អ្នក​ប្រុស​តូច​មិន​អី​ទេ​….​តែ

June 30, 2006

អ្នក​ស្រី​ផាន់​ទៅ​តាម​ខេត្ត​៧​ថ្ងៃ​ លុះ​ត្រលប់​មក​វិញក៏​សួរ​អ្នក​បំរើ

អ្នក​ស្រី​ ៖ ម៉េច​ដែរ​ក្ដារ ខ្ញុំ​មិន​នៅ​ផ្ទះ​ប៉ុន្មាន​ថ្ងៃ កូន​ខ្ញុំ​អា​ពៅ​មាន​ទៅ​រំ​ខាន​ឯង​នៅ​ពាក់​កណ្ដាល​យប់​ដែរ​ឬ​ទេ​?
ក្ដារ
 ៖ អ្នក​ប្រុស​តូច​មិន​អី​ទេ​….​តែ
អ្នក​ស្រី​ ៖ តែ​ម៉េច​?
ក្ដារ
 ៖ លោក​ប្រុស​វិញ​ក្រោក​មក​រំខាន​ខ្ញុំ​រាល់​យប់​តែ​ម្ដង​ហើយ​លោក​ស្រី!

ដក​ស្រង់​ពី ៖ អផ្សុក

ម្ចាស់​ខ្មាស់​ឆ្កែ

ថ្ងៃ​មួយ​ម្ចាស់​បាន​ឈ្លោះ​ជា​មួយ​ឆ្កែ​កញ្ចាស់​មួយ​ក្បាល​ដែល​មិន​ព្រម​ធ្វើ​ការ​ងារ​(​ចាប់​កណ្ដុរ​)​អ្វី​សោះ​។

ម្ចាស់ ៖ នែ៎​! អាលុក អ្ហ៊ែង​ឆាប់​ទៅ​ធ្វើ​ការ​ងារ​របស់​អ្ហ៊ែង​ភ្លាម​ទៅ​បើ​អ្ហ៊ែង​ខ្ជិល​បែប​នេះ​កុំ​នៅ​ផ្ទះ​របស់​អញ​កុំ​ស៊ី​បាយ​របស់​អញ​ឲ្យ​សោះ​វ៉ើយ​។
ឆ្កែ ៖ បើ​លោក​ម្ចាស់​ហំ​!​ មក​ប្រើ​ក្បាច់​របស់​ខ្ញុំ​ធ្វើ​អ្វី​ដែរ​…?
ម្ចាស់ ៖ អញ​ប្រើ​ក្បាច់​ស្អី​អ្ហ៊ែង​…..?
ឆ្កែ ៖ ហ៊ើយ​! ធ្វើ​ពើ​ទៀត​……​ហើយ​ចុះ​អាណា​ប្រើ​ក្បាច់​អញជា​មួយ​ប្រពន្ធ​វា​យប់​ម៉ិញ​៕

ដក​ស្រង់​ពី ៖ អផ្សុក

 

កុំស្មានថាយើងភ្លើ!

មានប៉ូលីសម្នាក់​កំពុងតែបញ្ចូន​អ្នកទោស​ទៅ​កាន់​មន្ទីរ​ឃុំ​ឃាំង​ស្រាប់​តែ​មួក​របស់​គាត់​ត្រូវ​ខ្យល់​បក់​ទៅកណ្ដាល​ផ្លូវ​។

"​ខ្ញុំអាច​ទៅ​រើស​មួក​ជូន​លោកបង​បាន​ទេ?" អ្នកទោស​សួរ។

ប៉ូលីស​តប៖ "ឯង​ស្មានថា​យើង​ភ្លើ​ឬ? ឯងឈរ​ហ្នឹង​ហើយ​ទុក​ឲ្យ​យើង​ទៅ​រើស​វិញ!"

ដកស្រង់ពី៖ អស់កង្វល់ 

កំណាញ់​មែន​ៗ

June 22, 2006

ក្រោយ​ពី​រួម​មេត្រី​ជា​មួយ​គ្នា​រួច​មក​ "​កាត្រប់​" ក៏​ដក​ដង្ហើម​ធំ​រួច​និយាយ​ជាមួយ​ប្ដី​លួច​លាក់​របស់​នាង​ថា "​បង​ចេះ​ធ្វើ​ឲ្យ​អូន​មាន​សេចក្ដី​សុខ​មិន​ដូច​ប្ដី​អូន​ទេ​ក្រៅ​ពី​គ្មាន​បាន​ការ​ហើយ​ថែម​ទាំង​កំ​ណាញ់​ស្វិត​ទៀត​" ។​លុះ​ឮ​ដូច្នេះ​ប្ដី​របស់​នាង​ដែល​សំ​ងំ​លួច​ស្ដាប់​នៅ​ក្បែរ​នោះ​ក៏​ស្ទុះ​ចេញ​មក​ហើយ​និយាយ​ថា "​យើស​!​ស្រី​ល្អ​ ទី​បំ​ផុត​យើង​ចាប់​កំហុស​នាង​ឯង​បាន​ហើយ​ ទៅ ទៅ​ឈរ​ក្រោយ​ខ្នង​សាហយ​នាង​ឯង​ភ្លាម​ទៅ​យើង​នឹង​បាញ់​ពួក​ឯង​ទាំង​ពីរ​ឲ្យ​ងាប់​ដោយ​គ្រាប់​កាំ​ភ្លើង​១​គ្រាប់​របស់​យើង​" កាត្រប់​ក៏​ងាក​និ​យាយ​ជា​មួយ​ប្ដី​លួច​លាក់​របស់​នាង​ថា "​ឃើញ​ទេ​សូម្បី​តែ​គ្រាប់​កាំ​ភ្លើង​ក៏​កំ​ណាញ់​ដែរ​"​

ដកស្រង់​ពី ៖ អផ្សុក 

អ្នក​ណា​ធំ​ជាង

June 21, 2006

ម្រាម​ទាំង​ប្រាំ​ឈ្លោះ​ប្រកែក​គ្នា​ដោយ​ម្នាក់​ៗ​សុទ្ធ​តែ​អួត​ថា​ខ្លួន​ធំ​ជាង​គេ​

ម្រាម​ដៃ​មេ ៖ នៅ​ពេល​ធ្វើ​អ្វី​មួយ​បាន​សំ​រេច​ឬ​ក៏​ចង់​បង្អួត​សរសើរ​នរណា​ម្នាក់​គេ​តែង​តែ​លើក​ដៃ​មេ​ឡើង​ជានិច្ច ដើម្បី​បញ្ជាក់​ថា​ល្អ​អស្ចារ្យ​ ដូច្នេះ​ខ្ញុំ​ធំ​ជាង​គេ​។
ម្រាម​ចង្អុល ៖ យើង​ទេ​ទើប​ធំ​ព្រោះ​នៅ​ពេល​ចេញ​បញ្ជា​អ្វី​គេ​តែង​តែ​ប្រើ​ដៃ​ចង្អុល​បញ្ជា​ទាំង​អស់​ហ្នឹង​។
ម្រាម​កណ្ដាល ៖ យើង​ទៅ​វិញ​ទេ​ដែល​ធំ​ជាង​គេ​ព្រោះ​យើង​ខ្ពស់​ជាង​គេ​ពួក​ឯង​ត្រូវ​នៅ​អម​យើង​ជា​និច្ច​។
ម្រាម​ដៃ​នាង ៖ ចេះ​និយាយ​ទៅ​រួច​មិន​ចេះ​ខ្មាស់​គេ​យើង​ឯ​ណេះ​ទេ​ដែល​ធំ​ជាង​គេ​​អ្នក​ណា​ៗ​ក៏​យក​ចិត្ត​យក​ថ្លើម​យើង​ដែរ​មិន​ថា​ចិញ្ចៀន​ពេជ្រ ចិញ្ចៀន​មាស​ឬ​ប្លាទីន​អី​ទេ​សុទ្ធ​តែ​យើង​ពាក់​មុន​គេ​ជា​និច្ច​។
ម្រាម​កូន​ដៃ ៖ ទោះបី​ជា​ខ្ញុំ​មាន​មាឌ​តូច​ជាង​គេ​ក៏​ដោយ​តែ​ខ្ញុំ​គឺ​ជា​មេដឹក​នាំ​របស់​ពួក​ឯង​ជា​និច្ច​ព្រោះ​ពេល​សំ​ពះ​ព្រះ​ សំ​ពះ​ចាស់​ទុំ​ ពេល​ប្រលោម​ដៃ​ខ្ញុំ​តែង​តែ​នាំ​មុខ​គេ​ជា​និច្ច​។
គូថ ៖ (​សង្កៀរ​ត្រចៀក​ពេក​ក៏​ស្រែក​ឡើង​ថា​)​ អេ​!​ពួក​អ្ហ៊ែង​រវល់​តែ​ឈ្លោះ​គ្នា​ហ្នឹង​ហើយ​មក​លាង​គូថ​ឲ្យ​អញ​លឿន​ឡើង​ប្រលាក់​ពេញ​អស់​ហើយ​៕

ដកស្រង់ពី ៖ អផ្សុក 

ច្រើន​ដល់​ហើយ

June 20, 2006

នៅ​បន្ទប់​ជួល​មួយ​ជា​កន្លែង​ដែល​បុប្ផា​មក​ស្នាក់​នៅដើម្បី​បន្ត​ការ​សិក្សានៅ​ទី​ក្រុង​ បន្ទប់​ទឹក​របស់​នាង​មាន​បញ្ហា​ស្ទះ​បង្គន់​ នាង​ក៏​ប្រាប់​ម្ចាស់​ផ្ទះ​ឲ្យ​ហៅ​ជាង​មក​ជួស​ជុល​។​ចៃ​ដន្យ​អី​ថ្ងៃ​នោះម្ដាយ​របស់​នាង​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ដើម្បី​មក​លេង​នាង​….

ម្ដាយ ៖ អុញ​!​សំលេង​អី​នៅ​ក្នុង​បន្ទប់​ទឹក​ហ្នឹង​កូន​?​ជា​មនុស្ស​ប្រុស​មែន​ទេ​?
ខ្សុច ៖ អ៎​…​!​គឺ​បង្គន់​ស្ទះ ម្ចាស់​ផ្ទះ​ហៅ​ជាង​មក​ជួស​ជុល​ឲ្យ​ខ្ញុំ​ហ្នឹង​…!
ម្ដាយ ៖ អញ្ចឹង​មិន​អី​ទេ​ ធូរ​ទ្រូង​បន្តិច ម៉ែ​ខ្លាច​ណាស់​ ក្មេង​សម័យ​នេះ​ឆ្កួត​នឹង​សិច​ណាស់​ កូន​ឯង​កុំ​យក​តម្រាប់​តាម​ឲ្យ​សោះ​ណា​…!
ខ្សុច ៖ អូយ​!​មិន​ប៉ាច់​ព្រួយ​ទេ​ម៉ែ​ ខ្ញុំ​គិត​តែ​ពី​រឿង​រៀន​តែ​មួយ​មុខ​ប៉ុណ្ណោះ!

