ដើម្បី​សុខភាព

August 31, 2006

លោក​ប៉ែត តែង​តែ​មក​ផឹកប៊ីយែនៅបា​មួយ​នេះ​ជារៀងរាល់យប់​យ៉ាង​ទៀងទាត់។ គាត់​តែង​តែ​កុម្ម៉ង់​ម្ដង​២កែវ។ គាត់​ផឹកអស់​២កែវ សុំ​ថែម​២​កែវ​ទៀត ។ ថ្ងៃមួយ​អ្នក​លក់​សួរ​គាត់ថា ៖ "​ហេតុអ្វី​ក៏លោក​ចង់​បាន​ម្ដង​២កែវ ម្ដេច​មិន​យក​មួយ​កែវ​ធំ​ជំនួស​វិញ?"។ លោក​ប៉ែត ៖ "អូ! ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​ផឹក​ម្នាក់ឯង! កែវ​នេះ​គឺ​កែវ​ខ្ញុំ ឯកែវ​មួយទៀតគឺ​កែវ​មិត្ត​ខ្ញុំ"។ ពីរ បី​ថ្ងៃ​ក្រោយ​មកប៉ែត​មក​បា​នេះ​ទៀត គាត់​សុំ​ប៊ីយែ​១កែវ។ "មិត្ត​អ្នកស្លាប់​មែនទេ?" អ្នក​លក់​សួរ។​"អូ! អត់ទេគាត់​សុខសប្បាយណាស់កែវ​នេះ​គឺ​សម្រាប់​គាត់ លោក​គ្រូ​ពេទ្យ​លែង​ឲ្យ​ខ្ញុំ​ញ៉ាំ​ប៊ីយែទៀត​ហើយ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត" លោក​ប៉ែត​ឆ្លើយ ។

ដកស្រង់ពី ៖ មហាសំណើច 

សាស្ត្រាចារ្យ និង កសិករ

August 29, 2006

សាស្ត្រាចារ្យ​ម្នាក់ធ្វើ​ដំណើរ​តាម​កាណូត​ទៅ​សៀម​រាប ។ អង្គុយ​យូពេក ធុញ ក៏​បបួល​កសិករ​ម្នាក់​ដែល​អង្គុយ​ក្បែរ​គាត់​ល្បង​ប្រាជ្ញា ។

សាស្ត្រាចារ្យ ៖ "​តោះ! ឥឡូវ​យើង​ភ្នាល់​គ្នា បើឯង​សួរ​ខ្ញុំ ខ្ញុំ​ឆ្លើយ​មិន​បាន ខ្ញុំ​ឲ្យឯង ១០$ តែបើ​ខ្ញុំ​សួរ​ឯង​ ឯងឆ្លើយ​មិន​បាន ឯង​ត្រូវ​ឲ្យ​ខ្ញុំ ១$ វិញ។ កសិករ​ឆ្លើយ​ភ្លាម "បាន! បើអញ្ចឹង តើសត្វ​អី ជើង​បួន​ភ្នែក៨ ពូកែ​ឡើង​ត្នោត? " កសិករ​សួរមុន ។ សាស្ត្រាចារ្យ​គិត​យូរ​សែន​យូររហូត​កាណូត​ដល់​ផែ​សៀម​រាប ។ គាត់​ហុច​លុយ ១០$ ឲ្យ​កសិករ "ខ្ញុំ​អត់ដឹង​ទេចុះ​សត្វអី​ទៅ ជើង​បួន​ភ្នែក៨ ពូកែ​ឡើង​ត្នោត?" កសិករ​ហុចឲ្យ ១$ វិញ "ខ្ញុំ​អត់ដឹងដែរ…!"​ កសិករ​ឆ្លើយ ។

ដកស្រង់ ៖ មហាសំណើច

បណ្ដាំ​លោកគ្រូពេទ្យ

August 28, 2006

បុរស​ម្នាក់​បាន​ទៅ​ភោជនីយដ្ឋាន​មួយ ហើយ​គាត់​បាន​កម្ម៉ង់ម្ហូប​រួចរាល់ ។ ​នារី​អ្នក​បម្រើ​លើក​ស៊ុប​មក​ដល់ ។ គាត់​ឃើញ​មេដៃ​របស់​នាង​នៅ​ក្នុង​ស៊ុប​របស់​គាត់ ។ គាត់​មិន​សប្បាយ​ចិត្ត​ទេប៉ុន្តែ​មិន​បាន​ថាអី​ឲ្យ​នាង​ឡើយ ។ ២​នាទី​ក្រោយ​មក​នាង​លើក​ម្ហូប​មួយ​មុខ​ទៀត​មកដល់ ។ មេដៃ​របស់​នាង​ស្ថិត​នៅ​ក្នុង​ម្ហូប​នោះ​ទៀត ។ បុរស​នោះ​ចាប់ផ្ដើម​មិន​ពេញ​ចិត្ត ប៉ុន្តែ​បាន​នៅ​ស្ងៀម ។ ចុង​ក្រោយ​នាង​លើក​តែ​ក្ដៅអ៊ុនៗ​១ពែង​មកទៀត ។ លើក​នេះ​មេដៃ​របស់​នាង​ត្រាំ​ក្នុង​ពែង​នោះ​ទៀត ។ ដោយ​ហួស​ហេតុ​ពេក​គាត់ស្រែក​ថា ៖ "នាង​មិន​ចេះ​អនាម័យទេហ្អេះ! ឆាប់​យក​មេដៃ​ចេញ​ពី​តែ​ខ្ញុំ​ភ្លាម!" "ដៃខ្ញុំហើម លោកគ្រូពេទ្យឲ្យ​ខ្ញុំ​រក្សា​វា​នៅ​កន្លែង​ក្ដៅអ៊ុនៗជានិច្ច" នាងតប ។ បុរស​កាន់តែខឹង​ហើយ ស្រែកថា ៖ "បើអញ្ចឹង!…ម៉េច​មិន​ញាត់វា​ចូល​គូទ​នាងទៅ!" "ខ្ញុំ​ធ្វើ​រួច​ហើយមុន​ពេល​ខ្ញុំ​លើក​ម្ហូប​មក…!" នាងតប ។

ដកស្រង់ពី ៖ មហាសំណើច 

អគុណ​លោក​គ្រូ​ពេទ្យ

August 27, 2006

បុរស​ម្នាក់​មក​ជួប​លោក​វេជ្ជ​បណ្ឌិតដើម្បី​ពិគ្រោះ​ជំងឺ ។ "ខ្ញុំ​ឧស្សា​ឈឺក្បាល​ណាស់!" បុរស​ប្រាប់​ពី​អាការៈ​រោគ ។ "ធម្មតា​ពេល​ខ្ញុំ​មាន​អារម្មណ៍​ឈឺក្បាល ខ្ញុំ​ទៅ​ដេក​ជាមួយ​ប្រពន្ធ​ខ្ញុំ" គ្រូពេទ្យ​ឆ្លើយ ។ មួយអាទិត្យ​ក្រោយ​មក​ពួក​គេទាំង​ពីបាន​ជួប​គ្នា​ដោយ​ចៃដន្យ ។ "មេចហើយ​រោគ​ឈឺក្បាល?" លោក​គ្រូពេទ្យ​សួរ ។ "ជាហើយ​លោកគ្រូអូ! និយាយ​អញ្ចឹងបន្ទបើគេង​លោកគ្រូ​ពេទ្យ​ស្អាត​មែន​ទែន!"​បុរសតប ។

ដកស្រង់ពី ៖ មហាសំណើច 

សុភាព​នារី​មាន់

August 26, 2006

ពេល​មាន់​ជាន់​គ្នា​ម្ដងៗ មេមាន់​តែង​តែ​រត់ទៅ​រត់​មក ហើយ​ទី​បំផុត​ក៏​បណ្ដោយឲ្យ​មាន់​គក​ជាន់​រហូត​បាន​សម្រេច។ ឃើញ​បែប​នេះ​ជា​រឿយៗ កូនមាន់​ក៏​ឆ្ងល់​សហើយ​សួរ​មេវា​ថា ៖ "ម៉ែហ្អា៎! បើគង់​តែ​ឲ្យ​ពូ​ជាន់​ដដែល មេច​បាន​ជាចាំបាច់​រត់​ទៅ​រត់​មក​នាំ​តែ​ហត់​ធ្វើ​អ្វី? " "​គង់​តែ​ឲ្យ​ទេកូន ប៉ុន្តែ​កុំ​ឲ្យ​គេ​ថា ម៉ែ​ជា​មេមាន់​អាស់!" មេមាន់​ឆ្លើយ ។

ដកស្រង់ពី ៖ មហាសំណើច

ទប់មិន​បាន!

