មហិទ្ធិឬទ្ធិ​កណ្ដាស់

October 31, 2006

កំពុង​ហោះ​ហើរ​យន្តហោះ​មួយ​គ្រឿង​ស្រាប់​តែ​ដាំ​ក្បាល​ចុះ​។ ​Pilot​ ស្រែក ៖ "​យន្តហោះ​ធ្ងន់​ពេក​!​ឆាប់​បោះ​អាវុធ​ចោល​ខ្លះ​ទៅ!​" ពួក​ទាហាន​នាំ​គ្នា​បោះ​កាំ​ភ្លើង​ខ្លី​ចោល​។​ Pilot ស្រែក ៖ "​បោះ​ទៀត​ៗ​!​"​ ពួក​ទាហាន​នាំ​គ្នា​បោះ​កាំ​ភ្លើង​វែង​ចោល​។ ​"​បោះ​ទៀត​ៗ​!​"​ Pilot ស្រែក​។​ ពួក​ទាហាន​​នាំ​គ្នា​សែង​គ្រាប់​មីស៊ីល​មួយ​ទំលាក់​ចុះ​។ ​យន្តហោះ​ក៏​ងើប​ក្បាល​ឡើង​វិញ​។​ ចុះ​ចត​ភ្លាម​ពួក​ទាហាន​រត់​ឡើង​ជិះ​ឡាន​ហ្ស៊ីប​ហើយ​បើក​តំរង់​ទៅ​តំបន់​ដែល​ពួក​គេ​បោះ​អាវុធ​ចោល​។​ មិន​យូរ​ប៉ុន្មាន​ពួក​គេ​បាន​ជួប​ក្មេង​ប្រុស​ម្នាក់​កំពុង​យំ ៖ "​ម៉េច​បាន​ជា​ក្មួយ​យំ​?​"​។​ "​កាំភ្លើង​ខ្លី​ធ្លាក់​ចំ​មេ​ជើង​ខ្ញុំ​"​។ ​ប្រាំ​នាទី​ក្រោយ​មក​ពួក​ទាហាន​បាន​ជួប​ក្មេង​ប្រុស​ម្នាក់​ទៀត​កំពុង​ទ្រហ៊ោ​យំ ៖ "​ម៉េច​បាន​ក្មួយ​យំ​?​"​។ ​"​កាំភ្លើង​វែង​ធ្លាក់​ចំ​ស្មា​ខ្ញុំ​"​។ ​មួយ​សំបក់​ធំ​ក្រោយ​មក​ពួក​គេ​បាន​ជួប​ក្មេង​ប្រុស​ម្នាក់​ទៀត​កំពុង​សើច​ម្នាក់​ឯង​ឡើង​ហៀរ​ទឹក​ភ្នែក ៖ "​ម៉េច​បាន​ជា​ក្មួយ​សើច​?​"​។​ "​ខ្ញុំ​កណ្ដាស់​មួយ​ឈីត​!​ផ្ទះ​បី​ប៉ើង​ដូច​សំឡី!!!"៕

ដកស្រង់ពី៖ មហាសំណើច 

ដេណូ​និង​ដាណេ

ថ្ងៃ​មួយ​អូន​តូច​ដេណូ​ និង​នាង​តូច​ដាណេ​​អួត​ដាក់​គ្នា​។ ​ដេណូ​ដោះ​អាវ​យឺត​ ក្វាក​!​ចង្អុល​ដោះ​ទាំង​សង​ខាង ៖ "​នែ៎ក​!​អញ​មាន​អា​នេះ​ពីរ​"​។​ នាង​តូច​ដាណេ​ដោះ​អាវ​បង្ហាញ​របស់​នាង​។​ ដេណូ​ស្រាត​ខោ​ខ្លី ឆ្វាក​! ៖ "​នែ៎ក​!​អញ​មាន​ខោ​មួយ​ជាន់​ទៀត​"​។ ​ដាណេ​លើក​សំពត់​ឡើង​បង្ហាញ​ខោ​លីអូ​នាង​។ ​ដេណូ​ស្រាត​មួយ​ជាន់​ទៀត ឆ្វោក​! ចង្អុល​អា​ប៉ុន​មេ​ដៃ​វា ៖ "​នែ៎ក​!​អញ​មាន​អា​នេះ​នែក​!​"​។ ​ដាណេ​ស្រាត​ខោ​លីអូ​នាង ឆ្វេក​!​ស្រាប់​តែ​អត់​មាន​រត់​ត្រុយ​ទៅ​រក​ម៉ែ​។​ ៥​នាទី​ក្រោយ​ដាណេ​រត់​មក​វិញ ៖ "​ម៉ាក់​គេ​ថា​ពេល​អាយុ​១៨​ឆ្នាំ​​ចង់​បាន​ប៉ុន្មាន​ក៏​បាន​ដែរ​ចា៎​!​" ៕

