ស្រមោច និង ដំរី

November 30, 2006

ថ្ងៃ​មួយ ដំរី​ញី និង ស្រមោច​ឈ្មោល​បាន​ជួប​គ្នា​។ ស្នេហា​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ក៏​ចាប់​កើត​មាន ពួក​គេ​បាន​ក្លាយ​ជា​ភរិយា​និង​ស្វាមី​ក្នុង​រាត្រី​ទឹក​ឃ្មុំ​ដ៏​សែន​ផ្អែមល្ហែម​។ ព្រឹក​ឡើង ស្រមោច​សែន​រន្ធត់ យំ​សោក​បោក​ខ្លួន​នៅ​ពេល​ឃើញ​ដំរី​ដេក​ស្លាប់ "​ពុទ្ធោ​!… នៅ​លើ​លោក​នេះ​គ្មាន​យុត្តិធម៌​សម្រាប់​ស្រមោច​ទេ ខ្ញុំ​សប្បាយ​បាន​តែ​មួយ​យប់ តែ​ត្រូវ​ជីក​រណ្តៅ​កប់​សព​អស់​មួយ​ជិវិត​"​

ដកស្រង់ពី៖ មហាសំណើច 

ខក​ចិត្ត​ប៉ុន​ភ្នំ​!

November 29, 2006

បុរស​ម្នាក់​លន់តួ​សុំ​សេចក្ដី​ស្នេហា​ពី​នារី​ស្រស់ស្អាត​ម្នាក់ ។ បុរស​ប្រើ​ស្ទីល​រ៉ូម៉េនទិក ទាញ​ដៃ​នារី​មក​ដាក់លើ​ទ្រូង​ខ្លួន ៖ " អូន​ស្ទាប​បេះដូង​បង​មើល​.​.​. វា​កំពុង​លោត​ខុស​ចង្វាក់​ព្រោះ​ភ្លើង​ស្នេហ៍​ឆាប​ដុតរោល​.​.​. " បុរស​បន្ត​ដោយ​វាចារ​មុតស្រួច​ទន់​ដូច​សំឡី ៖ " អួន​សម្លឹង​កែវភ្នែក​បង​មក តើ​អូន​ឃើញ​អ្វី ? " ។ នារី​ឆ្លើយ ៖ " អាចម៍ភ្នែក​! "

ដកស្រង់ពី៖ មហាសំណើច 

កំពូល​អ្នក​ក្លាហាន​!

November 28, 2006

នៅ​ក្នុង​ថ្នាក់​រៀន​មួយ​អ្នក​គ្រូ​សួរ​ថា "​តើ​អំពើ​អ្វី​ខ្លះ​ដែល​ចាត់​ទុក​ថា​ក្លាហាន​បំផុត​នៅ​លើ​លោក​?​"​

បូណា​ ៖ "​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​មិត្ត​!​"
អ្នក​គ្រូ​ ៖ "​ត្រឹមត្រូវ​! មាន​អ្វី​ទៀត​…​អ្នក​ណា​ដឹង​?​"​
នីតា​ ៖
"​បូ​ជា​ជីវិត​ដើម្បី​ជាតិ​!​"​
អ្នក​គ្រូ ៖
"​ត្រឹមត្រូវ​! មាន​អ្វី​ទៀត​…​អ្នក​ណា​ដឹង​?​"​
ប្រុញ ៖
"​ហ៊ាន​ផោម​នៅ​ពេល​ឈឺ​ពោះ​រាគ​!​"​

ដកស្រង់ពី៖ មហាសំណើច 

រក​មុខ​ឃើញ​ហើយ​!