បុរស​៣នាក់​វង្វេង​ក្នុង​ព្រៃជ្រៅ​រហូត​ត្រូវ​ពួកព្នង​ស៊ី​សាច់​មនុស្ស​ចាប់​បាន​។ ​ពួកគេ​ត្រូវ​បំពេញ​លក្ខខណ្ឌ២​យ៉ាង​ដើម្បី​រស់ ។ "​ក្នុង​ម្នាក់​ត្រូវ​រក​ផ្លែ​ឈើ ១មុខ​ឲ្យ​បាន​ ១០​ផ្លែ" មេ​កន្ទ្រាញដាក់​លក្ខខណ្ឌ​ទី១​ឲ្យ​បុរស​ទាំង៣។ ក្រោយមក​បុរសទី១ ត្រឡប់មកវិញ​ជាមួយ​ផ្លែ​ត្របែក ១០ផ្លែ ។ "ចំតិតគូទ​ឯង​ឲ្យ​​គេ​ញាត់​ត្របែក​ចូល​ឲ្យ​អស់ ហាម​ប្រែ​ទឹក​មុខ​ដាច់​ខាត!" មេ​កន្ទ្រាញ​ដាក់​លក្ខខណ្ឌ​ទី២។ បុរសទី១​​ទ្រាំ​ឲ្យ​គេ​ញាត់​គូទ​បាន​២​ផ្លែ​ស្រាប់​តែ​បង្ហាញ​ទឹក​មុខ​ឈឺចាប់​ក៏​ត្រូវ​ពួក​ព្នង​សម្លាប់។ បន្ទាប់​មក​​បុរស​ទី​២​ក៏មកដល់​ជាមួយ​ផ្លែព្រីង១០ផ្លែ ។ ​"ចំតិតគូទ​ឯង​ឲ្យ​​គេ​ញាត់​ផ្លែព្រីងចូល​ឲ្យ​អស់ ហាម​ប្រែ​ទឹក​មុខ​ដាច់​ខាត!" មេ​កន្ទ្រាញ​ដាក់​លក្ខខណ្ឌ​ទី២។ គេញាត់​ផ្លែ​ព្រីង​ដល់​ទី ៩​ បុរសទី២​ស្រាប់​តែ​សើច​ ក៏​ត្រូវ​ពួក​ព្នង​សម្លាប់ ។ បុរសទី១ និងទី២​ ជួប​គ្នា​នៅ​ឋាន​សួគ៌ ។

បុរសទី១ សួបុរសទី២ ៖ "នៅ​សល់១គ្រាប់​ទៀត​ឯង​រួច​ជីវិត​ហើយ ម្ដេច​បាន​ជាសើច?"
បុរសទី២ ឆ្លើយផង​សើច​ផង ៖ "គ្នា​ឃើញ​អាអ្នក​ចុង​ក្រោយត្រឡប់​មក​វិញ​ជាមួយ​នឹង​ផ្លែ​ធូរេន"

ដកស្រង់ពី ៖ មហាសំណើច

ដូចឡប់អញ្ចឹង!

តឹកប្រាប់មិត្ត​រួមថ្នាក់វាថា​៖ "អញធុញបងៗ​អញ​មែន​ទែន! ចិញ្ចឹម​សត្វ​ពេញ​ផ្ទះ​។ បងធំចិញ្ចឹម​ឆ្កែ​១២ក្បាល​ បង​បន្ទាប់​ចិញ្ចឹម​ស្វា​២៤ក្បាល ធ្វើ​ឲ្យ​ធំ​ក្លិន​ស្អុយ​ពេញ​ផ្ទះ​រក​តែ​ដក​ដង្ហើម​មិន​​រួច…""អាភ្លើ! ម្ដេច​មិន​បើក​បង្អួច?" មិត្ត​តឹកនិយាយ។ "អាឆ្កួត! បើបើក​បង្អួច​ ចាប​របស់​អញ​​មិន​ហើ​អស់​ទេ​ហី!" តឹកតប ។ មិត្តតឹក ៖ "អុញ!…."

ដកស្រង់ពី ៖ មហាសំណើច 

វីតាមីន​

August 23, 2006

លោក​ Brown ជាបុរស​ម្នាក់​សកម្ម​នឹង​ការ​ងារ​ដូច្នេះ​គាត់​ចំណាយ​ពេល​ទៅ​លើ​ការ​ងារ​ច្រើន​ជាង​រឿង​ផ្ទាល់​ខ្លួន​។​លុះ​ដល់​ពេល​យូរ​ៗ​ទៅ​គាត់​មាន​អាការៈ​ញ៉ាំ​ពុំ​បាន​​គេង​ក៏​ពុំ​សូវ​លក់​ដូច្នេះ​គាត់​ក៏​សំរេច​ចិត្ត​ទៅ​ជួប​នឹង​គ្រូ​ពេទ្យ​។​ថ្ងៃមួយ​លោក​ Brown បាន​ជួប​នឹង​គ្រូ​ពេទ្យ​ លោក​គ្រូ​ពេទ្យ​បាន​សួរ​អំពី​ការ​រស់​នៅ​របស់​គាត់​ ទាំង​ការ​ហូប​ចុក​និង​សកម្ម​ភាព​ការ​ងារ​។​បន្ទាប់​មក​លោក​គ្រូពេទ្យ​បាន​ប្រាប់​ទៅ​កាន់​លោក​ Brown ថា​ ៖ "​លោក​ខ្វះ​សារជាតិ​វី​តាមីន​នៅ​ក្នុង​ខ្លួន​ជា​ពិសេស​វីតាមីន​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈើ​ដែល​មាន​សំបក​ពណ៌​ក្រហម​និង​ពណ៌​បៃតង​។​ម្យ៉ាង​ទៀត​លោក​គួរ​តែ​ញ៉ាំ​ទាំង​សំបក​របស់​វា​ផង​ទើប​ប្រសើរ​ព្រោះ​សំបក​ផ្លែ​ឈើ​មាន​ប្រយោជន៍​ណាស់​សំរាប់​បំប៉ន​សុខភាព​របស់​លោក​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ ដូច្នេះ​លោ​ក​គួរ​វិញ​ញ៉ាំ​សំបក​ផ្លែ​ឈើ​ពណ៌​ក្រហម​និង​បៃតង​ដែល​លោក​ចូល​ចិត្ត​ជាង​គេ​ឲ្យ​បាន​ចំនួន​ពីរ​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ​" ។​លោក​ Brown ឮ​ដូច្នោះ​ដក​ដង្ហើម​ធំ​រួច​មាន​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ហើយ​បាន​និយាយ​ថា ៖ "​ហ៊ី​!​ ផ្លែ​ឈើ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ គឺ​ ផ្លែ​ដូង​!!​"​

ត​ថ្លៃ

August 22, 2006

នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​អាល្លឺម៉ង់​ចាប់​បាន​ឈ្លើយ​សឹក​បី​នាក់​ ជា​ជន​ជាតិ​ផ្សេង​ៗ​គ្នា​ ទី​មួយ​ជា​ជន​​ជាតិ​អង់គ្លេស​ ទី​ពីរ​ជា​ជន​ជាតិ​ជប៉ុន​ ទី​បី​ជា​ជន​ជាតិ​សាំង​ហ្គាពួរ​។​នៅ​ពេល​នោះ​មេទ័ព​អាល្លឺម៉ង់​បាន​និយាយ​ទៅ​កាន់​​ឈ្លើយ​សឹក​ទាំង​នោះ​ថា ៖ "​បើ​អ្នក​ណា​អាច​រត់​គេច​ខ្លួន​ពី​ការ​តាម​បាញ់​របស់​ពួក​យើង​បាន​ចំងាយ​១០០​ម៉ែត្រ​នោះ​យើង​នឹង​ដោះ​លែង​អ្នក​នោះ​ឲ្យ​មាន​សេរី​ភាព​"។​​​​ពេល​ឮ​ដូច្នេះ​ឈ្លើយ​សឹក​ទាំង​បី​នាក់​ចាប់​ផ្ដើម​រត់​យ៉ា​ង​លឿ​ន​ដែល​ពួក​គេ​មិន​ធ្លាប់​រត់​ពី​មុន​មក​។​ស្រាប់​តែ​រត់​បាន​ចម្ងាយ​ប្រហែល​៨០​ម៉ែត្រ​ឈ្លើយ​សឹក​ជន​ជាតិ​អង់​គ្លេស​ត្រូវ​គេ​បាញ់​ដួល​មុន​នឹង​ស្លាប់​គាត់​បាន​ស្រែក​ក្នុង​ន័យ​ស្នេហា​ជាតិ​ថា ៖ "​សូម​ឲ្យ​ព្រះ​មហាក្សត្រី​យានី​មាន​ជន្មា​យុ​យឺន​យូរ​!​" ។​បន្ទាប់​មក​ឈ្លើយ​សឹក​ពីរ​នាក់​ផ្សេង​ទៀត​ក៏​បន្ត​រត់​ដល់​ម៉ែត្រ​ទី​៩០​ ស្រាប់​តែ​គេ​បាញ់​ត្រូវ​ឈ្លើយ​សឹក​ជន​ជាតិ​ជប៉ុន​ហើយ​មុន​នឹង​ស្លាប់​គាត់​បាន​ស្រែក​ដូច​អ្នក​មុន​ថា ៖ "​ជយោ​!​ ព្រះ​ចៅ​អធិរាជ​ជប៉ុន​"​ ​រួច​ក៏​បាន​ស្លាប់​ទៅ​។​​​នៅ​សល់​តែ​ឈ្លើយ​សឹកតែ​​ម្នាក់​ក៏​បាន​បន្ត​រត់​ទៅ​ទៀត​ នៅ​ពេល​ដល់​ម៉ែត្រ​ទី ៩៣, ៩៥, ៩៨, ៩៩ ស្រាប់​តែ​សូរ​កាំភ្លើង​បាញ់​…​ផាំង​! ត្រូវ​ជន​ជាតិ​សាំង​ហ្គាពួរ​ ហើយ​មុន​នឹង​ស្លាប់​គាត់​បាន​ស្រែក​ថា ៖ "​នៅ​សល់​តែ​មួយ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ ហេតុ​អ្វី​ក៏​មិន​បញ្ចុះ​តម្លៃ​ផង​!!"