ដកស្រង់ពី ៖ មហាសំណើច

រូបសញ្ញា GNU Project

October 24, 2006
សុំ​ទោស​ពុកម៉ែ​បង​ប្អូនអើយ ថ្ងៃ​នេះ​គ្មាន​រឿង​កំប្លែង​ដាក់​ឲ្យ​មើលទេ ។ អង្គុយៗលេងឃើញរូបនេះ​ស្អាត​ ដាក់​​បង្ហាញ​ពុកម៉ែ​បង​ប្អូន​មើល​លេង ។

 

ផ្លាស់​ប្ដូរ​

October 22, 2006

ជីតា​និយាយ​ជាមួយ​ចៅប្រុស​ ​៖
-
ចៅ​ឯង​ដឹង​ទេ​, កាល​តា​នៅ​វ័យ​យុវជន​ ​តា​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​នេះ​ទាំងមូល​ ​។
-
ចុះ​ឥឡូវ​ ​?
-
ឥឡូវ​គ្រាន់តែ​ប្តូរ​ខោ​មួយ​ក៏​ខ្ជិល​ដែរ​ ​។

ដកស្រង់ពី ៖ កោះសន្តិភាព 

ប្រពន្ធ​លះបង់​

October 19, 2006

បន្ទាប់​ពី​រស់នៅ​ជាមួយ​គ្នា​បាន​៥​ឆ្នាំ​ថ្ងៃមួយ​ពេល​កំពុង​ដេក​លេង​លើ​គ្រែ​និយាយ​គ្នា​ពី​អនុស្សាវរីយ៍​ទាំងឡាយ​កន្លង​មក​ស្រាប់តែ​ប្រពន្ធ​បែរ​ទៅ​សួរ​ប្តី​៖

-ប្រាំ​ឆ្នាំ​កន្លង​មកនេះ​បង​មាន​ធ្លាប់​ក្បត់ចិត្ត​អូន​ទៅ​ដេក​ជាមួយ​ស្រី​ផ្សេង​ទេ​?
-
បង​មិន​ដែល​ធ្វើ​រឿង​អាក្រក់​បែប​នោះ​ដាច់ខាត ។ ចុះ​អូន​?
-
មាន​! តែ​មាន​៣​ដង​ប៉ុណ្ណោះ​ហើយ​ទាំង​៣​ដងនោះ​សុទ្ធ​សឹង​ជា​ការ​លះបង់​ដើម្បី​បង​មិនមែន​ជា​ការ​ស្វែងរក​ការ​សប្បាយ​ផ្ទាល់ខ្លួន​ឯណា ។
-
ហ៊ឺះ, ៣ដងផងឬ? និយាយ​មក​មើល​លើក​ណាខ្លះ​?
បង​នៅ​ចាំ​ពេល​សាងសង់​ផ្ទះ​នេះ​បង​សុំ​ច្បាប់​មិន​បាន​ទេ​? កាល​ណោះ​បើ​ខ្ញុំ​មិន​ចេញ​មុខ​រត់ការ​ក៏​ផ្ទះ​នេះ​មិន​អាច​សាងសង់​បាន​ដែរ​មុខជា​ជួល​ផ្ទះ​គេ​នៅ​រហូត​ដល់​សព្វថ្ងៃ ។ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​លះបង់​ខ្លួន​ជា​លើក​ទី​មួយ​ ​។
-
ចុះ​លើក​ទី​២​?
-
លើក​ទី​២​គឺ​ពេល​ត្រូវការ​សង់​ថែម​មួយ​ជាន់​ទៀត​តែ​បង​នៅ​តែ​សុំ​ច្បាប់​មិន​បាន​បង​ភ្លេច​ហើយ​នៅ​?
-
បងអត់​ភ្លេច​ទេ​ពេល​ត្រូវការ​សង់​ថែម​មួយ​ជាន់​ទៀត​បង​សុំ​ច្បាប់​អត់​បាន​មែន​។​
-
ព្រោះតែ​យ៉ាង​ហ្នឹងហើយ​ទើប​ខ្ញុំ​ត្រូវ​លះបង់​ខ្លួន​ជា​លើក​ទី​២​ដើម្បី​បាន​ច្បាប់​សាងសង់​ថែម ។
-
ចុះ​លើក​ទី​៣​តើ​ពេល​ណា​?
-
បង​ភ្លេច​ហើយ​នៅ​ពេល​បង​ឈរឈ្មោះ​ប្រជែង​តួនាទី​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​តែ​ខ្វះ​សន្លឹក​ឆ្នោត​រហូត​ដល់​១២៦ ទើប​គ្រប់​នោះ​? បើ​ខ្ញុំ​មិន​ជួយ​បង​ធ្វើ​ម៉េច​ពេល​នេះ​បង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ទៅ​កើត​?