November 27, 2006

ក្រោយ​រដូវ​ភ្ជុំបិណ្ឌ សុភាព​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​វិញ​។ កំពុង​ស្ថិត​ក្នុង​កាប៊ីន​ឡាន​តាក់ស៊ី​ស្រាប់​តែ​អន្សម​ជ្រូក​ធ្វើ​ទុក្ខ​។ ដោយ​ពុំ​អាច​ទប់​ជាប់​នាង​លួច​ព្រលែង ១​ខ្សុល យ៉ាង​ស្ងាត់​។ ពូ​តៃកុង​ឡាន​បង្ហើប​កញ្ចក់ ហើយ​បង្ហើរ​សំនៀង​១​បទ "​ស្គាល់​តែ​ក្លិន មិន​បាន​ខ្លួន​…​"​។ សុភាព​សែន​រអៀស​ខ្លួន​។ ៣​នាទី​ក្រោយ អា​ទី​២​ក៏​មក​ដល់ នាង​ខំ​ត្បៀត ម្រាម​ជើង​ឡើង​ខ្មូរ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ លេច​ចេញ​សំឡេង​ឆ្មា​ស្រួយ​ស្រេះ​។ ពូ​តៃកុង​ឡាន​ច្រៀង​មួយ​បទ​ទៀត "​សំឡេង​អ្វី​មក​ពី​ណា​…​"​។ មិន​បាន​១​នាទី អា​ទី​៣​ក៏​មក​ដល់ ខ្យល់​ខ្លាំង​អស្ចារ្យ សុភាព​ទប់​មិន​ជាប់​ធ្លាយ​មក​ទាំង​ភ្នែន​លាន់ ផែត​!​។ ពូ​តៃកុង​ឡាន​ដាក់​១​បទ​ទៀត "​ល្មម​ហើយ​ណា​ស្រី ប្រណី​ដល់​ប្រុស​ផង​ណា​…​"​។ រអៀស​ខ្លួន​ខ្លាំង​មែន​ទែន សុភាព​សុំ​ពូ​តៃកុង​ឡាន​ចុះ​ពាក់​កណ្តាល​ផ្លូវ​។ ទទួល​លុយ​ហើយ ពូ​តៃកុង​ឡាន​ដាក់​មួយ​បទ​ទៀត "​ទើប​តែ​ឥឡូវ​បង​បាន​ដឹង​ច្បាស់​…​"​

ដកស្រង់ពី៖ មហាសំណើច 

ចិត្ត​វិទ្យា

November 24, 2006

តុលា មាន​រូប​រាង​សង្ហា ប៉ុន្តែ​ចំពោះ​ស្នេហា​គាត់​ពុំ​សូវ​ក្លាហាន​ទេ​។ ​ថ្ងៃ​មួយ​នៅ​កន្លែង​ញ៉ាំ​ពោត​ព្រែក​លាប​គាត់​ឃើញ​នារី​ស្រស់​ស្អាត​ម្នាក់​កំពុង​អង្គុយ​អាន​សៀវ​ភៅ​នៅ​លើ​អង្រឹង​។ ​តុលា​ខំ​ប្រមូល​សេចក្ដី​ក្លាហាន​ដើរ​ទៅ​ក្បែរ​នាង​ហើយ​វាចារ​យ៉ាង​សុភាព ៖ "​ខ្ញុំ​ឈ្មោះ​តុលា​!​ខ្ញុំ​សូម​ស្គាល់​ផង​បាន​ទេ​?​"​។​ ស្រី​ស្អាត​ដាក់​សៀវ​ភៅ​ចុះ​ហើយ​ស្រែក​ជំទាល​ដាក់​តុលា​ឮ​ៗ ៖ "​ស្អី​! ចង់​ដេក​ជា​មួយ​ខ្ញុំ ខ្ញុំ​មិន​មែន​ស្រី​លក់​ខ្លួន​ទេ​!​"​។​ តុលា​ខ្មាស់​គេ​ណាស់​ក៏​ត្រលប់​មក​អង្គុយ​កន្លែង​ខ្លួន​វិញ​។​ ១០​នាទី​ក្រោយ​មក​នាង​ស្អាត​ ដើរ​មក​ជិត​តុលា​ហើយ​វាចារ​យ៉ង​សុភាពថា ៖ "​ខ្ញុំ​សូម​ទោស​!​អម្បាញ់​មិញ​ខ្ញុំ​អាន​សៀវ​ភៅ​ចិត្ត​វិទ្យា​ហើយ​ខ្ញុំ​សាក​ល្បង​ចង់​ដឹង​ថា​ពេល​មនុស្ស​ម្នាក់​ខ្មាស់​គេ​ខ្លាំង​តើ​ទឹក​មុខ​គេ​ដូច​ម្ដេច​.​.​.​"​។​ នាង​និយាយ​ចប់​ភ្លាម​តុលា​ស្រែក​ជំទាល​ឮ​ៗ ៖ "​ស្អី​! មុខ​អញ្ចឹង​ចង់​បាន​មួយ​យប់​៥០​ដុល្លា​!​"

ដកស្រង់ពី៖ មហាសំណើច 

ធម្មជាតិ​ក្មេង

November 23, 2006

ក្នុង​ពិ​ធី​បុណ្យ​សព​របស់​ឪពុក​សំ​មាន​នំ​ចំណី​ហូរ​ហៀរ​។​ សំ ​អោប​ត្រកង​នំ​ចំណី​ពេញ​ដៃ​ដើរ​សំញ៉ែង​បង្អួត​មិត្ត​ភ័ក្តិ​។ ​សុខ​ឃើញ​បែប​នោះ ៖ "​សំ​!​អញ​សុំ​ស៊ី​ផង​មក​ហ្អា៎​!​"​។​ សំ​ អោប​នំ​យ៉ាង​ស្អិត ៖ "​ស្អែក​ឲ្យ​ឯង​ស៊ី​ហើយ​!​"​។​ សុខ​គំរាម ៖ "​អូ​! ឯង​.​.​.​ចាំ​មើល​តែ​ឪ​អញ​ងាប់​វិញ​ហ្អ៎​!​"