ទ្រាំ​លែង​បាន​ហើយ​

August 21, 2006

ស្រ្តី​ម្នាក់​ពរ​កូន​ឡើង​ជិះ​ឡាន​ក្រុង​​រំពេច​នោះ​តៃ​កុង​ឡាន​ស្រែក​ថា ៖ "​ងាប់​ហើយ​! តាំង​ពី​កើត​ពោះ​ម៉ែ​មក​មិន​ដែល​ឃើញ​កូន​អ្នក​ណា​មុខ​អាក្រក់​ដូច​កូន​អ្នក​ទេ​"​។​ស្រ្តី​នោះ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ដើរ​ទៅ​អង្គុយ​​ខាង​ក្រោយ​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​។​ឃើញ​ដូច​នោះ​បុរស​​អង្គុយ​ក្បែរ​ក៏​សួរ ៖ "​មាន​រឿង​អី​ហ្នឹង​?​" ស្រ្តី​​ឆ្លើយ ៖ "​តៃកុង​ឡាន​ដៀល​ខ្ញុំ​" បុរស​បន្ត ៖ "​មែន​ហ្អេះ​!​ ? ឈ្លើយ​ហ្មេះ​! ទះ​វា​មួយ​កំ​ផ្លៀង​ហ្មើល! ទៅ​! ចាំ​ខ្ញុំ​ពរ​ស្វា​អ្នក​ឲ្យ…….."​

ខ្ញុំ​មាន​ច្រើន​ជាង​

August 18, 2006

អ្នក​គ្រូ​ថ្នាក់​មត្តេយ្យ​បាន​សួរ​ទៅ​សិស្ស​ស្រី​ម្នាក់​ថា ៖ "​អ្នក​គ្រូ​មាន​មាន់​ឈ្មោល​ពីរ​ក្បាល​ ហើយ​កូន​ឯង​មាន​មាន់​ញី​មួយ​ក្បាល​ តើ​អ្នក​ណា​មាន​ច្រើន​ជាង​?​" សិស្ស ៖ "​ឥឡូវ​ប្រាកដ​ជា​អ្នក​គ្រូ​មាន​ច្រើន​ជាង​ហើយ​ ប៉ុន្តែ​ថ្ងៃ​ក្រោយ​ថា​មិន​ត្រូវ​ដែរ​​​" ។ អ្នក​គ្រូ ៖ "​ហេតុ​អី​?​" សិស្ស ៖ "​មាន់​របស់​អ្នក​គ្រូ​ជា​មាន់​ឈ្មោល​មិន​អាច​កើត​កូន​បាន​ ឯ​មាន់​របស់​ខ្ញុំ​វិញ​ជា​មាន់​ញី​ អាច​ពង​បាន​ញាស់​ចេញ​ជា​កូន​មាន់​ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ច្រើន​ជាង​" ។ អ្នកគ្រូ ៖ "​សម​ហេតុ​សម​ផល​ដែរ​ហ្ន៎​…."

ដកស្រង់ពី ៖​ អស់កង្វល់ 

ផលិត​នៅ​ប្រទេស​ជប៉ុន

August 17, 2006

មាន​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​សហរដ្ឋអាមេរិច​។​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​គាត់​ត្រលប់​ទៅ​ជប៉ុន​វិញ​គាត់​បាន​ចេញ​ពី​សណ្ឋាគារ​ដែល​គាត់​ស្នាក់​នៅ​រួច​ហៅ​រថយន្ត​តាក់​ស៊ី​(តាក់​ស៊ី​គិត​លុយ​តាម​ចំនួន​ម៉ែត្រ​ដែល​រថយន្ត​បាន​រត់​)​ជិះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​។​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់​ស៊ី​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​បុរស​ជន​ជាតិ​ជប៉ុន​នោះ​សំលឹង​មើល​តាម​មាត់​បង្អួច​រថយន្ត​ក៏ឃើញ​រថយន្ត​ហុង​ដា​មួយ​បើក​ឆ្លង​កាត់​គាត់​ក៏​រំភើប​យ៉ាង​ខ្លាំង​ហើយ​ស្រែក​ថា ៖ "​រថយន្ត​ហុង​ដា​ លឿន​មែន​! ព្រោះ​វា​ផលិត​នៅ​ប្រទេស​ជប៉ុន​"​។​បន្ទាប់​មក​ទៀត​ស្រាប់​តែ​ឃើញ​រថយន្ត​តូយូតា​មួយ​បើក​ឆ្លង​កាត់​ក៏​រំភើប​ហើយ​ស្រែក​ដូច​មុន​ថា ៖​ "​រថយន្ត​តូយូតា​ លឿន​ណាស់​! ព្រោះ​វា​ផលិត​នៅ​ប្រទេស​ជប៉ុន​"។​ក្រោយ​មក​ទៀត​រថយន្ត​មីត​ស៊ូ​ប៊ី​ស៊ី​បើក​ឆ្លង​កាត់​ទៀត​គាត់​ក៏​ស្រែក​ដូច​មុន​ថា ៖
"​រថយន្ត​មីត​ស៊ូប៊ីស៊ី​ លឿន​មែន​ទែន​! ព្រោះ​វា​ផលិត​នៅ​ប្រទេស​ជប៉ុន​"​។​ដោយ​ឮ​ពាក្យ​ដដែល​ៗ​របស់​បុរស​ជន​ជាតិ​ជប៉ុន​នោះ​អ្នក​បើក​រថយន្ត​តាក់​ស៊ី​មាន​​អារម្មណ៍​ដូច​ជា​ខឹង​បន្តិច​ដែរ​ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដដែល​។​នៅ​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ​កុង​ទ័រ​ម៉ែត្រ​បាន​បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​យក​គឺ​ចំនួន​៣០០​ដុល្លា​ គាត់​ក៏​ប្រាប់​ទៅ​បុរស​ជន​ជាតិ​ជប៉ុន​។​នៅ​ពេល​ឮ​ថា​អស់​ចំនួន​៣០០​ដុល្លា​បុរស​ជន​ជាតិ​ជប៉ុន​ភ្ញាក់​ផ្អើល​​រួច​និយាយ​ថា ៖ "​អូ​!​ ហេតុ​អ្វី​ថ្លៃ​ដូច​នេះ​?​"​ អ្នក​បើក​រថយន្ត​តាក់​ស៊ី​តប​វិញ​ថា ៖ "​កុង​ទ័រ​ម៉ែត្រ​នេះ​ដើរ​លឿន​មែន​ទែន​!​" បុរស​ជន​ជាតិ​ជប៉ុន ៖ "​…..!!!!​"