នៅ​ពេល​នោះ​ជាង​ជួស​ជុល​បង្គន់​រួច ហើយ​ក៏​ដើរ​ចេញ​ពី​បន្ទប់​ទឹក​ដោយ​និយាយ​ថា ៖ "​នែ​!​អ្នក​នាង ក្រោយ​ពី​រួម​រ័ក្ស​រួច​សូម​មេត្តា​កុំ​បោះ​ចោល​​ស្រោម​អនាម័យ​នៅ​ក្នុង​បង្គន់​ទៀត នេះ​បើ​យក​ទៅ​រំលាយ​ជ័រ​​ធ្វើ​ថ្មី​ប្រហែល​ជា​ធ្វើ​បាន​កង់​ឡាន​បួន​ឯ​ណោះ​…..​!

ដកស្រង់ពី ៖ អផ្សុក 

អាចង្រៃ!!!

June 19, 2006

បុរស​ម្នាក់​ពូកែ​ខាង​ផឹក និង​ លេង​ល្បែង​ស៊ី​សង​ មួយ​ថ្ងៃ​ៗគិត​តែ​ពី​ផឹក​និង​លេង​ល្បែង​រហូត​ដល់​យប់​ជ្រៅទើប​ចូល​ផ្ទះ​។

ត្រលប់​មក​ផ្ទះ​ម្ដង​ៗ​ប្រពន្ធ​តែងតែ​ជេរ​ប្រ​ទិច​ចំអេះ​ចំអះជា​រៀង​រាល់​ពេល​ឮ​តែ​ពាក្យ​ថា"​អា​ចង្រៃ​!"

ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា​ដែរ​ បុរស​នោះ​ឮតែ​ពាក្យ​ជេរ​របស់​ប្រពន្ធ​ថា "​អា​ចង្រៃ​!"​ រាល់​ពេល​ប្រ​ពន្ធជេរ​ម្ដង​ៗ​បុរស​នោះ​ពុំ​​មាន​ប្រតិ​កម្មអ្វី​ទៅ​លើ​របស់​ប្រពន្ធ​ឡើយ បាន​ត្រឹម​តែ​អង្វរ​និង​ញញឹមៗ​ដាក់​ប្រពន្ធ​ប៉ុណ្ណោះ​។​ថ្ងៃ​មួយ​បុរស​នោះ​ផឹក​ស្រ​វឹង​ព្រម​ទាំង​ចាញ់​ល្បែង​ស្ទើរ​អស់​ពី​ខ្លួន​ ពេលត្រលប់​មក​ផ្ទះ​វិញ​ត្រូវ​ប្រពន្ធ​ជេរ​ដូច​សព្វ​ដង​ទៀត​ "​អា​ចង្រៃ​!"​ ឮ​ពាក្យ​ជេរ​ដូច្នោះ​ដដែល​ៗ​ទ្រាំ​ពុំ​បាន​ក៏​វាយ​ធ្វើ​បាប​ប្រពន្ធ​រហូត​ដល់​ធ្លាក់​ពី​កាំ​ជណ្ដើរ​។​ប្រពន្ធ​ធ្វើ​មាត់​ម្ហប​ៗ​ដោយ​ក្ដី​ឈឺ​ចាប់​ខ្លាំង​ ឃើញ​ដូច្នោះ​បុរស​នឹក​ស្ដាយ​ក្រោយ​និង​មាន​ការ​អាណិត​អាសូរ​ប្រ​ពន្ធ​យ៉ាង​ខ្លាំង​ ក៏​ស្ទុះ​ទៅ​បី​ប្រពន្ធ​ទាំង​ធ្វើ​មាត់​ម្ហប​ៗ​ ដូច​ជា​ចង់​និយាយ​អ្វី​ប្រាប់​ រួច​បុរស​ក៏​ឱន​ស្ដាប់​ ប្រ​ពន្ធ​និយាយ​ស្រាល​ៗ​ថា "​អា​ចង្រៃ​!!!!​"​

ដក​ស្រង់​ពី ៖ ទស្សនាវដ្ដី ទីក្រុង​ព័ត៌​មាន​វិទ្យា

អ្នក​ណា​ឆ្កួត

June 18, 2006

នៅ​មន្ទីរ​ពេទ្យ​ឆ្កួត​មួយ​ អ្នក​ជំ​ងឺ​សសៃ​ប្រសាទ​ម្នាក់​បាន​កាន់​វិទ្យុ​មក​ដាក់​នៅ​ក្បែរ​ក្នើយ​ដេក​ បន្ទាប់​មក​គេ​ក៏​ដេក​គង​ទាក់​ខ្លា​គោះ​ជើង​នៅ​លើ​គ្រែ​ដេក​ គ្រូ​ពេទ្យ​ឃើញដូច្នេះ​ក៏​និ​យាយ​បែប​លេង​សើច​ដាក់​អ្នក​ជំងឺ​របស់​ខ្លួន​ថា ៖

ពេទ្យ ៖ យី​!​ចំរៀង​នេះ​ពិរោះ​ដល់​ហើយ​!​ដល់​ថ្នាក់​ខ្ញុំ​ស្ដាប់​ហើយ​ចង់​យោល​ជើង​តាម​ចង្វាក់​ភ្លេង​តាម​ឯង​ដែរ​….
អ្នក​ជំ​ងឺ ៖​ លោក​គ្រូ​ពេទ្យ​ឆ្កួត​ទេ​ដឹង​?
ពេទ្យ ៖ យ៉ា​!​ម៉េច​អញ្ចឹង​?
អ្នក​ជំ​ងឺ ៖​ វិទ្យុ​ខ្ញុំ​អស់​ថ្ម​ស្ដាប់​លែង​បាន​២​ថ្ងៃ​ទៅ​ហើយ​ហ្នឹង​…​!​

ដកស្រង់ពី ៖ អផ្សុក

ឆ្លៀត​ឱកាស

June 17, 2006

ពេល​កុន​ចប់​ ចេញ​ពី​រោង​កុន​វិញ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​តែ​ម្ដង​ នៅ​ក្បែរ​នោះ​មាន​ពូ​ម្នាក់​កំពុង​តែ​ឈរ​លក់​ឆ័ត្រ​គាត់​ស្រែក​ឮ​ៗ​ថា "​សូម​អញ្ជើញ​ៗ​ ឆ័ត្រ​តំលៃ​ថោក​ៗ​មួយ​តែ​ ៩០០០៛ ទេ​"​

គាត់​និយាយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​មាន​មនុស្ស​ម្នា​ចូល​ទិញ​យ៉ាង​ច្រើន​គួរសម​ មួយ​សន្ទុះ​ក៏​ឮ​ពូ​អ្នក​លក់​នោះ​ស្រែក​ឮ​ៗ​ទៀត​ថា "​អញ្ជើញ​ជាវ​ៗ ឲ្យ​បាន​រួស​រាន់​ប្រយ័ត្ន​អស់​ស្ដាយ​ក្រោយ​ តំលៃ​ពិ​សេស​មួយ​តែ​ ១៩០០០៛ ប៉ុណ្ណោះ​"​ឮ​ដូច្នេះ​បុរស​ម្នាក់​ដែល​ឈរ​ជ្រក​ភ្លៀង​នៅ​ជិត​នោះ​ឆ្ងល់​ហើយ​សួរ​ថា​ "​ពូ​ឡើង​ថ្លៃ​អី​ក៏​លឿន​ម្ល៉េះ​?​កោរពេកហើយ​" ពូ​អ្នក​លក់​ឆ័ត្រ​ក៏​ងាក​មក​ខ្វាច់​សំលឹង​មើល​មុខ​បុរស​ម្នាក់​នោះ​ហើយ​និយាយ​មួយ​ៗ​ថា "​ក្មួយ​ឯង​មិន​ឃើញ​ទេ​អី​ពេល​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​អំ​បាញ់​មិញ​?​"

ដកស្រង់ពី ៖ មហាសំណើច 

កូន​ជីង​ចក់

June 16, 2006

ជីង​ចក់​២​ក្បាល​(​ម៉ែ​និង​កូន​)​បាន​ចេញ​ទៅ​រក​ចំណី​នៅ​ក្នុង​បន្ទប់​មួយ​ស្រាប់​តែ​កូន​ជីង​ចក់​ឃើញ​ប្ដី​ប្រពន្ធ​មួយ​គូកំពុង​តែ​រួម​ដំណេក​ក៏​នឹក​ឆ្ងល់​ហើយ​សួរ​ម្ដាយ​វា ៖

កូន​ជីង​ចក់ ៖ ម៉ែ​ៗ មនុស្ស​លោក​ពិត​​ជា​ល្ងង់​មែន​បើ​តាម​ខ្ញុំ​គិត​។
មេ​ជីង​ចក់ ៖ មនុស្ស​លោក​ល្ងង់​រឿង​អី​ទៅ​កូន​?
កូន​ជីង​ចក់ ៖ ម៉ែ​​ឯង​គិត​មើល​ មិន​ល្ងង់​ម៉េច​កើត​ បន្ទប់​ធំ​ប៉ុណ្ណា​ប៉ុណ្ណី​មិន​ទៅ​ដេក​បែរ​ជា​មក​ដណ្ដើម​ដេក​លើ​គ្នា​ទៅ​វិញ​។
មេ​ជីង​ចក់ ៖ អឺ​……..​ល្ងង់​មែន​វ៉ើយ​…..​!!

ដក​ស្រង់​ពី ៖ អផ្សុក

 

 

សាក់​ការ​ពារ​ឆ្កែ

June 15, 2006

មាន​នារី​ស្អាត​ម្នាក់​ពាក់​អាវ​វៀល​ក្លៀក​ខ្សែ​តូច​បង្ហាញ​រូប​សាក់​នៅ​ស្មាដែល​ជា​រូប​ដំបង​អង្គុយ​នៅ​ទី​សា​ធារណៈ​។​ នាយ​ស្លេក​ឃើញ​ដូច្នេះ​ក៏​ចាប់​អា​រម្មណ៍​នារី​ម្នាក់​នោះ​ហើយ​ចូល​ទៅ​អង្គុយ​ក្បែរ​ក្នុង​​បំ​ណង​ចង់​ញ៉ែរ​។

នាយ​ស្លេក ៖ អេ​!​សួស្ដី​អូន​ស្អាត​ រូប​សាក់​នៅ​ស្មា​ស្អាត​ដល់​ហើយ​មិន​ដឹង​ថា​សាក់​ដើម្បី​អ្វី​ដែរ​?
នារី​ស្អាត ៖ អ៎​!​សាក់​ការ​ពារ​ឆ្កែ​ហ្នឹង​ណា​បង​
នាយ​ស្លេក ៖ ការ​ពារ​កុំ​ឲ្យ​ឆ្កែ​ព្រុស​ឬ​កុំ​ឲ្យ​ឆ្កែ​ខាំ​?
នារី​ស្អាត ៖ សាក់​ការ​ពារ​កុំ​ឲ្យ​​ឆ្កែ​សួរ​ហ្នឹង​ណា​​…..