ដកស្រង់ពី៖ មហាសំណើច 

មហា​ជំនឿ​

November 22, 2006

តា​ថាក់​កំពុង​អារ​មែក​ឈើ​នៅ​លើ​ដើម​។ ​គាត់​មិន​អង្គុយ​ផ្នែក​ខាង​ដើម​បែ​ជា​អង្គុយ​ផ្នែក​ខាង​មែក​។​ បុរស​ម្នាក់​ដើរ​កាត់​ឃើញ​តា​អង្គុយ​ខុស​ទំនង​ក៏​ស្រែក​ប្រាប់ ៖ "​តា​!​បើ​តា​អង្គុយ​អារ​ខាង​ហ្នឹង បន្តិច​ទៀត​តា​ច្បាស់​ជា​ធ្លាក់​!​"​។​ តា​ថាក់​មិន​ជឿ​ហើយ​ក៏​បន្ត​អារ​ទៀត​។​បុរស​ឃើញ​បែប​នោះ​លែង​ខ្វល់​ហើយ​បន្ត​ដើរ​ទៅ​មុខ​។​ ប្រាំ​នាទី​ក្រោយ​មក ៖ "​ប្រាវ​!​"​ តា​ថាក់​ធ្លាក់​មក​ជា​មួយ​មែក​ឈើ ទល់​ផ្អក ប៉ុន្តែ​គាត់​ខំ​ងើប​ទាំង​ត្រដាប​ត្រដួស​រត់​តាម​បុរស ៖ "​ព្រះ​អើយ​!​បុរស​នេះ​មើល​ឃើញ​អនាគតកាល​ ឈប់​សិន​អ្នក​មាន​បុណ្យ​! ខ្ញុំ​អា​យុ​វែង​ប៉ុណ្ណា​?​"

ដកស្រង់ពី៖ មហាសំណើច 

សណ្ដែក​ដី​លីង

November 21, 2006

ផល្លា​ធ្វើ​ការ​ក្នុង​បន្ទប់​ជា​មួយ​អ៊ំ​ស្រី​ចំណាស់​ម្នាក់​អា​យុ​ប្រហែល​៦០​ឆ្នាំ​។ ​អ៊ំ​ស្រី​តែង​ដាក់​សណ្ដែក​ដី​លីង​មួយ​កូន​ស្បោង​លើ​តុ​ធ្វើ​ការ​គាត់​។​ ផល្លា​ចូល​ចិត្ត​ញ៉ាំ​សណ្ដែក​ដី ឆ្លៀត​ពេល​អ៊ំ​ស្រី​កំពុង​ប្រជុំ​ផល្លា​ភ្លក់​មួយ​គ្រាប់​ពីរ ៖ "​ហ្អេ​!​ឆ្ងាញ់​!​បើ​លីង​ថែម​ឲ្យ​ស្ងួត​បន្តិច ថែម​អំបិល​បន្តិច មិន​ដឹង​យ៉ាង​ណា​ទេ​!​!​!​"​។ ផល្លា​ជ្រុល​មាត់​ញ៉ាំ​អស់​កន្លះ​ថង់​។​ពេល​អ៊ំ​ស្រី​ត្រលប់​មក​វិញ​ផល្លា​សារភាព ៖ "​សុំ​ទោស​អ៊ំ​.​.​.​ឃ្លាន​ពេក​ខ្ញុំ​ញ៉ាំ​ដោយ​មិន​បាន​សួរ​"​ "​អូ​!​ញ៉ាំ​ចុះ​!​អ៊ំ​មាន​ធ្មេញ​ឯ​ណា​ទៅ​ទំពា​រនោះ អ៊ំបាន​តែ​ជញ្ជក់​ៗ​យក​តែ​អំបិល​ហ្នឹង​!​"

ដកស្រង់ពី៖ មហាសំណើច 

 

សមត្ថភាព​ពិសេស

មេម៉ាយ​ស្ដុក​ម្នាក់​ធុញ​ថប់​នឹង​ការ​រស់​នៅ​ម្នាក់​ឯង​។ នាង​ចុះ​កាសែត​ប្រកាស​រើស​ស្វាមី​ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម ៖