គំរូពិសេស

August 15, 2006

អ្នកគ្រនិយាយថា "កូនៗទាំង​អស់​គ្នា​ត្រូវ​យក​ឪពុក​ម្ដាយ​ជា​គំរូ​របស់​កូន​ៗ​ណា​ អា​គុយ​ស្ដាប់​អ្នក​គ្រូ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លុះ​ចេញ​ពី​សា​លា​វា​ទៅ​ផឹក​ស្រា​ថ្នាំ​ហើយ​ស្រវឹង​ដើរ​ស្រែក​អា​ឡេ​អា​ឡូ​តាម​ផ្លូវ​រហូត​មក​ដល់​ផ្ទះ​។ អាគុយ​ ៖ "​ម៉ែ​!​ហា​បើក​ទ្វា​ឲ្យ​ញុំ​ណា​ម៉ែ​….​" ម៉ែ​ ៖ "​ចុះ​ហ្ហែង​តូច​ចិត្ត​រឿង​អ្វី​ហាស់​!​បាន​ជា​ទៅ​ផឹក​ស្រវឹង​​ទ្រេត​ទ្រោត​យ៉ាង​ហ្នឹង​!" អាគុយ​ ៖ "​ម៉ែ​កុំ​ចេះ​តែ​ថា​ឲ្យ​ញុំ​ណា​ម៉ែ​….​ញុំ​នេះ​ម៉ែ​….​គឺ​ដូច​ឪ​ញុំ​អី​ចឹង​ អេ​ឡា​វ៉ា យ៉ា​ណយ​ ដាក់​ពីរ​បី​តយ​ ឡូយ​ដូច​ឪ​អី​ចឹង​"​។​ ម៉ែ​អាគុយ​ខឹង​ខ្លាំង​ពេក​ក៏​វាយ​អាគុយ​ពីរ​បី​ផ្តិល​ឮ​សូរ​ប៉ូង​ៗ​ អាគុយ​ស្រែក​អួយ​ ហើយ​ច្រៀង​ទៀត​ ហា​អេ​ឡា​វ៉ា​ យ៉ា​ណយ​ត្រូវ​ពីរ​បី​ផ្តិល​ដូច​ឪ​អញ​ដែរ​ ៕

ដកស្រង់ពី ៖ អផ្សុក 

បិទ​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង​

មាន​​ស្រ្តី​ពីរ​នាក់​កំពុង​និយាយ​គ្នា​អំ​ពី​ស្វាមី​របស់​នាង​។ មីង​ចាន់​ ៖ "​អាភុន​ប្រសិន​បើ​ប្ដី​របស់​ឯង​បណ្ដើរ​ស្រី​ផ្សេង​នៅ​តាម​ទី​សា​ធា​រណៈ​ហើយ​ត្រូវ​ឯង​មើល​ឃើញ​តើ​ឯង​ត្រូវ​ធ្វើ​ម៉េច​ទៅ​?​"​ មីង​ភុន ៖ "​ខ្ញុំ​មិន​ធ្វើ​អ្វី​ទេ​គឺ​បិទ​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង​​ទៅ​!​" មីង​ចាន់ ៖ "​​យី​!​ឯង​ចិត្ត​ធ្ងន់​ណាស់​ន៎ បើ​ខ្ញុំ​វិញ​ខ្ញុំ​នឹង​ទៅ​ប្រដៅ​អា​តា​កញ្ចាស់​ហ្នឹង​ឲ្យ​ដឹង​ដៃ​របស់​ខ្ញុំ​ម្ដង​ឲ្យ​ដឹង​ថា​យ៉ាង​ម៉េច​ឃើញ​ខ្ញុំ​ស្លូត​ចង់​បាន​ដៃ​" មីង​ភុន ៖ "​អា​ចាន់​​!​ឯង​គិត​ខុស​ហើយ​បិទ​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង​​នោះ​គឺ​តំរង​បាញ់​កាំ​ភ្លើង​ទេ​តើ​!​" មីង​ចាន់​ ៖ "​អុញ​!​មើល​វា​សា​ហាវ​ជាង​ខ្ញុំ​ទៅ​ទៀត​!!​ "

ដកស្រង់ពី ៖ អផ្សុក 

រៀន​តាម​ឪ

August 14, 2006

នៅ​ពេល​ឪពុក​នាំ​កូន​តូច​ដើរ​លេង​ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ក៏​ក្រឡេក​ឃើញ​ក្មេង​ស្រី​ម្នាក់​ដួល​ហើយ​ស្រែក​យំ​ ។ កូន ៖ "​(កេះ​ឪពុក​) ប៉ា​ប៉ា​!​គេ​ដួល​ហើយ​យើង​ឆាប់​ចូល​ទៅ​ជួយ​គេ​" ឪពុក ៖ "​ក្មេង​ល្ងង់ ចូល​ទៅ​ជួយ​ធ្វើ​អី​ ចូល​ទៅ​ប្រ​យ័ត្ន​គេ​យល់​ច្រឡំ​ថា​យើង​ជា​អ្នក​ធ្វើ​ឲ្យ​ដួល​(​និយា​យ​រួច​ក៏​ដឹក​ដៃ​កូន​ដើរ​ចេញ​) "​។​លុះ​មក​ផ្ទះ​វិញ​កូន​នោះ​ឃើញ​ឆ្មា​ធ្វើ​កំពប់​ដប​ទឹក​​ថ្នាំ​លាប​ផ្ទះ​ប្រ​ឡាក់​ពេញ​ផ្ទះ​វា​ក៏​ដើរ​ចេញ​យ៉ាង​លឿន​ ឪពុក​ឃើញ​ក៏​សួរ​កូន​។ ឪពុក ៖ "​កូន​ឯង​ម៉េច​​ក៏មិន​រើស​ដប​ឡើងហើយ​យក​ក្រណាត់​ជូត​ឲ្យ​ឆាប់​ឡើង​?​" កូន ៖​ "​ខ្ញុំ​ខ្លាច​គេ​យល់​ច្រឡំ​ថា​ខ្ញុំ​ជា​អ្នក​ធ្វើ​"

ដកស្រង់ពី ៖ អផ្សុក 

រឿង​ក្តី​ចម្លែក ​

August 12, 2006

បុរស​ម្នាក់​មក​ប្ដឹង​ចៅ​សង្កាត់​ពី​ប្រពន្ធ​របស់គាត់។ ចៅសង្កាត់ ៖ តើ​លោក​ប្ដឹង​ប្រពន្ធលោក​រឿងអ្វី? បុរស ៖ ពី​បទ​ឆបោក…ខ្ញុំត្រូវតែ​ទារ​សង​ជំងឺ​ចិត្ត។ ចៅសង្កាត់ ៖ ចុះរឿង​ហ្នឹង​វាយ៉ាង​ម្ដេច? បុរស ៖ ពេលចូលដណ្ដឹង​នាង​ទាថ្លៃ​ទឹកដោះ។ ខ្ញុំ​សួរ​ថាតើ​នាង​យកថ្លៃ​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះ​នាង? ចៅសង្កាត់ ៖ តើនាង​ឆ្លើយថាម៉េច? បុរស ៖ គិតថ្លៃ​ទឹកដោះនាង។ ចៅសង្កាត់ ៖ ត្រឹមត្រូវ! បុរស ៖ ត្រឹមត្រូវ​ម្ដេច​កើត! ខ្ញុំព្យាយាម​៦​ថ្ងៃ​មកហើយនៅ​តែ​បៅ​គ្មាន​ចេញ​ទឹកដោះ​សោះ។ ចៅសង្កាត់ ៖ អុញ…! រឿង​ក្ដី​ចម្លែក!

ដកស្រង់ពី ៖ សប្បាយសប្បាយ 

អគុណព្រះ!