ដក​ស្រង់​ពី ៖ អផ្សុក

 

ប្រពន្ធ​ល្អ

June 14, 2006

ម៉ោង​១១:៣០​នាទី​យប់មួយ​ស្ត្រី​ដែល​ជា​ប្រពន្ធ​បាន​ដាស់​ប្ដី​ដែល​កំពុង​តែ​ដេក​យ៉ាង​លង់​លក់​ឲ្យ​ភ្ញាក់ឡើង ហើយ​និយាយ​ទៅ​ប្ដីថា ៖ "បង​សំឡាញ់​ បង​គួរ​តែ​ភ្ញាក់​ឡើង​ហើយ!" បុរស​ដែល​ជា​ប្ដី​បាន​ភ្ញាក់​ឡើង​ទាំង​ភ្នែក​មមីមមើល​រួច​ក៏​សួរថា៖ "​ប្រពន្ធ​សំឡាញ់​អូន​ដាស់​បង​មានការអ្វី?"

ប្រពន្ធឆ្លើយ ៖ "ក្រែង​ពេទ្យ​បាន​ផ្តាំ​ឲ្យ​បង​លេប​ថ្នាំ​ងងុយដេក​រៀងរាល់​យប់​នោះ​អី? យប់នេះ​បង​ឯង​មិន​ទាន់​បាន​លេប​ផង​ហ្នឹង!"
ប្ដី ៖
ចុម! ពិត​ជា​ប្រពន្ធ​ល្អ​មែន!

ដកស្រង់ពី ៖ អស់កង្វល់

របស់​ដែល​មិន​គួរឃើញ

ថ្ងៃ​មួយ​ឪពុក​របស់​​ច្រិប​បាន​និយាយ​ទូន្មាន​ច្រិប​នូវ​រឿង​មួយ។
ពុក ៖
កូន​ឯង​ដាច់ខាត​មិនត្រូវ​ទៅ​មើល​កុន​អាស​អាភាស​ដូចជា​កន្លែង​រាំ​ស្រាត​ជាដើម។
កូន ៖ ហេតុអ្វីទៅ​ពុក?
ពុក ៖ ព្រោះថា​កូន​អាច​នឹង​មើល​ឃើញ​របស់​ដែល​កូន​មិន​គួរ​ឃើញ។
ក្រោយ​ពី​ស្តាប់​សំដី​របស់​ឪពុក​រួចមក​ ច្រិប​ក៏​ឆ្ងល់​យ៉ាង​ខ្លាំង​ ហើយ​ក៏​ទៅ​ទិញ​សំបុត្រ​ចូល​ទស្សនា។​ ក្រោយ​មក​វា​ពិត​ជា​បាន​ឃើញ​របស់​ដែល​មិន​គួរ​ឃើញ​មែន​។ វា​ឃើញ​ឪពុក​វា​នៅ​ទីនោះ!

ដកស្រង់ពី ៖ អស់កង្វល់

កូនកុំខ្ចីមាត់!‌

បុរស​ម៉ៅ​ស្វិត​ម្នាក់​មាន​កូន​ប្រុស​តូច​ពីរ​នាក់។ គាត់​សំណេះ​សំណាល​ជាមួយ​កូនៗ​ថា៖ កាល​ពី​បុរាណ​មាន​មេទ័ព​ម្នាក់​ចេញ​ទៅ​ធ្វើ​សង្គ្រាម នៅ​រដូវ​ប្រាំង​ហួតហែង ដើរ​ឆ្លង​កាត់​ភ្នំ​ជួប​ប្រទះ​នឹង​ទី​វាល​រីង​ស្ងួត ស្មៅ​ខ្លោច​ឆេះ​គ្មាន​ទឹក គ្មាន​ជ្រោះ កូន​ទាហាន​ស្រេក​ទឹក​ជិត​ស្លាប់។មេទ័ព​នោះ​ប្រើ​គំនិត​ចង្អុល​គុម្ពោត​ព្រៃ​បៃតង​នៅ​ខាង​មុខ ហើយ​និយាយ​ថា៖ "នោះ ន៎ ! ដើម​អំពិល!​ដើរ​ទៅ​មុខ​ឲ្យ​លឿន ប្រញាប់​បេះ​ផ្លែ​អំពិល​ហូប​លេង​អត់​ស្រេក​ទឹក! "។ កូន​ទាហានទាំងឡាយ​ស្ដាប់​ឮ​ថា ផ្លែ​អំពិល​សុទ្ធ​តែ​ឃ្លាន​ម្ជូរ​ហៀរ​ទឹកមាត់ អន់់​ស្រេក​ទឹក​មួយ​រយៈ។ បច្ចុប្បន្ន​គ្រួសារ​យើង​ក្រ​លំបាក បាន​ធ្វើ​ត្រាប់​តាម​ប្រវត្តិ​បុរាណ​ រាល់​ពេល​ហូប​បាយ ឪពុក​យក​ត្រី​ផ្អក​ព្យួរ​នៅ​លើ​ជញ្ជាំង​ហើយ​ប្រាប់​កូនៗ​ថា ហូប​បាយ​មួយ​ម៉ាត់​សម្លឹង​វា​ម្ដង ហើយ​​លេប​​វា​ទៅ គឺ​ចាត់​ទុក​ដូច​ជា​យើង​បាន​ហូប​វា​អ៊ីចឹង។ កូន​ទាំងពីរស្ដាប់តាម ដល់​ពេល​អង្គុយ​ហូបបាយ អា​បង​អាយុ ៧ឆ្នាំ វា​ឃ្លាន​ត្រី​ផ្អក​ណាស់ ប៉ុន្តែ​មិន​បាន​ហូប ម្ល៉ោះ​ហើយ​សម្លឹង​មើល​២ ៣ដង ទើប​លេប​មួយ​ម៉ាត់។អាប្អូន​វា​ឃើញ​ដូច្នេះ ក៏​កេះ​ឪពុក​ប្រាប់​ថា៖

អាប្អូន ៖ មើល ន៎!បង​ធំ​គាត់​ហូប​តែ​មួយ​ម៉ាត់ ប៉ុន្តែ​គាត់​សម្លឹង​មើល​ដល់​ទៅ​២ ៣ដង ឯណោះ។

ឪពុក ៖ កូន​កុំ​ខ្ចីមាត់!ទុក​ឲ្យ​វា​ប្រៃ​ងាប់​ទៅ។

ដកស្រង់ពី ៖ ​ពិភព​សំណើច

អយុត្តិធម៌ណាស់

June 12, 2006

បងប្អូនពីរនាក់ធ្វើស្រែរួមគ្នា ដល់ពេលស្រូវទុំបងនិយាយជាមួយប្អូនថា៖
បង ៖ អញ យកកំណាត់ចុង ចែកកំណាត់គល់ឲ្យឯង។
ប្អូន ៖ ចែកដូច្នេះ វាមិនយុត្តិធម៌ទេ!
បង ៖ ហេតុអ្វី​មិន​យុត្តិធម៌? ដល់​ឆ្នាំ​ក្រោយ​នោះ​ឯង យកចុង អញ យកគល់ ពី​ព្រោះ​ឯង​ត្រូវ​ហូប​ក្រោយ។ (ប្អូនក៏ស្ដាប់តាម) លុះ​ដល់​ឆ្នាំ​ក្រោយ មេឃភ្លៀង​ជោគជាំ អាប្អូន​តឿន​បង​ធ្វើ​ស្រែ​រួម បង​ក៏​និយាយ​ថា៖
បង ៖ ឆ្នាំនេះ អញ មើលទៅធ្វើស្រែមិនបានផលទេ ដូច្នេះយើងដាំដំឡូងជ្វា ទើបបានផលជាង។(ដាំដំឡូងគឺមើមនៅគល់) ដូច្នេះទាំងពីរឆ្នាំនេះអាបងទទួលផលទាំងអស់។
ប្អូន ៖ អុញ! អុញ! អុញ! (ទៅមកៗ គឺអត់ដដែល)៕

ដកស្រង់ពី ៖ ​ពិភព​សំណើច

ក្មេងល្ងង់

June 6, 2006

ថ្ងៃមួយ​ម្ដាយ​របស់​ប្លោក​បាន​ឲ្យ​លុយ​វា​ចំនួន​១០០០៛ និង​ដប​ចំនួន​២ ដើម្បី​ឲ្យ​វា​ទៅ​ទិញ​ប្រេង​កាត​​៥០០៛ និង ទឹកខ្មេះ​ ៥០០៛ដែរ។ ពេល​វា​ទើប​ចេញ​ពី​ផ្ទះ​បាន​មួយ​ស្របក់​ក៏​ស្រាប់​តែ​ត្រឡប់មក​​វិញ ។

កូន ៖ ម៉ែ! តើ​ដបពីរនេះ​មួយណា​ទុក​សម្រាប់​ដាក់​ប្រេង និង​មួយ​ណា​ទុក​សម្រាប់​ដាក់​ទឹកខ្មេះ?
ម្ដាយ ៖ ស្រេច​តែកូនឯង!

មួយ​ស្របក់​ក្រោយ​មក​វា​ក៏​ត្រឡប់​មក​ម្ដង​ទៀត។

កូន ៖ ម៉ែ! លុយ ១០០០៛ នេះ តើ​៥០០៛ណាទុក​សម្រាប់​ទិញ​ប្រេង និង​៥០០៛​ណា​ទុក​សម្រាប់​ទិញ​ទឹកខ្មេះ?
ម្ដាយ ៖ ស្រេច​តែកូនឯង!

រួច​ហើយ​វា​ក៏​បាន​ទៅ​ម្ដង​ទៀត ប៉ុន្ដែ​ពេល​វា​មិន​ទាន់​ចេញ​ផុត​ពី​របង​ផ្ទះ​ផង ស្រាប់​តែ​វា​នឹក​ឃើញ​រឿង​មួយ​​ហើយ​ក៏​ត្រឡប់​មក​សួរ​ម៉ែ​វា​ម្ដង​ទៀត។

កូន ៖ ម៉ែ! ពេល​ខ្ញុំ​ទិញ​បាន​ប្រេង និង ទឹកខ្មេះ​ហើយ​តើ​ត្រូវ​ប្រើ​ដៃ​មួយណា​កាន់​ដប​ប្រេង និង​ដៃ​មួយណា​កាន់​ដបទឹក​ខ្មេះទៅ​ម៉ែ?

ដកស្រង់ពី ៖ អស់កង្វល់

ផឹកមួយចំហៀងគ្រាប់

ឪពុកសួរកូន ៖ កូនឈឺយ៉ាងណា? ប្រាប់ពុកមើល!
កូន ៖
បាទ ពុក! កូនឈឺមួយចំហៀងក្បាលខាងឆ្វេង។ ពិតជាពិបាកទ្រាំណាស់!
ឪពុក ៖ បើអ៊ីចឹង ផឹកថ្នាំមួយចំហៀងគ្រាប់បានហើយ!
កូន ៖ បាទ!ចុះហេតុអ្វី? បានជាវេជ្ជបណ្ឌិតប្រាប់ថា ផឹកម្ដងមួយគ្រាប់!
ឪពុក ៖ អាល្ងង់!​វេជ្ជបណ្ឌិត​ស្មាន​ថា ឯង​ឈឺ​ទូទាំង​ក្បាល ម្លោះហើយ ទើប​ប្រាប់​ដូច្នេះ…​ចុះ​បើ​ឯង​ឈឺ​តែ​មួយ​ចំហៀង​ក្បាល​នោះ ផឹក​ថ្នាំ​មួយ​ចំហៀង​គ្រាប់​គឺ​បាន​ហើយ។ ត្រូវ​ចេះ​សន្សំ​សំចៃ​ផង…​ថ្នាំ​គឺ​លុយ! វេជ្ជបណ្ឌិត​មិនមែន​ឲ្យ​ទទេៗ​នោះ​ទេ។

ដកស្រង់ពី ៖ ​ពិភព​សំណើច

មួយណា​ឆ្លាត​ជាង!