បន់ស្រន់

October 16, 2006

ស្ត្រី​ម្នាក់​ទៅ​បន់ស្រន់​នៅ​ខ្ទម​អ្នកតា ៖
-
សូម​លោកតា​ជួយ​ឱ្យ​រដូវ​បាល់ទាត់​កន្លង​ផុត​ឆាប់រហ័ស​ ដើម្បី​ឱ្យ​ប្តី​ខ្ញុំ​នឹកឃើញ​ថា​ខ្ញុំ​មានមុខ​លើ​លោក​នេះ​ដែរ។ សូម​លោកតា​ជួយ​បំផ្លាញ​ទូរទស្សន៍​ផ្ទះ​ខ្ញុំ​និង​នៅផ្ទះ​អ្នក​ជិតខាង​កុំឱ្យ​មើលឃើញ​ទៀត ។ សូម​លោកតា​ធ្វើ​ឱ្យ​អគ្គិសនី​ដាច់​រាប់​ខែ​ទាំង​នៅផ្ទះ​ខ្ញុំ​និង​នៅ​គ្រប់​កីឡាដ្ឋាន​ទាំង​ក្នុង​ប្រទេស​ទាំង​ក្រៅ​​ប្រទេស ។ សូម​លោកតា​ធ្វើ​ឱ្យ​អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​ឈឺ​បំពង់ក​និយាយ​លែងចេញ ។

ដកស្រង់ពី ៖ កោះ​សន្តិភាព 

ខ្ញុំ​មានមោទនភាព​មែនទែន!!!

October 13, 2006

ថ្ងៃ​នេះ​សូម​ណែនាំ​អំពី​ផលិត​ផល​ខ្មែរ ហើយ​ជាពិសេស​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បង្កើត​កំណត់ហេតុ​កំប្លែង​ជា​ភាសាខ្មែរ​បាន​ផង។ នោះគឺ ៖

ស៊ីឌី​កម្មវិធី​កុំព្យូទ័រភាសាខ្មែរ និង យូនីកូដខ្មែរ។

តើ​មិត្ត​អ្នក​អាន​ជឿ​ទេ ថា​ខ្ញុំ​ជា​អ្នក​រចនា​រូប​សម្បក​ស៊ីឌីឡើង? 

លីនុច-ស៊ូស៊ី ១០.១ ជាភាសាខ្មែរ ប្រព័ន្ធ​ប្រតិបត្តិការ​តែ​មួយ​គត់​ដែល​មាន​ភាសាខ្មែរ​ពេញលេញ។

តើ​មិត្តអ្នក​អានយល់​យ៉ាងណាដែរ? 