រដ្ឋាជូន​សង្សារ​ដល់​ផ្ទះ​ហើយ​សួរ​នាង​ដោយ​ក្តី​ស្នេហា "​តើ​អូន​មាន​ពាក្យអ្វី​ផ្ដាំ​បង​មុន​ពេល​លា​គ្នា?" "អូន​ចង់​ប្រាប់​ថា​អគុណព្រះ ដែល​បង​ជូន​អូន​មក​ផ្ទះ​រាល់​ថ្ងៃ" នាង​តប​ហើយ​ចូល​ផ្ទះ​បាត់។ ថ្ងៃមួយ​ពេល​ជូននាង​ដល់​ផ្ទះ​ហើយ រដ្ឋា​បាន​ចាប់​នាង​ថើប​ហើយ​និយាយ​ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​អ្វី​លើស​ពី​នេះ​ទៀត នាង​ឃើញ​រដ្ឋា​អល់អែក​ក៏សួរ "​បង​ចង់​និយាយ​អី?"។ អៀន​នាង​ពេក​រដ្ឋា​ក៏​ឆ្លើយ "​បង​ចង់​ប្រាប់​ថា អគុណ​ព្រះ ដែល​ឲ្យ​បង​ថើប​អូន"

ដកស្រង់ពី ៖ សប្បាយសប្បាយ 

ចាំ​តែ​បោច​បាន​តើ

August 11, 2006

"​ឯង​ជាកូន​ប្រុស​ដើមទ្រូង​ប្រាំ​ហត្ថ ម្ដេច​បានជា​ឲ្យ​ប្រពន្ធ​ជិះជាន់​លើ​ដូច្នេះ?" ប្រុញ​បន្ទោស​ប្រុក។ "​ហ៊ឹះ! ថ្ងៃ​នេះ​មុន​ដូច​ថ្ងៃ​មុន​ទេ​អាវ៉ា! ហ្អែង​ស្គាល់​អញ​តិច​ពេក​ហើយ ចាំ​ឲ្យ​វា​បោច​សក់អញ​បាន​ទៀត​តើ!" ប្រុក​និយាយ​ទាំង​ប៉ើងទ្រូង ។ "តើឯង​មាន​វិធានការអី​ តតាំង​នឹង​នាង?" ប្រុញសួរ។ "​ហា៎ហា..! សាមញ្ញ​បំផុត​អញ​គ្រាន់​តែ​កោត្រង៉ោល​វា​ស្រេច​បាច់​ទៅ​ហើយ!​"

ដកស្រង់ពី ៖ សប្បាយសប្បាយ 

តាមិនផ្អែម​រឿងហើយ!

August 10, 2006

ទើប​ឡើង​ដំណែង​ថ្មី​​ខែម​ហៅ​មិត្ត​ភ័ក្ត្រ​ផឹកស៊ី។ ឃើញ​អស់​គ្រឿង​ក្លែមប្រពន្ធ​ខែម​ទៅ​ផ្សារទិញ​ថែម។​លុះនាង​ត្រឡប់​មកវិញខែមឃើញ​ស្នាម​ប្រឡាក់​លើ​សំពត់​ចំ​កន្លែងសំខាន់ក៏​សួរទាំង​ប្រច័ណ្ឌ ៖ "​ម៉ែវា​ប្រលាក់​ស្អីហ្នឹង?""​អូន​ញ៉ាំ​បង្អែម…​មិន​ប្រយ័ត្ន​​ក៏​ប្រលាក់​ទឹក​ខ្ទិះ​ណាបង!" នាង​តប​ដោយ​ភិត​ភ័យ​ព្រោះ​ប្ដី​ស្រវឹង។ ខែម​គំរាម "​ហ៊ឹះ​! តែ​អញ​លិទ្ធមិន​ផ្អែម​រឿង​ហើយ…!"

ដកស្រង់ពី ៖ សប្បាយសប្បាយ 

មាន​សំណាង​

បុរស ៖ "​លោក​យាយ​!"
យាយ ៖ "​ហ្ហា៎​!"
បុរស ៖ "​លោក​យាយ​អត់​មាន​កូន​ចៅ​ទេ​ហ្ហែ​បា​ន​ជា​មក​អង្គុយ​ទី​នេះ​ម្នាក់​ឯង​?​"
យាយ ៖ "​មាន​តើ​!​"
បុរស ៖ "​ហ្ហាក​!រួច​​ម៉េច​ក៏​គេ​មិន​មក​​ជា​មួយ​​?​"
យាយ ៖ "​យាយ​មាន​កូន​ប្រុស​ពីរ​នាក់​ ម្នាក់​នៅ​កំពង់​ស្ពឺ ម្នាក់​នៅ​ក្រចេះ ម្នាក់​ចង់​ឲ្យ​យាយ​ទៅ​នៅ​ក្រចេះ ម្នាក់​ទៀត​ចង់​ឲ្យ​យាយ​ទៅ​នៅ​កំពង់​ស្ពឺ យាយ​មិន​ដឹង​ជា​ទៅ​នៅ​ជា​មួយ​​អ្នក​ណា​ទេ​"
បុរស ៖ "​អូ​!​យាយ​មាន​សំណាង​ដល់​ហើយ​មាន​កូន​ដណ្ដើម​ចិញ្ចឹម​"
យាយ ៖ "​សំណាង​ឡប់​ស្អី ​ម្នាក់​នៅ​ក្រចេះ​ចង់​ឲ្យ​យាយ​ទៅ​នៅ​កំពង់​ស្ពឺ ម្នាក់​នៅ​កំពង់​ស្ពឺ​ចង់​ឲ្យ​យាយ​ទៅ​នៅ​ក្រ​ចេះ​" បុរស ៖ "​អុញ​!!??​"

ដកស្រង់ពី ៖ អផ្សុក 

ផ្លែ​ប៉ោម

នៅ​ក្នុង​ម៉ោង​រៀន​ អ្នក​គ្រូ​បាន​គូរ​រូប​ផ្លែ​ប៉ោម​នៅ​លើ​ក្ដារ​ខៀន​​ រួច​ក៏​សួរ​ទៅ​កាន់​សិស្ស​ទាំង​អស់​គ្នា​ថា​ ៖ "​កូន​ទាំង​អស់​គ្នា នេះ​ជា​អ្វី​?" "​កំប៉េះ​គូថ​" សិស្ស​ទាំង​អស់​ឆ្លើយ​យ៉ាង​ព្រម​គ្នា​។ ពេល​នោះ​អ្នក​គ្រូ​ម្នាក់​នោះ​ខ្មាស​ឡើង​មុខ​ក្រហម ក៏​រត់​ទៅ​ប្ដឹង​នាយក​សាលា​ថា ៖ លោក​នាយក​ សិស្ស​ទាំង​នោះ​ធ្វើ​បាប​ខ្ញុំ​"​ក្រោយ​ពី​ឮ​ដូច្នោះ​លោក​នាយក​ខឹង​ខ្លាំង​ណាស់​ក៏​ដើរ​មក​ព្រមាន​សិស្ស​ថា ៖ "​ពួក​ឯង​មិន​ត្រូវ​ធ្វើ​បាប​អ្នក​គ្រូ​ឯង​ទេ​!​" ។ ពេល​លោក​នាយក​និយាយ​ចប់​ពាក្យ​នេះ​រួច​ក៏​ងាក​ទៅ​មើល​ក្ដារ​ខៀន​ហើយ​ក៏​កាន់​តែ​ខឹង​ជាង​មុន​ទៅ​ទៀត​ រួច​ក៏​​ស្រែក​ថា ៖ "​ពួក​ឯង​ដូច​ជា​ជ្រុល​ពេក​ហើយ​ នៅ​ហ៊ាន​គូរ​រូប​កំប៉េះ​គូថ​ នៅ​លើ​ក្ដារ​ខៀន​ទៀត​!! "

ដកស្រង់ពី ៖ អស់កង្វល់ 

រឿងមេឃ​ក្រៅ​មេឃ

August 7, 2006

​មាន​អ្នក​ប្រដាល់​ម្នាក់បាន​ទៅ​ហាត់​សម​ប្រដាល់​នៅ​បន្ទប់​មួយ។ គាត់​បាន​ដោះ​អាវ​ដ៏​មាន​តម្លៃ​របស់​គាត់​ទុក​នៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ ហើយ​បាន​សរសេរ​ក្រដាសមួយ​បិទនៅ​លើ​នោះ​ថា "​ម្ចាស់​អាវ​នេះ​ជា​អ្នក​ប្រដាល់​ដ៏អស្ចារ្យ បន្តិច​ទៀត​គាត់​ត្រឡប់​មក​វិញ​ហើយ!" គាត់ធ្វើ​បែប​នេះ​ដើម្បី​កម្លា​បំភ័យ​ចោរ​ដែល​ចង់​លួច​អាវ​របស់​គាត់។ ប៉ុន្តែ​នូវ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ហាត់​សម​ប្រដាល់​វិញ​គាត់​បែ​ជាឃើញ​ក្រដាសមួយ​សរសេរ​ថា "អាវ​នេះ​ត្រូវ​បាន​ចោរ​ដ៏​អស្ចារ្យ​លួច​ទៅ​បាត់ហើយ!"