June 5, 2006

ក្រោយ​ពី​ច្រូត​កាត់រួច តាបាត់​បាន​មក​លេង​ទី​ក្រុង​ជាលើកទី​មួយ​ដោយ​សារ​តែនៅ​ទី​ក្រុង​មាន​អាគារ​ខ្ពស់ៗ​ច្រើន​ បាន​ធ្វើឲ្យ​គាត់​ចេះ​តែ​សម្លឹង​មើល​ម្ដងហើយ​ម្ដង​ទៀត​។ ពេល​នោះ​ស្រាប់​តែ​មាន​សន្តិសុខ​ម្នាក់​ បាន​ដើរ​មក​ជិត​គាត់ ហើយ​និយាយ​ទៅ​កាន់​គាត់​ថា​៖

សន្ដិសុខ ៖ អ៊ុំដឹង​ទេ! បើ​មើល​សណ្ឋាគារ​នេះ​ត្រូវ​តែ​បង់​ប្រាក់ណា!
តាបាត់ ៖ ​ចុះ​បើ​ខ្ញុំ​មើល​ម្ដង​អស់​ប៉ុន្មាន?
សន្ដិសុខ ៖ មើល​ម្ដង​១០០០៛ អម្បាញ់​មិញខ្ញុំបាន​ឃើញ​អ៊ុំ​មើល​ច្រើន​ដង​ណាស់!
តាបាត់ ៖ ទេ! ខ្ញុំ​ទើប​តែ​មើល​បាន​ពីរដង​គត់!
សន្ដិសុខ ៖ អឹមអញ្ចឹង​អ៊ុំ​ត្រូវ​បង់​ ២០០០៛!

រួច​ហើយ​តាបាត់​ក៏​អស់​សំណើច​ក្នុង​ចិត្ត​គិតថា ៖ "យី! អានេះ​ល្ងង់​មែន! ប្រាប់​ថា​មើល​​បាន​២ដង​ក៏​វា​ជឿ​ដែរ។ តាមការ​ពិត​អញ​មើល​ដល់​តែ​រាប់​ភ្លេច​ឯណោះ ហេះ ហេះ…"

ដកស្រង់ពី ៖ អស់កង្វល់

កុំ​ឲ្យ​បែក​អារម្មណ៍​

មាន​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ទៅ​ប្រលង​បើក​ឡាន។ ​នៅ​ក្នុ​ង​ពេល​កំពុ​ង​ប្រ​លងនោះ នាង​បើក​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​មេ​ប្រយោគ​ដែល​អង្គុយ​ជិត​នោះ ក៏​និយាយ​ទៅ​កាន់​នាង​ដោយ​ទឹក​មុខ​ញញឹម​ថា ៖ "អូន​ស្អាត​ណាស់! បង​ស្រលាញ់​អូន! អូន​អាច​ធ្វើ​ជា​សង្សារ​បង​បានទេ?"

លឺ​ដូច្នេះ​នារី​នោះ​ខឹង​ឡើង​មុខ​ក្រហម ភ្លេច​អស់​ថា​ខ្លួន​កំពុង​បើក​ឡាន ហើយ​ក៏​ស្រែក​ខ្លាំងៗ​ដាក់​មេប្រយោគ​វិញថា ៖ "ឯង​និយាយ​ពាក្យ​ឡប់ៗ​ស្អី​ហ្នឹង! ស្មាន​ថា​យើង​ជា​មនុស្ស​ចិត្ត​ងាយ​ណាស់​អី!"។ មេប្រយោគ​នោះ​ឆ្លើយ​វិញ​ទាំង​ម៉ឺងម៉ាត់ថា ៖ "អ្នក​នាង​កុំ​ខឹង​អី! នេះ​ក៏​ជា​វិញ្ញាសារ​មួយដែរ​ពេល​បើក​បរ ទោះ​ជា​នរណា​និយាយ​ដាក់​នាង​យ៉ាង​ម៉េច​ក៏​ដោយ ក៏​នាងមិន​ត្រូវ​បែក​ស្មារតី​ឡើយ ហើយ​ក៏​មិន​អាច​​មើល​អ្វី​ក្រៅពីផ្លូវ​ដែរ។ លើក​នេះ​មិនអាច​ឆ្លង​កាត់​វិញ្ញាសារ​នេះ​បាន លើក​ក្រោយ​ចាំ​មក​ប្រលង​ម្ដង​ទៀត។"

ដកស្រង់ពី ៖ អស់កង្វល់

កណ្ដៀរស៊ី

ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​បាន​មក​លេង​ផ្ទះ​ពួក​ម៉ាក​របស់​ខ្លួន ចៃ​ដន្យចំ​ពេល​បាយ​ល្មម។ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​បាន​ទទួល​ពួក​ម៉ាក​មក​ចូល​រួម​បាយ​ទេ បែរ​ជា​លួច​ចូល​ខាង​ក្នុង ស៊ី​មួយ​ម៉ាត់ ផឹក​មួយ​ក្អឹក ហើយ​ចេញ​មក​ទទួល​មិត្តភក្ដិ​វិញ។

ពួកម៉ាក ៖ ផ្ទះ​ឯង​សសរ​ស្អាត​ណាស់ ទាស់​តែ​ត្រូវ​កណ្ដៀរ​វា​ស៊ី ស្ដាយ​ណាស់​វើយ!
ម្ចាស់ផ្ទះ ៖ គ្មានទេ!ផ្ទះអញគ្មានកណ្ដៀរទេវើយ!
ពួកម៉ាក ៖ កណ្ដៀរវាស៊ីនៅខាងក្នុង!
ម្ចាស់ផ្ទះ ៖ ធ្វើ​ម៉េច​យើង​មើល​ឃើញ​វា​ទៅ! អុញ! អានេះ​វា​ដឹងតើ!!! អញ​ស្មាន​តែ​វា​មិន​ដឹង???

ដកស្រង់ពី ៖ ​ពិភព​សំណើច

អុ៎ញ! វីវរហើយ!

ចោរ​ម្នាក់​ជាប់គុក​អស់​រយៈ​ពេល​១៥ឆ្នាំ​ ហើយ​បាន​រត់​គេច​ខ្លួន រួច​ចូល​ក្នុងផ្ទះ​គេ​យក​លុយ​នឹង​កាំភ្លើង ហើយ​បាន​ឃើញប្តី​ប្រពន្ធ​ពីរនាក់។ ចោរ​នោះ​បាន​ចាប់​បុរស​ជាប្តី​ចង​នឹង​កៅអ៊ី និងចាប់​ប្រពន្ធ​ចង​លើ​គ្រែ រួច​ចោរ​នោះ​បាន​ឡើង​លើ​នាង​ហើយ​ថើប​កញ្ចឹង​ក។ មួយសន្ទុះ​ក្រោយ​មក​ចោរនោះបាន​ចូល​បន្ទប់​ទឹក។

បុរស​ជាប្ដី​បាន​និយាយ​ទៅកាន់​ប្រពន្ធថា​ ៖ "ស្តាប់បង​ណា៎អូន! តាមមើល​លើអាវ​ដែល​ចោរនេះពាក់​ប្រហែល​ជាវាជាប់​គុក​រាប់​ឆ្នាំ​មកហើយ​ តាម​បង​ឃើញ​វា​ថើប​កញ្ចឹង​កអូនមិញនេះ​ក៏​ប្រហែល​ជា​វាមិន​ដែល​បាន​ប៉ះ​ពាល់​ស្រី​ជាច្រើន​ឆ្នាំដែរ។ ដូច្នេះ​បើ​វា​ចង់​រួមរ័ក្ស ​អូន​ត្រូវ​ព្រម​គ្រប់យ៉ាង កុំ​ប្រកែក កុំ​រើបម្រាស់ បើ​មិន​ដូច្នេះ​ទេ​វា​នឹង​សម្លាប់​យើង​ទាំង​ពីរជាមិនខាន។ អូន​ត្រូវ​តែ​តស៊ូណា៎! បង​ស្រលាញ់​អូន!"។

ស្រ្តី​ជា​ប្រពន្ធ​ឆ្លើយ ៖ "វាមិន​បាន​ថើប​កញ្ចឹង​ក អូនទេ។ វា​ខ្សឹបប្រាប់​អូនថា វាជាខ្ទើយ​ហើយវា​ឃើញ​បង​ឯង​គួរ​ឲ្យ​ស្រលាញ់ ហើយ​វា​សួរ​រក​ទឹក​រំអិល​។ អូនប្រាប់​វាថានៅ​ក្នុង​បន្ទប់ទឹក។ បង​ត្រូវ​តែ​តស៊ូណា៎! អូន​ស្រលាញ់​បង!"។

បុរសជាប្ដី ៖ "អុ៎ញ! វីវរហើយអញ!" 

ដោយ ៖ CoolJoke 

អ្នកគ្រូក្រមុំ

June 4, 2006

អ្នក​គ្រូ​ក្រមុំ​ម្នាក់​​ទើប​តែ​ចេញ​បង្រៀន​​នៅ​ឯ​សាលា​បឋម​សិក្សា​ជន​បទ​មួយ។​ អ្នក​គ្រូ​បង្រៀន​សិស្ស​ថ្នាក់ទី១។ ថ្ងៃ​នេះ​អ្នក​គ្រូ​បង្រៀន​សិស្ស​អំពី​ការ​ប្រកបអក្សរ។ អ្នក​គ្រូ​បាន​សួរ​ទៅ​សិស្ស​ថា​៖

អ្នក​គ្រូ ៖ មើល​ប្អូនៗ​តើ ក ដាក់​ស្រៈ ា គេ​អាន​ថាម៉េច?
សុភី ៖ ចា៎ស​អ្នកគ្រូ​អាន​ថា កា!
អ្នកគ្រូ ៖ ត្រឹមត្រូវ! ចុះ ភ ដាក់​ស្រៈ ួ ដល់ យ  គេ​អាន​ថាម៉េច?