កំពូល​ស្តេច​ខូច​ប្រចាំ​ថ្នាក់​

ថ្ងៃ​បវេសនកាល​បាន​មក​ដល់​ ​សិស្សានុសិស្ស​ទាំងអស់​មានការ​សប្បាយ​រីករាយ​ដែល​បាន​ជួប​មិត្ត​ចាស់​ ​មិត្ត​ថ្មី​ ​និង​លោកគ្រូ​ ​អ្នកគ្រូ​ថ្មី​។​ ​ដោយ​គ្រូ​ប្រចាំ​ថ្នាក់​មិន​ទាន់​ស្គាល់ឈ្មោះ​សិស្ស​អស់​ ​គាត់​ក៏​បានអោយ​សិស្ស​ទាំងនោះ​ប្រាប់​ឈ្មោះ​ ​អា​ស័​យ​ដ្ឋា​ន​និង​លេខ​ទូរស័ព្ទ​ម្នាក់​ម្តងៗ​ ​ដើម្បី​ងាយស្រួល​ទាក់ទង​ទៅ​ឪពុក​ម្តាយ​របស់​ពួក​គេ​ពេល​មាន​បញ្ហា​អ្វីមួយ​។​ ​ពេល​នោះ​ដល់​វេន​ចក់​ ​ដែល​ជា​សិស្ស​រប៉ិលរប៉ូច​ជាងគេ​នៅ​ក្នុង​ថ្នាក់
អ្នកគ្រូ ៖​ ​ចក់​ប្រាប់​អា​ស័​យ​ដ្ឋា​ន​ឯង​មក​!
ចក់ ៖ ​បាទ​! អ្នកគ្រូ​ ​អា​ស័​យ​ដ្ឋា​ន​ខ្ញុំ​នៅ​ ​ភូមិ​ស្ងាត់​ ​សង្កាត់​ស្ងៀម​ ​ស្រុក​មាន​សង្គ្រាម​ ​ខេត្ត​បាញ់​គ្នា​
អ្នកគ្រូ ៖ ​ចក់​! ឆ្លើយ​អោយ​ត្រឹមត្រូវ​មក​មើល​!
ចក់​នៅ​តែ​ឆ្លើយ​ដដែលៗ​ ​រហូត​ដល់​អ្នកគ្រូ​ខឹង​ ​ហើយ​ស្រែ​កថាៈ​ ​ឥលូវ​ប្រាប់​លេខ​ទូរស័ព្ទ​ឪពុក​ម្តាយ​ឯង​មក​
គ្រូ​នឹង​តេ​ទៅ​ប្រាប់​គាត់​ម្តង​!
ចក់​ឆ្លើយ ៖ ​បាទ​! អ្នកគ្រូ​ ​លេខ​ទូរស័ព្ទ​គាត់​គឺ​ ​០១៣ សេវា​កប់​ដី​ ​ស្រី​លើកជើង​
អ្នកគ្រូ ៖​ …….!!

ជាប់សោ

October 12, 2006

ប្តីមុននឹងចេញទៅបេសកកម្មបានផ្តែផ្តាំប្រពន្ធថា "នៅក្នុងកំឡុងពេលដែលបងមិននៅ សំបុត្រ​របស់បង​ដែល​អូន​ទទួល​បាន​ត្រូវ​ផ្ញើ​អោយបងទាំងអស់។" មួយខែកន្លងទៅ គាត់​មិន​បាន​ទទួល​សំបុត្រមួយច្បាប់ណា​សោះ ឆ្ងល់​ពេក​ក៏ទូរស័ព្ទទៅសួរប្រពន្ធ "ហេតុអ្វី​មិនយកសំបុត្រផ្ញើរមក​អោយ​បង" "បងឯងយកសោរប្រអប់សំបុត្រទៅជាមួយបាត់ទៅហើយ"។ ឮដូច្នេះ ប្តីក៏​សុំទោស​ប្រពន្ធ​ហើយ​ក៏ប្រញាប់យកសោរផ្ញើរទៅអោយប្រពន្ធ។ មួយខែទៀតកន្លង ទៅ​ប៉ុន្តែ​នៅ​តែ​មិនឃើញ​មាន​សំបុត្រ​ផ្ញើរមក គាត់ខឹងខ្លាំងណាស់ ក៏​ត្រលប់​មក​ផ្ទះវិញសួរប្រពន្ធអោយដឹងរឿងប្រពន្ធក៏បកស្រាយតាមសំរួលថា”បងសំលាញ់ តើអោយអូន ធ្វើដូចម្តេច បើសោរ​ដែល​បង​ផ្ញើរមកនោះក៏ជាប់នៅក្នុងប្រអប់សំបុត្រដែរ”។