. មិន​ប្រើ​អំពើ​ហិង្សា​លើ​គ្រូសារ

២​. មិន​រត់​ចោល​ប្រពន្ធ​កូន

៣​. មាន​សមត្ថភាព​ផ្លូវ​ភេទ​ខ្លាំង

ថ្ងៃ​មួយ​កណ្ដឹង​ផ្ទះ​នាង​ក៏​រោទ៍​ឡើង​។ នាង​បើក​ទ្វារ​ស្រាប់​តែ​ឃើញ​បុរស​ពិការ​ម្នាក់​អត់​ដៃ​អត់​ជើង​នៅ​លើ​រទេះ​រុញ​។ "​ខ្ញុំ​ជា​បុរស​ដែល​នាង​ប្រកាស​រក​!​ខ្ញុំ​គ្មាន​ដៃ​ខ្ញុំ​មិន​អាច​វាយ​ប្រពន្ធ ខ្ញុំ​គ្មាន​ជើង​ខ្ញុំ​មិន​អាច​វាយ​ប្រពន្ធ​.​.​.​"​។ នាង​មេម៉ាយ​សួរ ៖ "​ចុះ​មាន​សមត្ថភាព​ផ្លូវ​ភេទ​ទេ​?​"​។​ ដឹង​ថា​ខ្ញុំ​យក​ស្អី​ចុច​កណ្ដឹង​ទេ​?​"

ដកស្រង់ពី៖ មហាសំណើច 

ឆ្លាត​មែន​!

November 18, 2006

អ្នក​គ្រូ​សុភាព​ចូល​ចិត្ត​ក្មេង​ៗ​ណាស់​គាត់​អស់​សំណើច​នឹង​រឿង​ប្លែក​ៗ​របស់​ក្មេង​ៗ​។ ​ក្មេង​ៗ​ក៏​ចូល​ចិត្ត​អ្នក​គ្រូ​ដែរ​។ ថ្ងៃ​មួយ​នាង​តូច​នីដា​និយាយ​ទៅ​កាន់​អ្នក​គ្រូ​ថា ៖ "​អ្នក​គ្រូ​ដឹង​ទេ ហេតុ​អី​សក់ ស្កូវ​មុន​ពុក​មាត់​និង​ពុក​ចង្កា​?​"​។ អ្នក​គ្រូ​សើច ៖ "​អ្នក​គ្រូ​មិន​ដឹង​ដែរ​!​ចុះ​ហេតុ​អី​ទៅ​នីដា​?​"​"​ខ្ញុំ​អត់​ដឹង​ដែរ​!​ប៉ុន្តែ​ខ្ញុំ​ឃើញ​អ៊ំ​ខ្ញុំ​សក់​គាត់​ស្កូវ ប៉ុន្តែ​ពុក​មាត់​គាត់​ខ្មៅ​!​?​"​។ តុលា​លើក​ដៃ ៖ "​ខ្ញុំ​ដឹង​អ្នក​គ្រូ​!​សក់​ស្កូវ​មុន​ពុក​មាត់​និង​ពុក​ចង្កា​ព្រោះ​សក់​អា​យុ​បង​ពុក​មាត់​និង​ពុក​ចង្កា​ដប់​ប្រាំមួយ​ឆ្នាំ​!​"

ដកស្រង់ពី៖ មហាសំណើច 

ពិព័រណ៍​គំនូរ

November 17, 2006

ប្ដី​ប្រពន្ធ​ពីរ​នាក់​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​។ ពួក​គាត់​បាន​ជួប​រូប​ស្រី​ស្អាត​មួយ​ផ្ទាំង​ស្រាត​ននល​គក​ហើយ​កន្លែង​សំខាន់​បី​ត្រូវ​គ្រប​ដោយ​ស្លឹក​ឈើ​ពណ៌​បៃតង​ខ្ចី​។ នាង​ប្រពន្ធ​មិន​ចូល​ចិត្ត​ក៏​ដើរ​ហួស​ទៅ​។ បុរស​ជា​ប្ដី​ចាប់​អារម្មណ៍​ខ្លាំង​ឈរ​សម្លឹង​មិន​ដាក់​ភ្នែក​។ នាង​ប្រពន្ធ​ក្រឡេក​ក្រោយ​មិន​ឃើញ​ប្ដី​ដើរ​តាម ៖ "​តាប៉ិ​ឯង​ម៉េច​មិន​មក​!​នៅ​ចាំ​ស្អី​?​"​  ចាំ​រដូវ​ស្លឹក​ឈើ​ជ្រុះ​!​

ដកស្រង់ពី៖ មហាសំណើច 

វា​យ៉ាង​ម៉េច​ឯង​?