ស្ងាត់ជ្រៀបគ្មាន​នរណាម្នាក់​ចេះ​ប្រកប។ ពេល​នោះ​អ្នក​គ្រូ​ក្រឡេក​ទៅ​កៀន​ជញ្ជាំង​ឃើញ​សិស្ស ផ្លូចកំពុង​តែ​គេង។ អ្នក​គ្រូ​គោះ​តុ​រួច​សួរ ៖
អ្នកគ្រូ​ ៖ មើល​ផ្លូច!  ភ ដាក់​ស្រៈ ួ ដល់ យ  គេ​អាន​ថាម៉េច?
ផ្លូច ៖ ខ្ញុំ​អត់​ចេះ​ផង!
អ្នកគ្រូ ៖ ចាំស្ដាប់​អ្នកគ្រូ​ឧទាហរណ៍ណា! វាគឺ​ជា​របស់​មួយដែល​មាន​នៅ​ក្នុង​បន្ទប់​ប្អូន។ តើ​នៅ​ក្នុង​បន្ទប់​ប្អូន​មាន​អ្វី?
ផ្លូច ៖ បាទ មានគ្រែ!
អ្នកគ្រូ ៖ ចុះ​នៅ​លើ​គ្រែ​មានអ្វី?
ផ្លូច ៖ នៅលើគ្រែមាន​ម៉ាក់!
អ្នកគ្រូ ៖ ចុះ​នៅលើ​ម៉ាក់​មានអ្វី?
ផ្លូច ៖ នៅ​លើ​ម៉ាក់​មាន​ប៉ា!

ម្ដង​នេះ​អ្នក​គ្រូ​ខឹង​ឡើង​ក្រហម​មុខ​។ អ្នក​គ្រូ​ស្រែក​សម្លុតផ្លូច ៖
អ្នកគ្រូ ៖ អាប្រកាច់! ចុះ​ភួយ​វា​នៅ​ឯ​ណា?
ផ្លួចឆ្លើយ​ដោយ​ញ័រមាត់​តតាត់ ៖ "បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!" 

ដោយ ៖ លោក ឆេកូ 

តើអូនខុសត្រង់ណា?

ប្រពន្ធ​របស់​នាយ​ចក់​បាន​ដឹង​ថា ប្ដី​របស់​ខ្លួន​ឧស្សាហ៍​ទៅ​ផឹក​កាហ្វេ ​ហើយ​បាន​ទំនាក់ទំនង​ជា​មួយ​នារី​ម្នាក់​ថ្ងៃ​មួយ​ប្រពន្ធ​បាន​សួរ​ប្ដី​ថា៖

ប្រពន្ធ ៖ ហេតុអ្វី​បាន​ជា​បង​ងប់​ងល់​ជាមួយ​អ្នករត់តុ​ខ្លាំង​ម្លេះ? អូន និង វាសុទ្ធតែមានអីៗ…​ដូច​គ្នា​ទាំងអស់​។ គ្មាន​ខុស​គ្នា​ត្រង់​ណា​ផង?

ប្ដី ៖ ខុស!ខុស​ត្រង់​អូន​មាន​អាយុ​ជាង ៤០ ឆ្នាំ ហើយ​ថែម​ទាំង​មាន​កូន​ពីរ​ទៀត​ផង ​ឯ​នាង​នោះ​វិញ​អាយុ​ត្រឹម​តែ ១៦ឆ្នាំ​ ប៉ុណ្ណោះ!

ដកស្រង់ពី ៖ ​ពិភព​សំណើច

អញ្ចឹង​ទេតើ!

ផ្លយ​គឺ​ជា​ក្មេង​ខ្ជិល​មួយ វាតែង​តែ​ធ្វើ​ឲ្យ​ប្អូន​របស់​វា​យំ​ ពេល​ឪពុកម្ដាយ​វា​មិន​នូវ​ផ្ទះ​។ ថ្ងៃមួយ​ផ្លយ​បាន​វ៉ៃ​ប្អូន​វា​ឲ្យ​យំ​ដូច​សព្វដង​ ជួន​ពេល​ម្ដាយ​វា​ទើប​មក​ពី​ផ្សារ ម្ដាយ​វាឃើញ​ដូច្នេះ​ក៏​សួរ៖

ម្ដាយ ៖ ផ្លយ​ហេតុ​អ្វី​ឯង​វ៉ៃ​ប្អូន​?
ផ្លយ ៖ មក​ពី​វា​ជេរខ្ញុំ!
ម្ដាយ ៖ ចុះ​ហេតុអី្វ​បានជា​វា​ជេរ​ឯង?
ផ្លយ ៖ ពីព្រោះ​ខ្ញុំ​វ៉ៃ​វា!

ដកស្រង់ពី ៖ អស់កង្វល់

អ្នករត់ម៉ូតូឌុប

ទ្រីនៗទ្រឺនៗលឿនដូចហោះ

ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង

ឌុបអ្នកដំណើរមិនអែអង់

ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។

ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ

ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត

អត់មានអ្នកជិះសល់តែកាត

មុខជូរដូចត្មាតដេកចាំព្រៃ។

ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ

បានឌុបនារីស្រស់ពេកក្រៃ

ក្លិនក្លួនក្រអូបដូចចំប៉ី

រំភើបដួងចៃតែម្នាក់ឯង។

រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ

វត្ថុគ្រប់សព្វមានកញ្ច្រែង

ឧស្សាហ៍ធ្វើការយ៉ាងរអែង

ប្រឹងប្រែងញើសហូរប្តូរជីវិត។

បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត

ហូបចុកត្បិតត្បៀតមានកំរិត

សន្សំលុយកាក់ផ្ញើញាតិមិត្ត

 ម៉ែឪក្រពិតឯស្រុកស្រែ។

មួយថ្ងៃសន្សំខំតក់ៗ

រកស៊ីដង្ហក់មិនត្អូញត្អែ

របរសុចរិតមិនលួចគេ

សូមព្រះយាងថែលុះភ្លឺស្វាង។

ដោយ ៖   អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍
            មិនីសូតា សហរដ្ឋ​អាមេរិក 

 

១០​ចំណុច​ដែល​នារី​ទាំងឡាយ​ចង់​ឲ្យ​បុរស​យល់ចិត្ត

នៅ​លើ​លោកយើង​នេះ​មាន​រឿង​រាវ​ជា​ច្រើន​ដែល​នារី​គ្រប់​រូប​ចង់​ឲ្យ​បុរស​បាន​ដឹង។ ខាង​ក្រោម​នេះ​គឺ​ជា​១០​ចំណុច​សំខាន់ៗដែល​នារី​ទាំង​ឡាយ​បាន​ដឹង​ជា​ទី​បំផុត ៖

. ពេល​ខ្ញុំ​យំ​មិន​ខ្វល់​ថា​ខ្ញុំ​ត្រូវ​ ឬ​ខុស​ទេ បង​ត្រូវ​តែ​មក​លួង​លោម​ខ្ញុំ។

. បង​មិន​ចាំ​បាច់​ត្រូវ​ការ​ភាព​សង្ហាក៏​បាន ប៉ុន្ដែ​ដាច់ខាត​ត្រូវ​តែ​មាន​អនាម័យ​ស្អាត​។

. ក្នុង​រយះពេល​១ខែ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ ២ ឬ ៣​ថ្ងៃ ហើយ​អាច​នឹង​ឆាប់ខឹង​ផ្តេស​ផ្ដាស​គ្មាន​ហេតុផល បង​យក​ល្អ​គួរតែ​ទ្រាំ​នឹង​ខ្ញុំ​ក្នុងរយះ​ពេល​នោះ​ផង​។

. ពេល​ខ្ញុំ​មាន​អារម្មណ៍​មួរម៉ៅ​ក៏​គប់​ទូរស័ព្ទដៃ​បង​ចោល តែតាម​ការពិត​ខ្ញុំ​ចង់​ឲ្យ​បង​ទូរស័ព្ទ​មក​លួង​លោម​ខ្ញុំក្នុងពេល​នោះ​ភ្លាមៗ។

. ពេល​នៅ​មុខ​មិត្ត​ភ័ក្ត​ខ្ញុំ សង្ឃឹមថា​បង​អាច​សំដែង​នូវ​ការ​ស្រលាញ់ នឹង​គិត​ដល់​ខ្ញុំ​ជាង​ពេល​ធម្មតា។

. ពេល​ខ្ញុំ​ធ្វើ​ម្ហូប​ឲ្យ​បង​ញ៉ាំ បង​មិន​ត្រូវ​និយាយ​ថា ពិបាកញ៉ាំឬ ពិបាក​លេប​ទេ បង​ត្រូវ​និយាយ​ពាក្យថា "ឆ្ងាញ់ណាស់!"

. បើ​សិន​ជាខ្ញុំ​ប្រាប់​បង​ថា ខ្ញុំ​ចង់​សម្រក​ទម្ងន់ តែ​តាម​ពិត​ខ្ញុំ​ចង់​ស្តាប់​ពាក្យ​បង​និយាយថា "​អូន​មាន​ធាត់​ឯណា មិន​ចាំបាច់​សម្រក​ទម្ងន់អីទេ ​ឲ្យ​តែ​បង​ពេញ​ចិត្ត​នឹង​អូន​ទៅ​បាន​ហើយ"

. បង​យក​ល្អ​មិនគួ​រមាន​មិត្ត​ភ័ក្តស្រី ​ឬ​បង​ប្អូន​ធម៌​ស្រី​ជាដើម​។

. ខ្ញុំ​តែង​តែ​សង្ឃឹម​ថា​​មិត្ត​ស្រីៗ​នៅ​កន្លែងធ្វើការ​របស់បង​ សុទ្ធ​តែ​មាន​រូប​សម្បត្តិអាក្រក់ ឬ ជា​ប្រពន្ធ​គេ​ជាដើម។

១០. នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​រឿង​អ្វី​ខុស​បង​អាច​ធ្វើ​ការ​ណែនាំ និង​ទូន្មាន​ខ្ញុំបាន ប៉ុន្ដែ​សំខាន់​គឺ​ក្រោយ​ពេល​នោះ​រួច​មក​បង​ត្រូវ​ចេះ​លួង​លោម​ខ្ញុំ​ដោយ​ក្តី​អាណិត​ស្រលាញ់​ផង។

ដកស្រង់ពី ៖ អស់កង្វល់

អាណាយកអាវ​អញងាប់!