ដកស្រង់ពី ៖ អផ្សុក 

ល្បិច​ទល់​មេឃ

មាន​បុរសម្នាក់ត្រឡប់​មកពី​បេសកម្ម​មុន​កំណត់​គាត់​បាន​មក​ផ្ទះ​ហើយ​គោះ​ទ្វា ប៉ុន្ដែគ្មាន​អ្នក​ណា​មក​បើក​ឲ្យ​គាត់​សោះ​ប្រ​ហែល​ជា​កន្លះ​ម៉ោង​ក្រោយ​ទើប​គាត់​ឃើញ​ប្រពន្ធ​គាត់​ចេញ​មក​បើក​ឲ្យ​។ ចូល​មកដល់​ក្នុង​ផ្ទះ​ភ្លាម​បុរស​នោះ​មាន​អារម្មណ៍​ថា​ក្ដៅ​ស្អុះ​ខ្លាំង​ណាស់​ក៏​ទា​ទៅ​មុជទឹក​ភ្លាម។ ប្រពន្ធ​ខំ​ឃាត់​យ៉ាង​ណា​ក៏​មិន​ស្តាប់​​ នៅ​ពេល​ដែល​គាត់​បើក​ទ្វារ​បន្ទប់ទឹក​ គាត់​ឃើញ​បុរស​ម្នាក់​ឈ​រមុខ​កញ្ចក់​កំពុង​ សារ៉េតឺនុយ​ឡើង​វិញ។ បុរស​នៅ​ក្នុង​បន្ទប់ទឹក​នោះ​និយាយ​ទាំង​គ្មាន​ការ​ភិត​ភ័យថា "​ខ្ញុំ​ពិតជា​សុំទោស​ខ្លាំងណាស់​ និយាយតាម​ត្រង់ទៅ ខ្ញុំ​បាន​លួច​សាហាយស្មន់​ជាមួយ​ប្រពន្ធ​គេ ដែល​នៅ​ជាន់លើ​ ថ្ងៃ​នេះចៃដន្យអី​ប្តី​គេ​មក​ផ្ទះ​មុន​កំណត់ ដូច្នេះ​ខ្ញុំ​ក៏​លួចចេញ​តាម​បង្អួចចូលបន្ទប់ទឹកលោក​តែ​ម្ដង​ទៅ។ យល់​ដល់យើងជា​ប្រុស​ដូចគ្នា​​សូម​លោក​ឲ្យ​ខ្ញុំ​ចេញ​តាម​ទ្វារ​ផ្ទះ​លោក​ផង។" ឮដូចនេះ​បុរស​ជា​ប្តី​ទ្រាំ​មិន​បាន​ក៏​សើច ហើយជូន​ដំណើរ​បុរស​នោះ​ចេញ​តាម​ទ្វារ​ផ្ទះ​របស់​ខ្លួន​។ ពេល​យប់ឡើង​បុរស​នោះ​​រសាប់​រសល់ដេកមិន​លក់​សោះ មួយសន្ទុះ​ក្រោយ​មក​ក៏​ងើប​ឡើង​ទះ​ប្រពន្ធ​ចំ​មុខ​មួយដៃ​យ៉ាង​ដំណំ ហើយ​និយាយថា "​ស្រី​ចង្រៃ! ហ៊ាន​ក្បត់អញ​ផង​​អ្ហេះ អញ​ទើប​តែ​នឹក​ឃើញ​ផ្ទះ​អញ​គ្មាន​ជាន់លើ​ទេ!"

ដកស្រង់ពី ៖ អផ្សុក 

ប្រតិកម្មភ្លាមៗ

បុរសម្នាក់​ទើប​តែ​ត្រឡប់​មកពីធ្វើ​សង្គ្រាម​លោក​លើកទី២​វិញ។ នេះ​ជា​ថ្ងៃទី១​ដែល​គាត់​បាន​ជួប​ជុំ​ភរិយាវិញ​ហើយ​ក៏​បាន​នាំ​នាង​ទៅ​គេង​នៅ​សណ្ឋាគារមានតម្លៃ​ថ្លៃ១។ នៅ​ពាក់​កណ្ដាល​យប់​ស្រាប់​តែ​មាន​អ្នក​ស្រវឹង​ស្រាម្នាក់​ច្រឡំ​គោះ​ទ្វារបន្ទប់​គាត់ហើយ​ស្រែកថា​ "​ឲ្យ​ខ្ញុំ​ចូលផង!"។ បុរសជាប្ដី​ស្ទុះ​ងើប​មមីមមើលថា "ព្រះអើយ​ខ្ញុំ​ហ៊ាន​ភ្នាល់ថា នេះ​ប្រាដក​ជា​ប្តីនាង​មកហើយ!"។ បន្ទាប់​ពីឮបែប​នេះ​ប្រពន្ធ​និយាយទាំង​មមីមមើល​ដែរថា "កុំ​ឆ្គួត! គាត់​ឥឡូវ​កំពុង​តែ​ច្បាំង​នៅ​ឯសមរភូមិឯណោះ!"

ដកស្រង់ពី ៖ អផ្សុក 

១០តម្លឹង​ស្មោះ

August 5, 2006

ថ្ងៃមួយ​មាន​តា​ម្នាក់​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ស្រាប់​តែ​ពេល​នោះ​មាន​ចោរ​ជិះ​ម៉ូតូ​មកដល់​រួច​ឆក់ខ្សែ​ក​ដែល​មាន​ទម្ងន់​៥ជី​របស់​គាត់​យក​ទៅ​បាត់ ។ ខឹងណាស់​ពេល​មក​ដល់​ផ្ទះ​វិញ​តាយើង​ក៏​ធ្វើ​ខ្សែ​ក​ថ្មី​មួយទៀត ។​ ស្អែកឡើង​តា​យើង​ពាក់​អាវ​វាលក បញ្ចេញខ្សែ​កថ្មី​ភ្លឺចែងចាំង ជិះម៉ូតូ ០៧ ត្រេះៗ​តាម​ថ្នល់។ ស្រាប់​តែ​ពេលនោះ​ចោរឃើញ​ក៏​និយាយ​គ្នា ៖ "តា​នេះ​យើង​ទើប​តែឆក់ម្សិលម៉ិញតើ! ថ្ងៃ​នេះ​ធំ​ជាង​មុន​វ៉ើយ..!!!" ។ ជិះទៅដល់ជិត​ចោរឆក់វ៉ិប តាដួលម៉ូតូ​​ប្រកាច់​ច្រង៉ាប់​ច្រងិលនៅ​លើ​ថ្នល់​ម្នាក់​ឯង ចោរភ័យជិះ​ទៅបាត់ តាក្រោក​ឡើងស្រែកថា ៖ "​ចាំ​តាឆក់បាន​តើ! ១០តម្លឹង​ស្មោះ…!!"

យាយលក់ចេកចៀន

នាយចក់បានលួច​ស្រលាញ់​នាង​សយ​ចៅយាយ​សួន​លក់​ចេកចៀន​នៅ​ចុង​ភូមិ ។ នាយ​ចក់​មិន​ដឹង​ធ្វើ​ម្ដេច​បាន​នៅ​ជិត​នាង ។ ថ្ងៃ​មួយ​ក្រោយ​មក​ពី​ផឹក​វិញនាយ​ចក់​នឹក​ឃើញ​វិធី​មួយ​គឺ​តែង​ខ្លួន​ជា​ស្រី ។ នៅ​ពេល​យប់​នោះនាយ​ចក់​បាន​មក​ដល់​ផ្ទះ​យាយ​សួន ហើយ​ធ្វើ​ជា​សុំ​ស្នាក់​អាស្រ័យ យាយ​សួន​ឃើញ​ហើយ​អាណិត​ខ្លួន​ជា​ស្រី​ស្មើ​ហ្នឹង​ហើយ​មិន​ដឹង​ជា​ទៅ​ដេក​ពួន​ឯណា​ទេ ក៏​និយាយថា ៖ "អើ​ផ្ទះ​យាយ​គ្មាន​កន្លែង​ដេក​ទេ តែ​ចៅ​អាច​ដេក​លើ​គ្រែ ក្នុង​មុង​ជាមួយចៅ​សយ​បាន" ។ លុះ​ព្រឹក​ឡើងដោយ​ស្រវឹង​ពី​ថ្ងៃ​ផងនាយ​ចក់​ដេក​ទាល់​តែ​ថ្ងៃ​ចេស ។ ដោយឃើញ​ដេក​យូរពេកយាយ​សួនក៏​បាន​ដើរ​មក​ដាស់ ហើយ​ឃើញ​នាយ​ចក់​ដេក​លាត់​សំពត់​ឡើង​លើ​អស់ក៏​ស្រែក ៖ "​ចៅ​អញ​! ចៅ​គេទេ​វ៉ើយ! ជាប់​អាចម៍​មួយ​ដុំ​នៅ​ពី​លើ" និយាយរួច​យាយ​សួន​ក៏​យក​ចង្កឹះ​ចៀន ចេកចៀនដែល​ជាប់​ខ្លាញ់​ក្ដៅ​គគុក​ទៅ​ត្បៀត​អាចម៍​នោះ​ចេញ ។ ស្រាប់តែ​ពេលនោះ​នាយ​ចក់​ស្រែក​ភ្លាត់​សម្លេង ៖ "អូ៎យ! រលាកផស់អញ​ខ្ទេចអស់ហើយ"….!!!

