៣ កន្លែង

December 30, 2006

 នារី​តារាចំរៀង​ម្នាក់​និយាយ​ប្រាប់​ប្រុសស្នេហ៍ ៖
-
អូន​មាន​៣​កន្លែង​ចង់ឱ្យ​ប្រុសស្នេហ៍​ថើប​បំផុត ។
បុរស​ជា​ប្រុសស្នេហ៍​អរភើត ៖
-
កន្លែង​ណាខ្លះ​, អូន​ប្រាប់​មក៍​បង​ផ្គាប់ចិត្ត​អូន​ភ្លាម ?
-
គឺ​នៅ​ទី​ក្រុងប៉ារីស ទីក្រុង​ឡុង និង​ញូវយ៉ក!

ដកស្រង់ពី ៖ កោះសន្តិភាព

មិន​ចង់​មានកូន

December 29, 2006

 នារី​ពីរ​នាក់​និយាយ​គ្នា ៖
-
ចាណែត រៀបការ​រួច​ឯង​ចង់បាន​កូន​ប៉ុន្មាន​នាក់ ?
-
សូម្បី​ម្នាក់​ក៏​ខ្ញុំ​មិន​ចង់បាន​ផង ។
-
ម៉េចអ៊ីចឹង ? ខ្លាច​ខាតពេល​ធ្វើការ​កើប​ប្រាក់​មែនទេ ?
-
ខ្លាច​ខាតពេល​ខ្មោច​យក៍​ស្អី ? មិន​ទាន់​មាន​ប្តី​ផង​យើង​មានកូន​៣​នាក់​ស្រេច​ទៅ​ហើយ ។ សព្វថ្ងៃ​គ្នា​រក​ប្រាក់​ចិញ្ចឹម​ពួក​វា​ស្ទើរ​មិន​ចង់​ឈ្នះ​ផង​ទម្រាំ​បើ​មានកូន​ថែម​ទៀត​ចិញ្ចឹម​ម៉េច​រួច​ទៅ ?

ដកស្រង់ពី ៖ កោះសន្តិភាព

ចាប់ផ្តើម​ពី​ខែ​ទី​បួន

December 28, 2006

លីសា​ចេញពី​មហាវិទ្យាល័យ​ក៏​ទៅ​សុំ​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​មួយ ។ ពេល​ក្រុមហ៊ុន​នោះ​យល់ព្រម​ទទួល​ នាង​ចូល​ធ្វើការ​នាង​សួរ​ពី​ប្រាក់ខែ ៖ -កន្លែង​លោក​ផ្តល់​ប្រាក់ខែ​ឱ្យ​ខ្ញុំ​ប៉ុន្មាន ? -មួយ​ខែ​៣០០​ដុល្លារ​តែ​ចាប់ពី​ខែ​ទី​បួន​ទៅ​មួយ​ខែ​៣៥០​ដុល្លារ ។ ឮ​ដូច្នេះ​លីសា​ប្រាប់​ទៅ​នាយក​ក្រុមហ៊ុន ៖ -អ៊ីចឹង​ខ្ញុំ​មិន​ទាន់​ចូល​ធ្វើការ​ឥឡូវ​ទេ​ចាំ​ដល់​ខែ​ទី​បួន​បាន​៣៥០​ដុល្លារ​ក្នុង​មួយ​ខែ​ទើប​ខ្ញុំ​ចូល​ធ្វើការ ។