នៅ​ថ្ងៃ​មួយ​កីឡាករ​ប្រដាល់​ជើង​ឯក​មាឌ​ធំ​ម្នាក់​បាន​ទៅ​ស្រស់​ស្រូប​អាហារ​នៅ​ភោជនីយដ្ឋាន​ស្រុកស្រែ​មួយ។ គាត់​បាន​ព្យួរ​អាវ​នៅ​ក្បែរ​មាត់ទ្វារ​ផ្ទះ​របស់​គាត់ ដោយ​ភ័យ​ខ្លាច​អាវ​នេះ​ត្រូវ​បាន​ចោរលួច​គាត់ក៏​បាន​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ថា " អាវ​នេះ​ជា​របស់​កីឡាករ​ប្រដាល់​ជើងឯក​មាឌធំ​ដ៏​ល្បីល្បាញ " ដោយ​គាត់គិត​ថា បើ​ពេល​ដែល​ឃើញ​ពាក្យ​នេះ​ចោរ​ពិតជា​មិន​ហ៊ាន​លួច​អាវ​គាត់​ទេ ។ បន្ទាប់មក​គាត់​បាន​ត្រលប់​មក​ពី​ស្រស់​ស្រូប​អាហារ​វិញ ក៏​បាត់​អាវ​របស់​គាត់ ហើយ​បន្សល់​នូវ​តែ​ក្រដាស​មួយ​សរសេរ​ច្រងេង​ច្រងាង​ថា " អ្នក​លួច​អាវ​នេះ​ជា​កីឡាករ​រត់ប្រណាំង​ដ៏​ល្បីល្បាញ " កីឡាករ​ប្រដាល់​ស្លុតចិត្ត​យ៉ាង​ខ្លាំងៈ ពុទ្ធោ​អឺយ ! ធ្វើ​ម្ដេច​អញ​តាម​វា​ទាន់​ទៅ ! បើ​វា​ជា​អ្នក​រត់​ប្រណាំង​ដ៏​ល្បី​យ៉ាង​នេះ ៕

ដកស្រង់ពី ៖ ​ពិភព​សំណើច

ហាម​ខ្សឹប​មុខ​ភ្ញៀវ

ឪពុក​សុខកំពុង​ជជែក​គ្នា​ជាមួយនឹង​ភ្ញៀវ ជួន​ពេល​ជាមួយ​គ្នា​នោះ​សុខ​គិត​ចង់​ទៅ​ខ្សឹប​ប្រាប់​ឪពុក​វា​ តែ​ស្ទាក់ស្ទើរ​មិន​ដឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទើប​ល្អ។ ស្រាប់​តែ​ពេល​នោះ​ពុក​វា​ឃើញ​ក៏​សួរ ៖

ពុក ៖ កូន! មាន​រឿង​អី​ចង់​និយាយ​ឆាប់​និយាយ​មក​កុំ​ចង់​ខ្សឹប​នៅ​មុខ​ភ្ញៀវ​អញ្ចឹង ដូច​ជា​គ្មាន​សុជីវធម៌​ពេកហើយ!

រំពេច​នោះ​កូន​ក៏​និយាយ​ខ្លាំងៗ​ថា ៖ ពុក! ម៉ែ​ប្រាប់​ថាដាច់ខាតកុំ​ឃាត់​ភ្ញៀវ​ឲ្យ​នៅ​ហូប​បាយ​ឲ្យ​សោះ​ព្រោះ​អស់​ម្ហូប​សម្រាប់ទទួល​ភ្ញៀវ​ហើយ!

ដកស្រង់ពី ៖ អស់កង្វល់

លោកប្ដី​ឡប់

June 3, 2006

បុរស​ម្នាក់​គ្រោះ​ថ្នាក់​ចរាច​សន្លប់​បី​ថ្ងៃ។ ដឹង​ខ្លួន​ឡើង ឃើញប្រពន្ធ​នៅ​កំដរ។ បុរស​ខំ​ប្រឹង​វាចា "​ពេល​បង​ត្រូវ​ចោរ​ប្លន់​អូន​នៅ​ក្បែរ​បង ពេល​បង​បាត់​បង់​ការងារ​អូន​នៅ​ក្បែរ​បង ពេល​បង​ជួប​ឧ​បទ្ទវហេតុ​បែប​នេះ​អូន​ក៏​នៅ​ក្បែរ​បង​ទៀត​"។ ប្រពន្ធ​តប "​នេះជា​ភារកិច្ច​របស់អូនទេ…"។ "​បង​ចង់​មាន​ន័យថា អូន​គួរ​តែ​ស្រោច​ទឹក​ចេញ​ម្ដង​ទៅ!" ប្តី​តប។

ដកស្រង់ពី ៖ មហាសំណើច 

ទឹកឃ្មុំក្លាយជាទឹកខ្មេះ

រាត្រី​សែន​មនោរម្យ ភរិយា​កើយ​លើ​ឱរ៉ា​ស្វាមី "​បើអូនស្លាប់​បង​យកប្រពន្ធ​ទៀតទេ?"។ "អត់ទេ!" ប្ដីឆ្លើយ។ "មិនជឿ!" ប្រពន្ធ​តប។ ប្ដីញញឹម "មនុស្ស​ប្រុស​រស់​នៅ​ម្នាក់​ឯង​ម្ដេច​កើត!…"។ "អញ្ចឹង​​បង​ឲ្យ​កន្លែង​​ដេក​អូនទៅ​គេ​មែន​ទេ?" "​ចុះ​បើ​អូន​ស្លាប់​ហើយ​ហ្នឹង!" ប្ដីឆ្លើយ។ "​ហើយ​ចុះ​បង​ឲ្យ​ខោអាវ​អូន​ទៅ​គេ​មែន​ដែរទេ?" ប្រពន្ធ​សួរ។ "​គេ​ចង្កេះ ២៧ អូន​ ៣៤ ស្លៀក​ម៉េច​ត្រូវគ្នា!"។

ដកស្រង់ពី ៖ មហាសំណើច 

ស្ដាយទ្វេ

ចាន់ថេង​ អាយុ​ប្រាំឆ្នាំ រៀនថ្នាក់ទីមួយ។ ថ្ងៃ​មួយនៅសាលារៀន​ចាន់ថេង​យំ​ល្ហែបៗ។ នាយក​ឃើញ​បែបនេះ​ អាណិត "​ម៉េច​បាន​ជាក្មួយយំ?"។ "ម៉ាក់​ឲ្យ ១០០ ឥឡូវ​បាត់ហើយ ហ៊ី… ហ៊ី…"។ លោកនាយក​ញញឹម "កុំ​ស្ដាយ​នេះ​អ៊ំ​ឲ្យ ១០០​វិញ"។ បាន​១០០ភ្លាម​ ចាន់ថេង​យំ​កាន់​តែ​ខ្លាំង។ "ហ្អា៎ក! ម៉េច​បាន​កាន់តែ​យំ​អញ្ចឹង​ក្មួយ?"។ ចាន់ថេង​និយាយផង​យំផង "កុំអី​បាន​២០០…"។​ "​បានហើយ​ឈប់យំ ហ្នេះ​អ៊ំឲ្យ​១០០ទៀត!"។ ចាន់ថេង​យំ​ខ្លាំង​មែនទែន "​កុំ​អី​បាន​៣០០…"។ "​ឈប់យំ! ទះ​ងាប់​ឥឡូវ! ម៉េច​ចេះ…" លោក​នាយក​ស្រែក​គំហក។

ដកស្រង់ពី ៖ មហាសំណើច 

មិន​ភ្លាត់​ស្នៀត​ទៀតឡើយ!

ផេន មហាអភ័ព្វ។ គាត់ពិការភ្នែក​ទាំង​សងខាង ហើយ​ច្រមុះ​គាត់​ក៏មិនសូវ​បាន​ការទៀត។ ជារឿយៗ​ផេន​តែងតែ​ដើរ​ជាន់​អាចម៍​នៅ​កន្លែង​ដដែល។ ថ្ងៃ​នេះ​ក៏​ដូច​សព្វដង ផេន​ឆ្លងកាត់​កន្លែង​ដែល​គាត់​ធ្លាប់​តែ​ជាន់​អាចម៍។ មក​ដល់​កន្លែង​សង្ស័យ​គាត់​ក៏​យក​ដៃ​រាវ​ គាត់​រាវ​រហូត​ប៉ះ។ ចង់ដឹង​ច្បាស់​ គាត់​ហិត​ដៃ​យ៉ាង​កៀក​ច្រមុះ "អាចម៍! អាចម៍មែន! ហ៎ះ ហ៎ះ ហេងវិញ! ចេះ​រាវ​ទាន់​កុំអី​ជាន់​ទៀត ស្បែកជើង​ថ្មី​ផង…"។

ដកស្រង់ពី ៖ មហាសំណើច 

ស្អែកស្លាប់

ក្រុមគ្រួសារ​មានការពិបាកចិត្ត​ដោយ​កូន​អាយុ​បាន​បី​ឆ្នាំ​ហើយ​​នៅ​តែ​ពុំ​ចេះ​និយាយ។ លុះ​ចេះ​និយាយ​សែន​ចំលែក​ វា​ចេះ​ហៅ​យាយ​ ស្រាប់​តែ​ព្រឹកឡើង​យាយ​ស្លាប់។ វា​ចេះ​ហៅតា​ស្រាប់​តែ​ស្អែក​ឡើង​តា​ស្លាប់។ ឪ​ខំ​បន់​កុំឲ្យ​វា​ចេះ​ហៅ​ឪ។ បន្ទាប់​មក​វា​ចេះ​ហៅ​ឪ​ទៀត ឪវា​សែន​ពិបាកចិត្ត ព្រោះ​គិត​ថាខ្លួន​នឹង​ត្រូវ​ស្លាប់​ថ្ងៃ​ស្អែក។ គាត់ក៏​ហៅ​មិត្តភ័ក្ដ​មក​ជួបជុំស៊ី​ផឹក​ជា​កិច្ច​លាគ្នា។ ពេលថ្ងៃ​កំណត់​មក​ដល់ ឪពុក​បែ​ជាមិនស្លាប់ តែ​បែរជាស្លាប់បុរស​នៅ​ទល់មុខ​ផ្ទះ​ទៅ​វិញ។ ឪវា​ពោលរអ៊ូរៗ​ដោយខឹង​ថា "​តើអញ​ជាឪវា ឬ​បុរស​នោះ​ជា​ឪវា" "ហេងវិញ កុំអីអញ​តៃ​ស្មឹង​បាត់!"។

ដកស្រង់ពី ៖ សប្បាយសប្បាយ
 

ចាំស៊ីលុយធំ

ដោយខឹង​មិត្តភ័ក្ដ​មិន​ព្រម​ជឿថា​សេក​គាត់​ចេះ​និយាយ​ ខែម​ក៏​បបួល​មិត្តភ័ក្ត​គាត់​ភ្នាល់​ដាក់​លុយ។ ចៃ​ដន្យអី​សេក​ហ្នឹង​វា​មិន​ព្រម​និយាយសោះ ទោះ​ជា​ខែម​បញ្ចុះបញ្ចូល​វា​ដោយ​វិធី​ណា​ក៏ដោយ។ ខែម​ចាញ់​អស់​លុយ​ពី​ហោប៉ៅ។ គ្រាន់​តែ​មកដល់​ផ្ទះ​ភ្លាម​​ ខែម​បោក​សេក​ដែល​ដាក់​ក្នុងកន្ត្រក រមៀល​ ៣-៤​ ត្រឡប់យ៉ាង​មួរម៉ៅ។ "​ក្រឡក​បេះដូង​អញ​អស់​ហើយ! យី​តិច​ឈប់​និយាយ​ជាមួយឥឡូវ​" សេក​និយាយ​គំរាម​ទាំង​ខ្លួន​តែវ៉ែ។ "​កាល​ភ្នាល់​ម្ដេច​ហែង​មិន​និយាយ​ហា៎ស! ឥឡូវ​ហែង​មក​ឌឺ​ដាក់​អញ​ផង?" ខែម​ស្រែក​ស្ទើរ​ភ្លាត់​ព្រលឹង។ សេក​តប​ដោយ​ក្ដី​កំសត់ "​តាម​ពិត​អញ​ចាំ​ស៊ី​លុយ​ធំ អាងាប់!"។

ដកស្រង់ពី ៖ សប្បាយ​សប្បាយ 

ម្ចាស់កសិដ្ឋាន​ត្រូវគោធាក់

តាមរយៈ​ភ្នាក់ងារ​យើង​បាន​ឲ្យ​ដឹង​ថា​ម្សិល​មិញ វេលា​ម៉ោង ៥ល្ងាច ម្ចាស់​កសិដ្ឋាន​ម្នាក់ (សូម​មិន​បញ្ចេញ​ឈ្មោះ) ត្រូវ​គោ​ធាក់​សន្លប់​ធំ។ ក្រោយ​ពីធ្វើ​ការ​ស៊ើបអង្កេតអស់​រយៈពេល២ម៉ោង​នៅ​កន្លែង​កើត​ហេតុ​ទើបដឹងថា​​មិនមែន​កំហុស​គោ​ទេ គឺ​មក​ពី​ជន​រងគ្រោះ​លេង​ពង​គោ ពេល​និយាយ​ទូរស័ព្ទជាមួយ​ស្រី​ស្នេហ៍។ ព័ត៌មានខ្លី​របស់​ភ្នាក់​ងារ​យើង​​សម្រាប់​ថ្ងៃ​នេះ​សូម​ចប់​តែ​ប៉ុណ្ណេះ។

ដកស្រង់ពី ៖ មហាសំណើច 

មនុស្ស និង ឆ្កែ

ឆាកប្រយុទ្ធ​ស្លាប់រស់រវាង​មនុស្សវាយ​ជាមួយឆ្កែ តើនរណាឈ្នះ?