ល្បែង​របស់​ក្មេង​

August 3, 2006

ក្មេង​ប្រុស​ម្នាក់​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បាន​សួរ​ទៅ​កាន់​ម្ដាយ​របស់​វា​ថា ៖ "​ម៉ាក់​ តើ​ក្មេង​ស្រី​តូច​អាច​មាន​កូន​ដែរ​ឬ​ទេ​?​" ម្ដាយ​របស់​ក្មេង​ប្រុស​នេះ​បាន​និយាយ​ថា ៖ "​ប្រាកដ​ជា​គ្មាន​ហើយ​! ហេតុ​អ្វី​ក៏​កូន​សួរ​បែប​នេះ​?​"​ ក្មេង​ប្រុសនោះ​មិន​ឆ្លើយ​តប​ទៅ​វិញ​ឡើយ ហើយ​បាន​រត់​ទៅ​ក្រៅ​យ៉ាង​លឿន​រួច​ស្រែក​ថា ៖ "​OK! ​វា​មិន​អី​ទេ​!​ យើង​អាច​លេង​ហ្គេម​ម្ដង​ទៀត​បាន​"​

ទះ​កំភ្លៀង

បុរស​ខាង​បច្ចេក​ទេស​ម្នាក់​និង​ចៅហ្វាយ​របស់​គាត់​មាន​បេសកក​ម្ម​ទៅ​តាម​ខេត្ត​រយះ​ពេល​២​ទៅ​៣​ថ្ងៃ​ អ្នក​ទាំង​ពីរ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​។ ​នៅ​លើ​រថភ្លើង​កៅ​អី​ដែល​អ្នក​ទាំង​ពីរ​អង្គុយ​គឺ​នៅ​ចន្លោះ​ទល់​មុខ​គ្នា​រវាង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​និង​យាយ​របស់​នាង​។​ ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​ បុរស​ក្មេង​និង​នារី​ស្អាត​បាន​ចាប់​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ លុះ​រថភ្លើង​ធ្វើ​ដំណើរ​ដល់​រូង​ក្រោម​ដី​ធ្វើ​ឲ្យ​បន្ទប់​ក្នុង​រថភ្លើង​ងងឹត​មើល​មិន​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​បន្តិច​ក្រោយ​មក​សំលេង​នៃ​ការ​ថើប​បាន​ឮ​ឡើង​ព្រម​ទាំង​សំលេង​ទះ​កំភ្លៀង​ក៏​ឮ​ឡើង​ដំណាល​គ្នា​ផង​ដែរ​។​ បន្ទាប់​ពី​រថភ្លើង​បាន​ឆ្លង​កាត់​រូង​ក្រោម​ដី​រួច​អ្នក​ទាំង​បួន​អាច​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ពុំ​បាន​និយាយ​អ្វី​ទាំង​អស់​។​ លោក​យាយ​បាន​គិត​ខ្លួន​គាត់​ថា ៖ "​ប្រហែល​ជា​បុរស​ក្មេង​នោះ​បាន​ធ្វើ​អំពើ​ពុំ​គប្បី​មក​ថើប​ចៅ​ស្រី​របស់​គាត់​ហើយ​មើល​ទៅ​តែ​សំណាង​ល្អ​នាង​បាន​ទះ​កំភ្លៀង​គាត់​"​។​ ចៅហ្វាយ​របស់​បុរស​ក្មេង​នោះ​បាន​គិត​ថា ៖ "​ខ្ញុំ​មិន​ដឹង​ថា​បុរស​ខាង​បច្ចេក​ទេស​ក្មេង​នេះ​ហ៊ាន​ថើប​នាង​ដូច្នេះ​សោះ​ប៉ុន្តែ​ក្មេង​ស្រី​នោះ​បាន​ច្រឡំ​មក​ទះ​ខ្ញុំ​វិញ​"​។​ នារី​ស្អាត​បាន​គិត​ខ្លួន​ឯង​ថា ៖ "​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​ដែល​បុរស​នោះ​ថើប​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យាយ​របស់​ខ្ញុំ​ពុំ​បាន​ទះ​កំភ្លៀង​គាត់​ទេ​"​។ ​បុរស​នោះ​បាន​អង្គុយ​ញញឹម​យ៉ាង​ពេញ​ចិត្ត​ហើយ​គាត់​បាន​គិត​ថា ៖ "​ជី​វិត​អ្វី​ក៏​ស្រស់​បំព្រង​ម្ល៉េះ​ហ្ន៎​!​តើ​មាន​ច្រើន​ដែរ​ឬ​ទេ​ បើ​មា​ន​បុរស​ម្នាក់​បាន​ថើប​នារី​ដ៏​ស្្អាត​ម្នាក់​ហើយ​ទះ​កំភ្លៀង​ចៅហ្វាយ​របស់​គេ​ក្នុង​ពេល​តែ​មួយ​"​

ពេល​ណា​ទើប​ដាំ​ស្ពៃ​បាន​ល្អ​?

អ្នក​ទោស​ម្នាក់​នៅ​ក្នុង​គុក​ គាត់​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​ប្រពន្ធ​ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ៖ "​បង​សំលាញ់​!​អូន​បាន​សំរេច​ចិត្ត​ថា​នឹង​ដាំ​ស្ពៃ​ខ្លះ​នៅ​សួន​បន្លែ​ខាង​ក្រោយ​ផ្ទះ​​តើ​អូន​គួរ​ដាំ​នៅ​ពេល​ណា​ដែរ​ទើប​ល្អ​"​ ?​អ្នក​ទោស​នោះ​ដឹង​ថា​​រាល់​សំ​បុត្រ​ចេញ​ចូល​ត្រូវ​បាន​អ្នក​យាម​គុក​អាន​ទាំង​អស់​គាត់​ក៏​សរសេរ​សំ​បុត្រ​មួយ​ឆ្លើយ​តប​នឹង​ប្រពន្ធ ៖ "​អូន​សំលាញ់​!​អូន​ចង់​ធ្វើ​ឬ​ដាំ​អ្វី​ដាំ​ចុះ​ប៉ុន្តែ​កុំ​ប៉ះ​ពាល់​​ដល់​សួន​បន្លែ​ខាង​ក្រោយ​ផ្ទះ​ឲ្យ​សោះ​ព្រោះ​បង​បាន​លាក់​លុយ​និង​មាស​ប្រាក់​ទាំង​អស់​នៅ​ទី​នោះ​"​។​មួយ​សប្ដាហ៍​ក្រោយ​មក​គាត់​ក៏​ទទួល​បាន​សំបុត្រ​មួយ​ទៀត​ពី​ប្រពន្ធ​ ៖ "​បង​សំលាញ់​!​បង​ដឹង​ទេ​ប៉ុន្មាន​ថ្ងៃ​មុន​មាន​មនុស្ស​បី​បួន​នាក់​បាន​យក​ប៉ែល​មក​ជីក​ដី​គាស់​កកាយ​ដី​ក្នុង​សួន​បន្លែ​ខាង​ក្រោយ​គ្មាន​សល់​មួយ​ដុំ​ណា​ទេ​​" ក្រោយ​ពេល​អាន​សំបុត្រ​ប្រពន្ធ​ចប់​គាត់​ក៏​សរសេរ​សំបុត្រ​មួយ​ឆ្លើយ​តប​ភ្លាម ៖ "​អូន​សំលាញ់​!​ពេល​នេះ​ជា​ពេល​ល្អ​ហើយ​សំរាប់​ដាំ​ស្ពៃ​"

អាថ៌​កំបាំង​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​និង​អា​យុ​វែង​

មាន​បុរស​ម្នាក់​រាង​ចំ​ណាស់​បន្តិច​​កំពុង​អង្គុយ​លើ​កៅ​អី​យោគ​ចុះ​យោគ​ឡើង​នៅ​មុខ​ផ្ទះ​ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​សប្បាយ​ណាស់​មួយ​ថ្ងៃ​ៗ​ធ្វើ​ឲ្យ​នារី​ម្នាក់​ដើរ​កាត់​នោះឆ្ងល់​យ៉ាង​ខ្លាំង​ក៏​ដាច់​ចិត្ត​ចូល​ទៅ​សួរ ៖

នារី ៖ លោក​ពូ​!​មើល​ទៅ​លោក​ពូ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ណាស់​មិន​មាន​អ្វី​ខ្វល់​ខ្វាយ​សោះ​ តើ​លោក​ពូ​មាន​អាថ៌​កំបាំង​អ្វី​​ បាន​ជា​ធ្វើ​ឲ្យ​លោក​ពូ​សប្បាយ​និង​អាយុ​វែង​?
បុរស ៖ ខ្ញុំ​ជក់​បារី​មួយ​ថ្ងៃ​ ៣ កញ្ចប់​ ហើយ​ផឹក​ស្រា​ Whiskey មួយ​សប្ដាហ៍​មួយ​កេស​ ហូប​តែ​ម្្ហូប​ណា​ដែល​មាន​ខ្លាញ់​ច្រើន​និង​មិន​ដែល​ហាត់​ប្រាណ​នោះ​ទេ​
នារី ៖ ពិត​ជា​គួរ​ឲ្យ​ឆ្ងល់​មែន​ តើ​លោក​ពូ​អាយុ​ប៉ុន្មាន​ហើយ​?
បុរស ៖ ២៥​ ឆ្នាំ!!