ប្រញាប់​ទាន់​ភ្លើង​កំពុង​ឆេះ​

October 11, 2006

ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​បន្លឺ​ស៊ី​រ៉ែ​ន​ទ្រហឹង​អឺងអាប់​ បើក​កាត់​ខាង​មុខ​ភោជនីយដ្ឋាន​មួយ ។ ភ្លាម​នោះ​ បុរស​ម្នាក់​កំពុង​អង្គុយ​ហូប​អាហារ​ក្នុង​ហាង​ស្ទុះ​ក្រោកឈរ​ហៅ​អ្នក​រត់​តុ ៖
-
នែ​, មក​គិតលុយ​ភ្លាម​ឡើង​ខ្ញុំ​ប្រញាប់​ទៅ !
អ្នក​រត់តុ​នឹក​ឆ្ងល់​សួរ ៖
-
លោក​ជា​អ្នក​ពន្លត់អគ្គីភ័យ​មែន​ទេ ?
-
មិនមែន​ទេ​គឺ​ប្តី​នាង​ជា​អ្នក​ពន្លត់អគ្គីភ័យ ។ ឥឡូវ​គេ​ទៅ​ជាមួយ​ឡានទឹក​អំប្បាញ់មិញ​ដើម្បី​ពន្លត់​អគ្គី​ភ័យ​ហើយ​, នាង​ពិតជា​នៅផ្ទះ​ម្នាក់ឯង​រង់ចាំ​ខ្ញុំ​ទៅ​ជួប ។ ខ្ញុំ​ត្រូវ​ស្រូត​ទៅ​ជួប​នាង​ មុន​ពេល​ប្តី​នាង​ចប់​ភារកិច្ច​ត្រឡប់​មក​ផ្ទះ​វិញ ។

ដកស្រង់ពី ៖ កោះសន្តិភាព 

ដន្លងពីរនាក់

October 10, 2006

កាលពីដើម​មាន​បុរស​ចំណាស់​ពីរ​នាក់​ជា​ដន្លង​នឹង​គ្នា​ ​ម្នាក់​ឈ្មោះ​ប្រុ​ញ​ ​ម្នាក់​ឈ្មោះ​ប្រូច​ ​។ អ្នក​ទាំង​ពីរ​ ​នៅ​ស្រុក​ផ្សេង​គ្នា​។​ ​មាន​ម្តងនោះ​ប្រុ​ញ​ទៅ​លេង​ផ្ទះ​ប្រូច​ជា​ដន្លង​ ​ដេក​នៅផ្ទះ​ដន្លង​ជាង​១០​ថ្ងៃ​ ​តែ​ពេលបាយ​ ​លើក​ណា​ក៏​មាន​តែ​បន្លែ​ ​មិន​ដែល​ស្គាល់​ជាតិ​សាច់​សូ​ម្បី​តែ​មួយ​ម៉ាត់​ ​។ ប្រុ​ញ​នឹក​ក្នុង​ចិត្ត​ថា​ ​ដន្លង​របស់​ខ្លួន​ជា​មនុស្ស​កំណាញ់​ហួស​ពី​ការ​ស្មាន​ ​បើ​ដឹង​អ៊ីចឹង​ពី​មុន​មក​មិន​ភ្ជាប់​សាច់ឈាម​ជា​ដន្លង​នឹង​គ្នា​ទេ​ ​។ ប្រូច​ក៏​ ​មិន​ពេញចិត្ត​ប្រុ​ញ​ដូច​គ្នា​ ​ព្រោះ​មក​ដេកស៊ី​យូរ​ ​ថ្ងៃ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​ ​។
ថ្ងៃមួយ​ដន្លង​ទាំង​ពីរ​ឡើង​អង្គុយ​លេង​លើ​ទួល​ខ្ពស់​មួយ​ ​។ ឆ្លៀតពេល​នោះ​ប្រូច​ចង់​លែបខាយ​ប្រុ​ញ​ ​ក៏​ចង្អុល​បង្គោល​ឈើ​នៅ​ទួល​មួយទៀត​ទល់មុខ​គ្នា​ ​៖
-
មើល​ន៍​, របស់​បញ្ឈរ​នៅ​ទួល​ខាង​ណោះ​ ​ជា​មនុស្ស​ ​ឬ​បង្គោល​ឈើ​ហ្ន៎​? បើ​មនុស្ស​វា​ចេះ​កម្រើក​ ​មិនមែន​នៅ​ស្តូក​មួយ​ ​កន្លែង​យូរ​អ៊ីចឹង​ទេ​ ​។
ប្រុ​ញ​ដឹង​ថា​ដន្លង​ដៀមដាម​ដាក់ខ្លួន​ ​ដែល​នៅ​លេង​យូរ​ពេក​ ​ក៏​វាយបក​វិញ​ ​៖
-
ខ្ញុំ​ក៏​មិន​ច្បាស់​ថា​មនុស្ស​ ​ឬ​បង្គោល​ឈើ​ដែរ​, តែ​តាម​ខ្ញុំ​យល់​ ​ប្រហែលជា​បង្គោល​ឈើ​ហើយ​ ​ព្រោះ​បើ​ ​ជា​មនុស្ស​វា​ត្រូវ​មាន​សាច់​ ​មាន​ឈាម​ខ្លះ​ ​មិនមែន​ស្វិត​គួរ​ឱ្យ​ស្អប់​អ៊ីចឹង​ទេ​ ​។

ដកស្រង់ពី ៖ កាសែត​កោះ​សន្តិភាព

បានអ្នក​ណា​អៀវ​ដើរ​ឆ្លង​ទឹក​!