ចម្លើយគឺ ៖ គំនិត​អាក្រក់​របស់អ្នក​ពិត​ជា​ត្រឹម​ត្រូវ!

បើឈ្នះ ៖ មនុស្សនោះ​ព្រៃ​ផ្សៃជាង​សត្វឆ្កែ​ទៅ​ទៀត។
បើចាញ់ ៖  មនុស្សនោះ​អន់ជាង​សត្វឆ្កែ​ទៅ​ទៀត។
បើ​ស្មើ ៖ មនុស្សដូច​ឆ្កែ ឆ្កែ​ដូចមនុស្ស។ 

ដូច្នេះ​កុំ​ឈ្លោះ​ជាមួយ​ឆ្កែអី វា​អត់ចំណេញទេ!!!

ដកស្រង់ពី ៖ មហាសំណើច 

បងប្អូនលុយ

ថ្ងៃមួយ​ក្រដាស​ ១០០ និង​ក្រដាស​ ១០០០០ បាន​ជួប​គ្នា។ "អេ…បង! សុខ​សប្បាយទេ? ហើយ​ឥឡូវ​នៅ​ឯណា​ដែរ?" ក្រដាស​១០០​សួរ។ "​បង​សុខ​សប្បាយ​ទេ​ហើយ​បង​នៅ​ចល័ត​រហូត​ ព្រលឹម​ឡើង​នៅ​ថ្មដា ល្ងាចឡើង​នៅ​កាំ​បូឌី​យ៉ាណាហើយ​វិលទៅវិល​មកក្នុង​ហាង​ធំៗ​ដ៏ទៃ​ទៀត… ចុះ​ប្អូនឯងឥឡូវ​នៅ​ឯណាដែរ?"។ "​ខ្ញុំ​នៅ​តាម​វត្ត​ ក្នុង​ផ្តិល ក្នុង​មួក…។ល។"

ដកស្រង់ពី ៖ មហាសំណើច 

បុរសសង្ហាប៉ះ​កញ្ញាមូស

បុរស​សង្ហា​ម្នាក់​កំពុង​ស៊ីផឹក​ជាមួយ​មិត្ត​ភក្តិ​មាន​មូស​មួយ​មកខាំ​គាត់​ធ្វើ​ឲ្យ​សាច់​គាត់​ក្រហម​ក្រទួល​ផង​រមាស់​ផង។​មូស​នោះ​ខាំ​គាត់​មួយ​កន្លែង​ហើយ​មួយ​កន្លែង​ទៀត​នាំ​ឲ្យ​គាត់​មួម៉ៅ​យ៉ាង​ខ្លាំង​។ បុរស​នោះ​ព្យាយាម​វាយ​មូស​ប៉ុន្តែ​ម្ដង​ខុស​ម្ដង​ខុយ។ មួយ​ស្របក​ក្រោយ​មក​មូស​នោះ​ស្រាប់​តែ​ហោះ​មក​ក្បែរ​ត្រចៀក​គាត់​ហើយ​និយាយ​ថា៖ "ម្តេច​ក៏​បង​ឃោរឃៅ​ចង់​សម្លាប់​អូន​ដូច្នេះ កុំភ្លេច​ថា​ទារក​នៅ​ក្នុង​ផ្ទៃ​អូន​មាន​ឈាម​បង​ណា…"។emoticon

ដកស្រង់ពី​ ៖ មហា​សំណើច 

ប៊ិះ​ស៊យធំ!…

June 2, 2006

នៅក្នុង​មហាវិទ្យាល័យមួយ​លោកគ្រូរដ្ឋា​និយាយ​ទៅកាន់​សិស្ស​នារី​ម្នាក់
"ហ៎ះ ហ៎ះ… នាយកសាលា​ថ្មីមុខល្អមើល​ណាស់​ ដូចស្វា​នៅ​ភ្នំតាម៉ៅ!"។
"ដឹងថាខ្ញុំជានរណាទេ?" នារី​សួរ។  "អត់ដឹងផង…" រដ្ឋា​ឆ្លើយ។
"ខ្ញុំជាកូនស្រី​នាយកសាលា" នារី​ប្រកាស។
"ចុះដឹង​ខ្ញុំជានរណាទេ?" រដ្ឋាសួរ។ "អត់ដឹង​ផង…" នារី​ឆ្លើយ។
"​អរគុណព្រះជាម្ចាស់!!!… លាសិនហើយ!"

ដកស្រង់ពី ៖ មហាសំណើច 

ផ្អើលអស់​មួយសង្កាត់

តាម​ប្រភពត​គ្នាមួយ​បាន​ឲ្យដឹងថា​ម្សិលម៉ិញ វេលាម៉ោង​១​ថ្ងៃត្រង់​មាន​គ្រោះ​ថ្នាក់​ចរាចរមួយ​គួរ​ឲ្យ​រន្ធត់។ តាមលឺ សាក្សី​បាន​ឲ្យ​ដឹងថា​ស្រ្តី​បី​នាក់​ត្រូវ​រ៉ូឡូ​កិន​សំប៉ែត​ដូចចេក​ចៀន។ ទទួល​ដំណឹង​ភ្លាម​ភ្នាក់ងារ​យើង​ក៏​​រត់​ឡើង​ស៊ីក្លូ​ដើម្បី​ទៅ​ថត​ព្រឹត្តការណ៍ជាក់​ស្ដែង។ ទៅ​ដល់​កន្លែង​កើត​ហេតុទើបដឹងថា​ពុំមាន​ស្រ្តី​ណា​ម្នាក់​ត្រូវ​កិន​ស្លាប់ដោយ​សាររ៉ូឡូ​ទេ គឺ​រ៉ូឡូ​កិន​សំបក​ត្រី​ខ​កំប៉ុងរូបស្រី​​បីនាក់​តែ​ប៉ុណ្ណោះ។ ព័ត៌មានខ្លី​សម្រាប់​ថ្ងៃ​នេះ​សូម​ចប់​តែ​ប៉ុណ្ណេះ។

ដកស្រង់ពី ៖ មហាសំណើច 

ធម្មជាតិក្មេង!

ក្នុងពិធី​បុណ្យ​សព​ឪពុក​សំ មានចំណីហូរហៀរ។ សំ​អោប​ត្រនំ​ចំណី​ពេញ​ដៃ ដើ​សំញ៉ែង​បង្អួត​មិត្តភក្ដិ។ សុខ​ឃើញ​បែប​នោះ "សំ! អញ​សុំ​ស៊ី​ផង​មក​ហ្អា៎?"។ "ស្អែក​ឲ្យហ្អែង​ស៊ី​ហ្អ៎!" សំអោបនំយ៉ាង​ស្អិត។ សុខគំរាម "អូ! ឯង…​ចាំមើល​តែ​ឪ​អញ​ងាប់​វិញ​ហ្អ៎!"។

ដកស្រង់​ពី ៖ មហាសំណើច 

ធ្លាក់អញ អាងាប់!

ដោយ​មាន​និស្ស័យ​ស្រលាញ់​សត្វ​ចិញ្ចឹម ផុន​ក៏​ចូលទៅ​ហាង​លក់​សេក​ដ៏​ល្បីមួយ។ "អាមួយនេះ​ថ្លៃប៉ុន្មាន?" ផុន​សួរ​អ្នក​លក់។ "២០ ដុល្លារ" អ្នកលក់​ឆ្លើយ។ "ថ្លៃ​ណាស់​តើ! ហើយវា​ចេះ​អី?" ផុន​សួរទាំងជ្រួញចញ្ចើម។ "វា​ចេះ ២ភាសា អង់គ្លេស និង​ចិន។​អ្នកលក់ប្រាប់។  "អីយ៉ា! គ្រាន់បើ​ចេះ​សុទ្ធ​តែ​ភាសាអន្តរជាតិ" ផុន​ធ្លយមាត់ "ធ្វើម្ដេចទើបដឹងថា​វា​និយាយភាសា​ណាមួយទៅ?"​ផុន​សួរ​បន្ដ។ "ងាយណាស់! គ្រាន់​តែទាញជើង​ឆ្វេង​វានិយាយចិន តែ​បើ​ទាញ​ជើង​ស្ដាំ វា​និយាយ​អង់គ្លេស" អ្នកលក់​រ៉ាយរ៉ាប់​យ៉ាង​ក្បោះ​ក្បាយ។ "ចុះបើ​ទាញ​ជើង​ទាំង​ពីរ​វិញ?" ផុន​សួរ​ដោយ​ងឿង​ឆ្ងល់។ គ្រាន់​តែ​ផុន​សួរ​មិនទាន់​ផុត​ពីមាត់​ផង សេក​ឆ្លើយ​ផូង​ទាំង​ក្ដៅ​ក្រហាយ "ធ្លាក់អញ​ អាងាប់…!"។

ដកស្រង់ពី ៖ សប្បាយ សប្បាយ 

អន់ម្លេះ!

លោកសម្បត្តិ​នាំ​កូន​អាយុ ៤ឆ្នាំ​ទៅ​មើល​ការ​ប្រ​គំ​តន្ត្រី​វីយូឡុង សង្ឃឹម​ថា​កូន​គាត់​នឹង​ដុះខាង​​តន្ត្រី​នា​ថ្ងៃ​អនាគត។ ក្រោយមើល​អស់​រយៈ​ពេល​២​ម៉ោង លោក​សម្បត្តិ​សួរទៅកាន់​កូន ៖ "កូន​យល់ថា​ទេពកោសល្យ​របស់​ពួក​គេ​យ៉ាងម៉េច​ដែរ?" "អន់​មែន​ទែន​ឈើតូច​ប៉ុណ្ណឹង​ អារ​២​ម៉ោង​ហើយ​នៅ​តែ​អារ​មិន​ដាច់​ទៀត" កូនតប។

ដកស្រង់ពី ៖ មហាសំណើច 

នរណាខ្លាំង?