November 15, 2006

រសៀល​ថ្ងៃ​មួយ​មេឃ​ក្ដៅ​ហែង ពូ​ម៉ាប់​ដើរ​តាម​ផ្លូវ​បែក​ញើស​ជោគ​។ ពីរ​បី​នាទី​ក្រោយ​មក​មាន​ក្មេង​ប្រុស​ម្នាក់​ដើរ​ប្រកៀក​តាម​ពី​ក្រោយ​គាត់​។ អា​ល្អិត​តូច​នោះ​ជាន់​កែង​ជើង​គាត់​ជា​ញឹក​ញយ​។ ទ្រាំ​ពុំ​បាន​ពូ​ម៉ាប់​ឈប់​ហើយ​ងាក​ក្រោយ​ស្រែក ៖ "​រួច​វា​យ៉ាង​ម៉េច​ឯង? ឈប់​ដើរ​តាម​អញ​!​"​"​កុំ​ដេញ​ខ្ញុំ​អី​!​ក្ដៅ​ណាស់​កន្លែង​ណា​ក៏​អត់​ម្លប់​ដែរ​!​"

ដកស្រង់ពី៖ មហាសំណើច 

ក្លិន​អស្ចារ្យ​!

November 14, 2006

ក្នុង​បន្ទប់​ជណ្ដើរ​យន្ត​មួយ​មាន​ក្មេង​ស្រី​ស្ទាវ​សិច​ស៊ី​ពីរ​នាក់​និង​អ៊ំ​ស្រី​ចំណាស់​ម្នាក់​កំពុង​ជិះ​រួម​គ្នា នាង​ស្រី​សិច​ស៊ី​ទីមួយ​ដក​ដប​ទឹក​អប់​ប៉ុន​កូន​ដៃ​បាញ់​លើ ក នាង ឈីត​! ក្លិន​ក្រអូប​ឈួល ៖ មេ​ខ្លឹម​ចន្ទន៍ មួយ​ដប​៥០០​ហ្រ្វង់​ ​។​ឃើញ​បែប​នោះ​នាង​ស្រី​សិច​ស៊ី​ទី​ពីរ​ដក​ដប​ទឹក​អប់​ប៉ុន​មេ​ដៃ​បាញ់​លើ​គុម្ព​ត្រចៀក ផែត​! ក្លិន​ក្រអូប​ឈ្លក់ ៖ មេ​ផ្កា Jasmine មួយ​ដប​៥០០​ដុល្លា​ ​។​ដល់​ជាន់​ដែល​អ៊ំ​ស្រី​ត្រូវ​ចុះ​មុន​ដើរ​ចេញ​ពី​បន្ទប់​ជណ្ដើរ​យន្ត​អ៊ំ​ស្រី​សម្លឹង​ក្មេង​ស្រី​ទាំង​ពីរ ពី​ក្បាល​ដល់​ចុង​ជើង គាត់​បង្វិល​ខ្លួន​មួយ​ជុំ​តំរង់​គូថ​ចំ​ទិស​ដៅ ផោម ឃ្សុល​! មេ​គ្រាប់​ខ្នុរ​កម្ពុជា​មួយ​កំប៉ុង​៥០០​រៀល​! ៕

ដកស្រង់ពី៖ មហាសំណើច

ដូរ​វិញ​អត់​បាន​ទេ​!

November 13, 2006

បុរស​ម្នាក់​មាន​ជំងឺ​ត្រដិត​។ ​គ្រូ​ពេទ្យ​ច្រើន​ណាស់​ដែល​គាត់​បាន​ទៅ​ជួប ប៉ុន្តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​ជួយ​គាត់​បាន​ឡើយ​។ ​ទី​បំផុត​គាត់​បាន​ជួប​គ្រូ​ពេទ្យ​ម្នាក់​ដែល​អាច​ជួយ​គាត់​បាន​។ ​គ្រូ​ពេទ្យ​និយាយ​ទៅ​កាន់​បុរស ៖ "​ខ្ញុំ​ដឹង​ថា​ឯង​ត្រដិត​ដោយ​សារ​អី​ហើយ​!​"​។​ បុរស​សួរ ៖ "​តិ តើ តើ​ហេតុ​អ្វី​បាន​ត្រដិត​?​"​។​ គ្រូ​ពេទ្យ​តប ៖ "​ពង​ឯង​ធំ​ពេក ទម្ងន់​របស់​វា​ធ្វើ​ឲ្យ​សសៃ​សំឡេង​តឹង​ជ្រុល មធ្យោបាយ​មាន​តែ​មួយ​គត់​គឺ​វះ​កាត់​ប្ដូរ​ពង​ដាក់​អា​តូច​វិញ​"​។​ ដោយ​ធុញ​ថប់​នឹង​ការ​ត្រដិត​បុរស​ក៏​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​។​ ពីរ​បី​ថ្ងៃ​ក្រោយ​មក លោក​គ្រូ​ពេទ្យ​ប្រាប់​បុរស​ត្រដិត​ថា​គាត់​បាន​រក​ឃើញ​អ្នក​បរិច្ចាគ​ហើយ​។ ​ការ​វះ​កាត់​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ បុរស​លែង​មាន​បញ្ហា​ត្រដិត​។​ ដំបូង​បុរស​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ពីរ​បី​ថ្ងៃ​ក្រោយ​មក​គាត់​បាត់​បង់​ស្នេហា​ដែល​ធ្លាប់​តែ​ផ្អែម​ល្ហែម​។ ​គាត់​ត្រលប់​មក​ជួប​គ្រូ​ពេទ្យ​វិញ​។ ​"​លោក​គ្រូ​ពេទ្យ​.​.​.​ខ្ញុំ​អរ​គុណ​ណាស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ត្រដិត ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចង់​បាន​របស់​ខ្ញុំ​វិញ សូម​ប្រាប់​អ្នក​ដែល​ប្ដូរ​ពង​ខ្ញុំ​ថា​យើង​ត្រូវ​តែ​វះ​កាត់​ម្ដង​ទៀត​ដើម្បី​ប្ដូរ​គ្នា​វិញ​"​។ ​លោក​គ្រូ​ពេទ្យ​តប ៖ "​ដ ដុ ដូរ​វិញ អ អ់ អត់​បាន​ទេ​!​!​!​"​