សេដ្ឋី​រើស​កូន​ប្រសារ

August 2, 2006

កាល​ពី​ព្រេង​នាយ​មាន​សេ​ដ្ឋី​ម្នាក់​​មាន​កូន​ក្រមុំ​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជា​ទី​ស្រលាញ់​។ ​គាត់​ចង់​បានកូន​ប្រសារ​ដែល​មាន​ប្រាជ្ញា​វៃ​ឆ្លាត​ក៏​បញ្ជា​ឲ្យ​គេ​ប៉ាវ​គង​ប៉ាវ​ឃ្មោះ​រក​យុវជន​ដែល​មាន​ប្រាជ្ញា​ដោយ​មាន​លក្ខ​ខណ្ឌ​ថា​បើ​មា​ន​បេក្ខជន​ណា​អាច​ធ្វើ​ឲ្យ​ដំ​រី​លើក​ជើង​បាន​លោក​សេដ្ឋី​នឹង​លើក​កូន​ក្រមុំ​ឲ្យ​ភ្លាម​។ ​មាន​បេក្ខ​ជន​ជា​ច្រើន​បាន​មកចូ​ល​រួម​ប្រឡង​យ៉ាង​ច្រើន​តែ​មិន​អាច​ធ្វើ​ឲ្យ​សត្វ​ដំរី​លើក​ជើង​បាន​ឡើយ​។ តែ​នៅ​សល់​បុរស​ម្នាក់​មក​ពី​ស្រុក​លើ​គាត់​ដើរ​ពី​ក្រោយ​ដំរី​​រួច​ក៏​ដាល់​ចំ​ពង​ដំរី​មួយ​ដៃ​យ៉ាង​ដំ​ណំ​ធ្វើ​ឲ្យ​ដំរី​ឈឺ​លោត​លើក​ជើង​៣​ជើង​៤​​ភ្លាម​នោះ​លោក​សេដ្ឋី​ញញឹម​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​គិត​ថា​បុរស​ម្នាក់​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ណាស់​គាត់​ក៏​និយាយ​ទៅ​កាន់​បុរស​នោះ​ថា​ ៖ "បើ​ឯង​ធ្វើ​ឲ្យ​ដំរី​គ្រវី​ក្បាល​បាន​យើង​នឹង​លើក​កូន​ស្រី​និង​ចែក​ទ្រព្យ​សម្បត្តិ​ពាក់​កណ្ដាល​ឲ្យ​ភ្លាម​​"។​ ឮ​ដូច្នេះ​បុរស​​នោះ​ក៏​ដើរ​ទៅ​ជិត​ត្រ​ចៀក​ដំរី​ហើយ​ខ្សឹប​ប្រាប់​ដំរី​ថា ៖ "ម៉េច​ឯង​ចង់​ត្រូវ​មួយ​ដៃ​ទៀត​ឬ​?" ឮ​សូរ​ភ្លាម​ដំ​រី​ភ័យ​ណាស់​ក៏​គ្រវី​ក្បាល​ញ័រ​ដូច​គោ​ស្រាំង​ទិច​ ៕

កាកី

មាន​សង្សារ​ពីរ​នាក់​បាន​ស្រលាញ់​គ្នា​​តាំង​ពី​នៅ​សិក្សា​អនុវិទ្យាល័យ​មក​ម្ល៉េះ​លុះ​ពួក​គេ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​ពួក​គេ​បាន​រៀប​ការ​។ ​ថ្ងៃ​មួយ​ពេល​ដែល​បុរស​ជា​ប្ដី​ចេញ​ទៅ​ធ្វើ​ការ​ងារ​នៅ​ខាង​ក្រៅ​​ស្រ្តី​ជា​ប្រពន្ធ​បាន​នាំ​ប្រុស​ជា​សាហាយ​មក​នែប​និត​ស្នេហា​នៅ​លើ​ផ្ទះ​គាប់​ជួន​ពេល​នោះ​បុរស​ជា​ប្ដី​បាន​មក​ទាន់​។​ បុរស​ជា​ប្ដី​និង​បុរស​ជា​សាហាយ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​កោយ​បុរស​ជា​ប្ដី​បាន​ស្រែក​ថា​នាង​ជា​ប្រពន្ធ​ស្រលាញ់​ខ្លួន​ រី​ឯ​បុរស​ជា​សាហាយ​ក៏​ប្រកែក​ថា​នាង​ស្រលាញ់​ខ្លួន​ជាង​បុរស​ជា​ប្ដី​។ ​បុរស​ទាំង​ពីរ​ប្រកែក​គ្នា​យ៉ាង​យូរ​ក៏​សម្រេច​​ចិត្ត​ធ្វើ​ការ​ប្រកួត​បាញ់​កាំភ្លើង​ស្លាប់រស់​លុះ​ដល់​ពេល​រៀប​នឹង​ប្រកួត​បុរស​ទាំង​ពីរ​បាន​ឃើញ​នារី​ដែល​ជា​ប្រពន្ធ​ហាក់​បី​ដូច​ជា​មិន​ភ័យ​ព្រួយ​ឬ​តក់​ស្លុត​សោះ​​ក៏​បាន​សន្យា​គ្នា​ស្ងាត់​ៗ​ដល់​ពេល​ប្រកួត​បាញ់​គឺ​ធ្វើ​ពុត​ជា​ស្លាប់​ទាំង​អស់​គ្នា​។ ​លុះ​ពេល​ប្រកួត​មក​ដល់​បុរស​ទាំង​ពី​រ​បាន​ធ្វើ​ពុត​ជា​ស្លាប់​ទាំង​សង​ខាង​ ពេល​នោះ​នារី​ជា​ប្រពន្ធ​ងើប​ឈរ​ហើយ​ទះ​ដៃ​​ដោយ​ស្រែក​ថា ៖ "​​ចេញ​មក​! បង​ចេញ​មក​ ពួក​វា​ទាំង​ពីរ​ស្លាប់​អស់​ហើយ​"​

កំពូលភាពយន្តថ្មី

August 1, 2006

នៅទី​ជនបទ​មួយ ដែល​មាន​ប្រជាជន​រស់នៅ​អ៊ូអរ កុះករជាច្រើន ស្រាប់តែ​ពេល​នោះ​មាន​រទេះ​គោមួយ​ដែល​មាន​ដឹកក្រុម​អ្នក​ផ្សាយ​ភាពយន្តដែល​នឹង​បញ្ចាំង​នៅ​ទី​រួមខេត្ត។ នៅពេល​រទេះ​កំពុង​ធ្វើ​ដំណើរ​ផង អ្នកផ្សាយ​គេ​កំពុង​តែ​ផ្សាយ​ផង​ថា៖
អ្នកផ្សាយ ៖ ភាពយន្តថ្មី! បានមកដល់ទីរួម​ខេត្ត​យើង​ហើយ ភ័យ រន្ធត់ ញាប់ញ័រ បើបាន​ទស្សនា​ហើយ​ចង់​ទស្សនា​ម្តងទៀត។ សួស្ដី! រឿង

ស្រាប់តែ​ពេល​នោះ​រទេះគោ​ក៏​បរ​ធ្លាក់​គ្រលុកធ្វើ​ឲ្យ​អ្នក​ផ្សាយ​ជ្រុល​មាត់ថា ៖
អ្នកផ្សាយរឿង ៖ រឿង ចុយ​ធ្លាក់គ្រលុក!…

ដោយ​អ្នកស្រុកនឹកស្មានថា​គេ​យក​រឿង​អាសអាភាស​មក​ផ្សាយ អ្នកស្រុកលាន់មាត់ថា៖
អ្នកស្រុក ៖ អុញ!…យករឿង​អាសអាភាស​មកបញ្ចាំង អត់ឲ្យ​កូនអញទៅ​មើលទេ!…​ទៅ​ម្នាក់​ឯង​វិញ…!!!