October 9, 2006

ប្រពន្ធ​ទាមទារ​ឱ្យ​ប្តី​ត្រូវ​តែ​ទៅ​តុលាការ​ ​ដើម្បី​លែងលះ​គ្នា​។ តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​តុលាការ​ត្រូវ​លុយ​ទឹក​​ឆ្លង​ព្រែក​មួយ​កន្លែង​ហូរ​ខ្មួលខ្មាញ់​ ​នាង​ប្រពន្ធ​ខ្លាច​ពេក​ប្តី​ក៏​បង្ខំចិត្ត​អៀវ​នាង​ដើរ​ឆ្លង​។ ពេល​ទៅ​ដល់ត្រើយ​ម្ខាង​នាង​ប្រពន្ធ​ប្រាប់​ប្តី​ ​៖
មិនបាច់​ទៅ​តុលាការ​លែង​គ្នា​ទេ​ ​?
-
ម៉េច​អ៊ីចឹង​ ​?
-
ខ្ញុំ​គិត​ច្បាស់​ហើយ​, លែង​គ្នា​រួច​ត្រឡប់​មក​វិញ​ ​បាន​អ្នក​ណា​អៀវ​ខ្ញុំ​ឆ្លង​ទឹក​កន្លែង​នេះ​ទៀត​?

ដកស្រង់ពី ៖ កោះសន្ដិភាព 

ពេល​ត្រូវការ​ប្រាក់​

October 7, 2006

មិត្តសំឡាញ់​ពីរ​នាក់​ជួប​គ្នា​ដោយ​ចៃដន្យ​ ​បន្ទាប់​ពី​បែក​គ្នា​ជិត​មួយ​ឆ្នាំ​ ​៖
-
នែ​, គ្នា​ឮ​ថា​ឯង​រៀប​ការ​ប្រពន្ធ​ហើយ​ ​តែ​នាង​នោះ​ជា​ស្រី​មេម៉ាយ​ ​ហើយ​ថែម​ទាំង​អាយុ​ច្រើន​ជាង​ ​ឯង​ទៀត​, មែន​ទេ​ ​?
-
ត្រូវ​ហើយ​ ​! មនុស្ស​យើង​ពេល​ត្រូវការ​ប្រាក់​ ​ទោះ​ក្រដាសប្រាក់​ថ្មី​ ​ប្រាក់​ចាស់​មានអី​ខុស​គ្នា​ទៅ​។

ពិនិត្យ​ជំងឺ​

October 5, 2006

នារី​ស្រស់​ស្អាត​នាំ​ដូន​ចាស់​សក់ស្កូវ​ស្បែក​ជ្រីវជ្រួញ​ចូល​កន្លែង​ពិនិត្យ​ជំងឺ​ ​៖
-
ជម្រាប​លោក​វេជ្ជបណ្ឌិត​, សូម​លោក​ជួយ​ពិនិត្យ​
នាង​មិន​ទាន់​និយាយ​ចប់​ផង​ ​លោក​វេជ្ជបណ្ឌិត​និយាយ​កាត់​ ​៖
-
មិន​អី​ទេ​, នាង​ចូល​បន្ទប់​ក្នុង​តាម​ទ្វារ​នេះ​ ​ហើយ​ដោះ​សំលៀក​បំពាក់​ចេញ​ឈរ​ចាំ​ខ្ញុំ​ពីមុខ​ម៉ាស៊ីន​ឆ្លុះ​ ​ខាងឆ្វេង​ដៃ​, ខ្ញុំ​ចូល​ទៅ​តាម​ក្រោយ​ឥឡូវ​ហើយ​ ​។
-
មិនមែន​ខ្ញុំ​ទេ​, គឺ​ពិនិត្យ​ជំងឺ​ជីដូន​ខ្ញុំ​ ​។
-
អ៊ីចឹង​មិនបាច់​ចូល​បន្ទប់​ក្នុង​ទេ​ ​លៀន​អណ្តាត​ឱ្យ​ខ្ញុំ​មើល​កន្លែង​នេះ​បាន​ហើយ​ ​។

ដកស្រង់ពី ៖ កាសែត​កោះ​សន្តិភាព