ដកស្រង់ពី៖ មហាសំណើច 

ជួយ​ផង​! លោក​គ្រូ​ពេទ្យ

November 11, 2006

នាង​ក្រមុំ​រូប​ស្អាត​ម្នាក់​មក​ជួប​លោក​គ្រូ​ពេទ្យ ៖ "​លោក​គ្រូ​ពេទ្យ​ជួយ​ផង​!​ខ្ញុំ​ឈឺ​សព្វ​ទាំង​ប្រាណ​!​"​។​ លោក​គ្រូ​ពេទ្យ​សួរ ៖ "​និយាយ​សព្វ​ទាំង​ប្រាណ​អញ្ចឹង​ពិបាក​វិនិច្ឆ័យ​ណាស់ មើល​ប្រាប់​ម្ដង​មួយ​ឈឺ​កន្លែង​ណា​ខ្លះ​?​"​។ ​នាង​ក្រមុំ​យក​ដៃ​ចង្អុល​ចុច​ជង្គង់​នាង ៖ "​អូយ​!​ត្រង់​នេះ​ឈឺ​.​.​.​"​។​ នាង​ចុច​គល់​ភ្លៅ ៖ "​អូយ​!​ត្រង់​នេះ​ក៏​ឈឺ​.​.​.​"​។ ​នាង​ចុច​ច្រមុះ ៖ "​អាវ!​សូម្បី​តែ​ច្រមុះ​ក៏​ឈឺ​ដែរ​លោក​គ្រូ​ពេទ្យ​.​.​.​"​ នាង​យំ​ខ្សឹក​ខ្សួល​។ ​លោក​គ្រូ​ពេទ្យ​ពិនិត្យ​គ្រប់​កន្លែង​ប្រមាណ​១៥​នាទី​ក៏​រក​ឃើញ​មូល​ហេតុ​ គឺ "​នាង​ឈឺ​ចង្អុល​ដៃ​!​"

ដកស្រង់ពី៖ មហាសំណើច 

ប៊ិះ​ស៊យ​ធំ

November 10, 2006

នៅ​ក្នុង​មហា​វិទ្យា​ល័យ​មួយ​សីហា​និយាយ​ទៅ​កាន់​សិស្ស​ស្រី​ម្នាក់ ៖ "​ហ៎ះ ហះ​.​.​.​នាយក​សាលា​ថ្មី​មុខ​ល្អ​មើល​ណាស់ ដូច​ស្វា​នៅ​ភ្នំ​តាម៉ៅ​!​"​
នារី​សួរ ៖
"​ដឹង​ថា​ខ្ញុំ​ជា​អ្នក​ណា​ទេ​?​"​
សីហា​ឆ្លើយ ៖
"​អត់​ដឹង​ផង​.​.​.​"​
នារី​ប្រកាស ៖
"​ខ្ញុំ​ជា​កូន​ស្រី​នាយក​សាលា​!​"​
សីហា​សួរ ៖
"​ចុះ​ដឹង​ថា​ខ្ញុំ​ជា​អ្នក​ណា​ទេ​?​"
នារី​ឆ្លើយ ៖
"​អត់​ដឹង​ផង​.​.​.​"
សីហា៖ "​អរ​គុណ​ព្រះ​ជា​ម្ចាស់​!​!​! លា​សិន​ហើយ​!​"