តាខែមសួរតា​បាត់ ៖ "យប់មិញ​លឺ​សូរពីរនាក់​ប្ដីប្រពន្ធឯង​ឈ្លោះ​គ្នា​ខ្លាំងណាស់ តើ​ទី​បំផុត​យ៉ាង​ម៉េច​ទៅ?" តាបាត់​ឆ្លើយ ៖ "ទី​បំផុត​ប្រពន្ធ​អញ​លុត​ជង្គង់ក្រាបនិយាយ​ជាមួយ​អញ…" ។ "ឡូយ​មែន! អញ​សុំសរសើរ… ចុះ​នាង​និយាយ​យ៉ាង​ម៉េច​ខ្លះ?" តាខែម​សួរបន្ត។ "នាង​ថា អាតាកញ្ចាស់​បើ​ចិត្ត​សឿង​ចេញ​ពី​ក្រោម​គ្រែ​ភ្លាម!!!" តាបាត់​ឆ្លើយ។

ដកស្រង់ពី ៖ មហាសំណើច 

បងឃ្លាត​តែ​កាយ But think of you!

Monday បងចង់ Visit ពៅ                     Tuesday បងត្រូវ​ go hiking
Wednesday រៀម​គិត buy a ring             Thursday ​បង bring it to you
Friday រៀមគិត say good bye                Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ
Sunday airplane ហោះ​ចេញទៅ               Please ពៅ don’t say I ទៅរៀន។
I will sent you some Money                 ទុកគ្រាន់ជីវី pay something
Powder bracelet និង ទំនិញ                   ដែល​រូប​ស្ងួន think ថាសំខាន់។
Twelve months មិនយូរទេ darling            Please ពៅ​កុំ think I jilt you
When I return I គិតគូ                          Marry និង you ជាប្រាកដ។ 

ដកស្រង់ពី ៖ សប្បាយ សប្បាយ 

កូន​នរណា​ហ្នឹង!?

ហេតុ​តែ​គ្រឺត​នឹង​កូន​តូច​ច្រម៉ក់​សម្ដី​ប៉ប៉ាច់​ប៉​ប៉ោច​ពេក ម្ដាយ​ចាប់​កូន​ថើបដោយ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។ "​កូនស្រី​ម៉ាក់! កូន​ជា​កូន​របស់​នរណាហ្នឹង​កូន!?"។ ម្ដាយ​សួរ​ដោយ​សម្ដី​ម្ញិក​ម្ញក់ ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់​កូន​ឲ្យ​ភ្ញៀវ​ស្ដាប់​។ កូនស្រី​ដែល​គួរ​ឲ្យ​ស្រលាញ់​នោះ នាង​ពុំ​ព្រម​ហាស្ដី​ឡើយ។  ដោយ​ម្ដាយ​សួរ​ច្រំ​ដែលៗ​ពេក បណ្ដាល​ឲ្យ​កូន​ស្រី​ធុញ​យ៉ាង​ខ្លាំង ក៏​ឆ្លើយ​តប​យ៉ាង​ដាច់សាច់ថា "កូន​ង៉ែង​ ហ្នឹង!" ពេលនោះ​ម្ដាយ​អន់ចង់។

ដកស្រង់ពី ៖ សប្បាយ សប្បាយ 

បេះដូងឈឺផ្សារ

តាយាយ​ញ៉ាំ​បាយ​ក្រោម​ពន្លឺ​ភ្លើងទៀន​ក្នុង​ឱកាស​ខួប​អាពាហ៍ពិពាហ៍លើកទី​ ៧៥ របស់ពួក​គាត់។ "​យើង​រស់​នៅ​ជាមួយ​គ្នា ៧៥​ឆ្នាំ​ហើយ មុន​ពេល​បង​ស្លាប់ បង​ចង់ដឹង​រឿង​មួយ មេត្តា​អូន​ប្រាប់បង​តាម​ត្រង់។ បង​ឆ្ងល់​ថា​ហេតុអ្វី​កូន​ទី ១០​របស់​យើង​មុខ​ខុស​គេ​អញ្ចឹង? តើ​វា​មាន​ឪ​ពុក​ផ្សេង​​មែនទេ?"។ យាយ​ឈ្ងោក​មុខ​ចុះ​សារភាព​ទាំង​ក្រៀម​ក្រំ "ចា៎ស…​មែន"។ លឺ​ចម្លើយ​តា​សែន​រន្ធត់​ បេះដូង​ស្ទើរ​ធ្លាយ កែវ​ភ្នែក​ពោពេញ​ទៅ​ដោយ​ទឹក​នេត្រា "ឪពុក​វាជានរណាអូន?"។ យាយវាចារ​មួយៗ "ចា៎ស គឺ​បង!"។

ដកស្រង់ពី ៖ មហាសំណើច 

ប្រតិកម្មគ្រាប់​ខ្នុរ

ថ្ងៃមួយ​ រដ្ឋា​ស៊ី​គ្រាប់ខ្នុរ​អស់​យ៉ាង​ច្រើន។ ចៃ​ដន្យ ធារី​ជាគូដណ្ដឹង​គាត់ មក​អញ្ជើញ​គាត់​ទៅ​លេង​ផ្ទះ​នាង។ ពេលធ្វើ​ដំណើរ​តាម​ឡាន​រដ្ឋា​ខំ​ខាំ​មាត់ ត្បៀតគូទ​ទប់​ផោម ខ្លាច​ខ្មាស់​ធារី។ មកដល់​មាត់ទ្វារ​ផ្ទះ​ធារី​យកកន្សែង​មក​ចង់​គ្របភ្នែក​រដ្ឋា ហើយ​ប្រាប់ថា​នឹង​ធ្វើឲ្យ​រដ្ឋា​ភ្ញាក់​ផ្អើល។ ធារី​ដឹកដៃ​រដ្ឋា​ដល់​តុអាហារ ស្រាប់​តែ​ទូរស័ព្ទ​ក្នុង​ផ្ទះ​រោទ៍ឡើង "​បង​កុំ​លួច​មើល​ណា​ អូន​ទៅ​ទទួល​ទូរស័ព្ទ​មួយភ្លែត"។ "បង​សន្យា" រដ្ឋាឆ្លើយ។ ឆ្លៀត​ឱកាស​ធារី​មិន​នៅ​ក្បែរ រដ្ឋា​បញ្ចេញ​ផោម​ដែល​ខំ​ទប់យូហើយ។ អាទី​១​លាន់ "ទូត ៗៗៗ…" ក្លិន​ដូច​ពង​មាន់ស្អុយ។ អាទី២​លាន់​ "ខ្សុល…" ក្លិន​វា​អាច​ធ្វើ​ឲ្យ​រុយ​សន្លប់​បាន​មួយ​រំពេច។ ពេល​ធារី​មកវិញ រដ្ឋាឈរ​ញញឹម​ធម្មតា​ដូច​គ្មាន​អ្វី​កើត​ឡើង។ ធារី​ស្រាយ​កន្សែង​ចេញ ហើយ​ស្រែក "រីករាយ​ថ្ងៃ​ជួប​ជុំ​គ្រួសារ!"។ លោកតា​លោកយាយ ឪពុកម្ដាយ​ក្មេក មាមីង​ថ្លៃ​ទាំង​ឡាយ អង្គុយ​ជុំវិញតុអាហារ ខ្ទប់​ច្រមុះ​មើល​មុខ​រដ្ឋា។

ដកស្រង់ពី ៖ មហាសំណើច 

ធម្មជាតិអ្នកកំណត់

ពិសិដ្ឋ និង វណ្ណៈ​កំពុងអង្គុយញ៉ាំ​នំ​គ្រក់​ជាមួយ​គ្នា។ ពិសិដ្ឋ​រអ៊ូរ​ដាក់​វណ្ណៈ​ថា "ថ្ងៃស្អែក​ត្រូវ​ទៅ​ស៊ី​ការ​គេ​ទៀត​ហើយ ធុញ​ណាស់​!"។ "ម៉េច​បាន​ធុញ?" វណ្ណៈសួរ។ "ស៊ី​ការ​គេ​ម្តងៗ​ ពួក​ចាស់ៗ​តែង​តែ​​មកទះ​ស្មា​អញ ហើយ​និយាយ​ដដែលៗ​ថា បន្ដិច​ទៀត​ដល់​វេន​ឯង​ម្ដង​ហើយ!" ពិសិដ្ឋឆ្លើយ។ លឺហើយ វណ្ណៈ​ញញឹម "​អញ​កាល​មុន​ដូច​ឯង​ដែរ ប៉ុន្ដែ​ឥឡូវ​ពួក​ចាស់ៗ លែង​ហ៊ាន​និយាយ​អញ្ចឹង​ដាក់អញ​ទៀត​ហើយ​…"។ "ហ្អេ! ឯង​ធ្វើ​ម្ដេច​បាន​ជាពួកគាត់​លែង​ហ៊ាន"?​ ពិសិដ្ឋ​សួរ។ "ងាយទេ! ពេលអ្នកទៅ​ចូលរួម​បុណ្យ​សព អញ​និយាយ​ដាក់​ពួកគាត់​វិញ​ថា បន្ដិច​ទៀត​ដល់​វេន​អ៊ំ​ម្ដង​ហើយ!"។emoticon

ដកស្រង់ពី ៖ មហាសំណើច 

មហិទ្ធិឬទ្ធិច្រមុះ

ពូផ្លយនិង​ប្រពន្ធក្មេងគាត់ឈ្មោះ នីតា បើកហាងបាយមួយ។ ថ្ងៃមួយ បុរស​ពិការភ្នែក​ម្នាក់​ចូល​ហាង​គាត់។ ពូផ្លយ​ហុច​សៀវភៅ​មុខម្ហូប​ឲ្យ​បុរសនោះ។ "សុំទោស ខ្ញុំមើលមិនឃើញទេ… ខ្ញុំ​សុំ​ស្លាបព្រា ដែល​គេទើប​ញ៉ាំ​រួច​ពីរ បី" បុរស​និយាយទៅកាន់​ពូផ្លយ។ ពូផ្លយ​ហុច​ស្លាបព្រា​ទៅ​ឲ្យ​បុរស​នោះ។ បុរស​ហិត​ស្លាបព្រា​ហើយ "ខ្ញុំចង់បាន​សម្លកកូរ​សាច់ជ្រូក"។ ពូផ្លយ​ចង់​សាក​ល្បង​សមត្ថភាព​ហិតរបស់បុរស "ចាំមើល​ឯង​កុម្ម៉ង់សម្លរស្អី?"។ ស្អែកឡើង​បុរស​មកទៀត។ ពូផ្លយ​យកខោស្លីប​ដែល​ប្រពន្ធ​គាត់​ស្លៀកហើយ មកជូត​លើស្លាបព្រា ហើយយកឲ្យ​បុរស​ហិត។ បុរស​ហិត ខ្សឺត…"ហ្អាក! នីតាធ្វើការ​នៅកន្លែង​ហ្នឹងពីហ្កាល?"…

ដកស្រង់ពី៖ មហាសំណើច