មុខ​ក្រាស់​ប៉ះ​អ្នក​ឆ្លាត

November 8, 2006

យាយ​ផាន់​ជិះ​កាណូត​អា​លឿន​គាត់​ទៅ​អង្គុយ​កៅ​អី​ខាង​មុខ​ព្រោះ​គាត់​អាច​មើល​វីដេអូ​ក្នុង​កាណូត​បាន​ច្បាស់​។ ​អ្នក​ឆែក​សំបុត្រ​និយាយ​ទៅ​កាន់​យាយ​ផាន់ ៖ "​សូម​ទោស​!​កៅ​អី​យាយ​លេខ​៥១ កៅ​អី​នេះ​របស់​គេ​ទេ​"​។ ​"​ហ្អេ​!​អ្នក​ណា​អង្គុយ​មុន​របស់​អ្នក​ហ្នឹង​ហើយ ទាល់​តែ​ដល់​កំពង់ចាម​បាន​អញ​ងើប​!​!​!​"​។​ សហការី​ម្នាក់​ទៀត​មក​ជួយ​ពន្យល់​គាត់​អំពី​ការ​គោរព​សិទ្ធិ​ម្ចាស់​កៅ​អី ប៉ុន្តែ​យាយ​ផាន់​និយាយ​ដដែល ៖ "​ហ្អេ​!​អ្នក​ណា​អង្គុយ​មុន​របស់​អ្នក​ហ្នឹង​ហើយ ទាល់​តែ​ដល់​កំពង់ចាម​បាន​អញ​ងើប​!​!​!​"​។ ​ប្រធាន​ចាត់​ការ​ក្នុង​កាណូត​ដើរ​ទៅ​ខ្សឹប​ដាក់​ត្រចៀក​យាយ​ផាន់​។​ ភ្លាម​នោះ​យាយ​ផាន់​ប្រមូល​ឥវ៉ាន់​ទៅ​អង្គុយ​កៅ​អី​លេខ​៥១​យ៉ាង​ស្ងៀម​ស្ងាត់​។ ​អ្នក​ឆែក​សំបុត្រ​ទាំង​ពីរ​សួរ ៖ "​អស្ចារ្យ​!​លោក​ប្រធាន​ខ្សឹប​ថា​ម៉េច​ទើប​ធ្វើ​ឲ្យ​គាត់​ទៅ​កន្លែង​គាត់​បាន​?​"​។​ ខ្ញុំ​ខ្សឹប​ថា​កៅ​អី​ពី​លេខ​១​ដល់​លេខ​៥០​គេ​ទៅ​ក្រចេះ​ទេ​!​!​!​"​

ដកស្រង់ពី៖ មហាសំណើច 

កម្មវិធី​សម្រក​ទម្ងន់

November 7, 2006

"​កម្មវិធី​សម្រក​ទម្ងន់់​ពិសេស​! ចំណាយ​លុយ​៣០​ដុល្លា​ស្រក​៣​គីឡូ​ក្នុង​៥​ថ្ងៃ ៦០​ដុល្លា​ស្រក​១០​គីឡូ​ក្នុង​៧​ថ្ងៃ ១០០​ដុល្លា​ស្រក​៣០​គីឡូ​ក្នុង​១០​ថ្ងៃ​"​។​ ពូ​មួន​អាន​ហើយ​ចាប់​អារម្មណ៍​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​យក​ជម្រើស ៣​គីឡូ​ក្នុង​៥​ថ្ងៃ​។ ​ស្អែក​ឡើង​ស្រី​ស្អាត​ម្នាក់​មក​ផ្ទះ​ពូមួន ៖ "​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់់ បើ​ពូ​អាច​ចាប់​ខ្ញុំ​បាន ខ្ញុំ​ជា​របស់​ពូ​៥​ថ្ងៃ​"​។ ​ពូ​មួន​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ទើប​ចាប់​នាង​បាន។ ​៥​ថ្ងៃ​ក្រោយ​ពូ​មួន​ពិត​ជា​ស្រក​អស់​៣​គីឡូ​មែន គាត់​សប្បាយ​ចិត្ត​ណាស់ ហើយ​ក៏​ទៅ​ចុះ​ឈ្មោះ​យក​ជម្រើស ១០​គីឡូ​ក្នុង​៧​ថ្ងៃ។​ ស្អែក​ឡើង​នារី​ម្នាក់​ទៀត​ស្អាត​ដូច​ទេព​អប្សរ​មក​ផ្ទះ​ពូ​មួន ៖ "​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់់​បើ​ពូ​អាច​ចាប់​ខ្ញុំ​បាន ខ្ញុំ​ជា​របស់​ពូ​៧​ថ្ងៃ​"​។​ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​ទើប​ចាប់​នាង​បាន​។ ​ពូ​មួន​ឆ្លង​កាត់​៧​ថ្ងៃ​យ៉ាង​សប្បាយ​ឥត​ឧបមា​ហើយ​គាត់​ស្រក​អស់​១០​គីឡូ​ពិត​មែន​។​លើក​នេះ​ពូ​មួន​ទៅ​ចុះ​ឈ្មោះ​ទាំង​ព្រលឹម​យក​ជម្រើស​៣០​គីឡូ​ក្នុង​១០​ថ្ងៃ​។ ​ស្អែក​ឡើង​បុរស​ម្នាក់​មក​ផ្ទះ​ពូ​មួន ៖ "​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់ ​ចា៎​! អួយ​! គួរ​ឲ្យ​ស្រលាញ់​ណាស់ បើ​អូន​ចាប់​បង​បាន បង​ជា​របស់​អូន​១០​ថ្ងៃ​"​

ដកស្រង់ពី៖ មហាសំណើច 

គណិត​វិទ្យា​ថ្នាក់​ទី​មួយ

November 3, 2006

ឪពុក​សួរ ៖ "​បើ​ប៉ា​ឲ្យ​ទន្សាយ​កូន​ពីរ ហើយ​ពីរ​ទៀត ហើយ​ពីរ​ទៀត តើ​ទាំង​អស់​កូន​មាន​ទន្សាយ​ប៉ុន្មាន​?​"​។​តុលា​ឆ្លើយ ៖ "​ប្រាំពីរ​!​"​។​"​ឥឡូវ​ស្ដាប់​ម្ដង​ទៀត បើ​ប៉ា​ឲ្យ​ទន្សាយ​កូន​ពីរ​! ហើយ​ថែម​ពីរ​ទៀត ហើយ​ថែម​ពីរ​ទៀត​! តើ​ទាំង​អស់​កូន​មាន​ទន្សាយ​ប៉ុន្មាន​?​"​។​"​ប្រាំពីរ​!​"​។​"​អញ្ចេះ​វិញ​.​.​.​បើ​ប៉ា​ឲ្យ​ត្របែក​កូន​ពីរ ហើយ​ពីរ​ទៀត ហើយ​ពីរ​ទៀត តើ​ទាំង​អស់​កូន​មាន​ផ្លែ​ត្របែក​ប៉ុន្មាន​?​"​។​"​ប្រាំមួយ​!​"​។​"​ល្អ​!​ចុះ​.​.​បើ​ប៉ា​ឲ្យ​ទន្សាយ​កូន​ពីរ! ហើយ​ពីរ​ទៀត​! ហើយ​ពីរ​ទៀត​! តើ​ទាំង​អស់​កូន​មាន​ទន្សាយ​ប៉ុន្មាន​?​"​។​តុលា​ឆ្លើយ ៖ "​ប្រាំពីរ​!​"​។​"​នែ៎​! អា​តុលា​បើ​ត្របែក​ម៉េច​ឯង​ថា​ស្មើ​ប្រាំមួយ ហើយ​ម៉េច​បាន​ទន្សាយ​ស្មើ​ប្រាំពីរ​?​"​។​"​ទន្សាយ​របស់​កូន​មួយ​ដែរ​នោះ​!​!​!​"

ដកស្រង់ពី៖ មហាសំណើច 

ប្រហោង​ពោះ​ធ្លុង​!

November 2, 2006

យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​កំពុង​រំកិល​ខ្លួន​លឿន​ទៅ​ៗ​បំរុង​ហោះ​ហើរ​ប៉ុន្តែ​បាន​បន្ថយ​ល្បឿន​ហើយ​បត់​ត្រលប់​មក​ចំណត​វិញ​។​មួយ​ម៉ោង​ក្រោយ​មក​យន្តហោះ​ក៏​ហោះ​ឡើង​។​អ្នក​ដំណើរ​ដែល​មាន​ការ​ព្រួយ​បារម្មណ៍​ក៏​សួរ​អ្នក​បំរើ​យន្តហោះ ៖ "​មុន​ហ្នឹង​មាន​បញ្ហា​អី​?​ម៉េច​បាន​ចាំ​យូរ​ម្លេះ​"​។​"​ Pilot មុន​ហ្នឹង​ស្ដាប់​ឮ​ម៉ាស៊ីន​យន្តហោះ​ដើរ​អត់​ស្រួល​!​ដូច្នេះ​គេ​ប្ដូរ Pilot ថ្មី​មក​បើក​ជំនួស​!​"

ដកស្រង់ពី៖ មហាសំណើច