បទ​ពិសោធន៍​

December 27, 2006

នៅ​ការិយាល័យ​រក​ការងារ​ធ្វើ​សម្រាប់​មនុស្ស​ជាប់​បាក់​ឌុ​ប​ ​ដែល​គ្រួសារ​មិន​មាន​លទ្ធភាព​ឱ្យ​រៀន​បន្ត​នៅ​ ​មហាវិទ្យាល័យ​ ​។
បុគ្គលិក​ទទួល​ពាក្យសួរ​សិស្ស​ម្នាក់​ 
-
ក្នុង​ពាក្យសុំ​ការងារ​របស់​ប្អូន​ឯង​ដាក់​ថា​ ​ស្រឡាញ់​របរ​គ្រូបង្រៀន​ ​តែ​សុំ​បង្រៀន​នៅ​ថ្នាក់​ទី​២​ប៉ុណ្ណោះ​ ​មិន​ចង់​បង្រៀន​នៅ​ថ្នាក់​ណា​ទៀត​ទេ​, ម៉េច​អ៊ីចឹង​ ​?
-
បាទ​, កាលពី​តូច​ខ្ញុំ​រៀន​ថ្នាក់​ទី​ពីរ​ដល់​ទៅ​បី​ឆ្នាំ​ ​ដើម្បី​ឱ្យ​ប្អូនៗ​ថ្នាក់​ទី​ពីរ​មានបទពិសោធន៍​ពេញ​ខ្លួន​ដូច​ខ្ញុំ​ ​។

ដកស្រង់ពី ៖ កោះសន្តិភាព 

លក្ខខណ្ឌ​ងាយស្រួល​

December 26, 2006

នៅ​ខាង​មុខ​ហាង​លក់​សាច់សត្វ​ ​មាន​បិទ​ប្រកាស​ជ្រើសរើស​បុគ្គលិក​សំរាប់​លក់​សាច់​ ​។ សេចក្តី​ប្រកាស​ ​បញ្ជាក់​ចុង​ក្រោយ​ថា​ ​លក្ខខណ្ឌ​ជ្រើសរើស​មាន​ភាព​ងាយស្រួល​បំផុត​ ​។ ឃើញ​ដូច្នេះ​យុវជន​ ​យុវនារី​ ​បួន​ប្រាំ​នាក់​ដែល​កំពុង​អត់​មាន​ការងារ​ធ្វើ​ ​នាំ​គ្នា​ចូល​ទៅ​សួរ​ 
-
ពួក​ខ្ញុំ​អាច​សុំ​ធ្វើ​បុគ្គលិក​លក់ដូរ​នៅ​ទី​នេះ​ ​បាន​ទេ​?
ម្ចាស់​ហាង​សើច​ 
-
ពិតជា​បាន​ ​!
-
ចុះ​លក្ខខណ្ឌ​ដែល​ប្រកាស​ថា​ងាយស្រួល​ ​បំផុត​នោះ​គឺ​ស្អី​?
-
ឱ្យ​តែ​អ្នក​រាល់គ្នា​ញ៉ាំ​តែ​ម្ហូបបួស​ ​តម​សាច់​គ្រប់​ប្រភេទ​ ​អាច​ធ្វើការ​នៅ​ហាង​លក់​សាច់​នេះ​បាន​ហើយ​ ​។

ដកស្រង់ពី ៖ កោះសន្តិភាព

មិន​អាច​បង្អង់​យូរ​!

December 25, 2006

"​គ្រួសារ​ជា​អ្វី​ប៉ា​?​" កូន​ប្រុស​តូច​សួរ​ឪពុក ។ "​គ្រួសារ​គឺ​ដូច​ជា​ប្រទេស​តូច​មួយ​…​" ឪពុក​ឆ្លើយ ។ "​អញ្ចឹង​ប៉ា​ជា​អ្វី​?​" កូន​សួរ​បន្ត ។ "​ប៉ា​ជា​ប្រធានាធិបតី​!​" ឪពុក​តប ។ "​ចុះ​ម៉ាក់​ជា​អ្វី​?​" កូន​សួរ​បន្ត "​ម៉ាក់​កូន​ជា​រដ្ឋាភិបាល​!​" ឪពុក​ឆ្លើយ ។ "​ចុះ​យាយ​ជា​អ្វី​?​" កូន​សួរ​ទៀត ។ "​យាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​!​" "​ចុះ​កូន​និង​ប្អូន​ៗ​?​" កូន​សួរ​បន្ត ។ "​ជា​ប្រជាជន​" ឪពុក​ឆ្លើយ ។ ឪពុក​ចុះ​ទៅ​បេសកកម្ម​តាម​ខេត្ត​បី​ខែ ថ្ងៃ​មួយ​ស្រាប់​តែ​កូន​ប្រុស​ទូរស័ព្ទ​ទៅ "​សូម​គោរព​លោក​ប្រធានាធិបតី​! ពេល​នេះ​រដ្ឋាភិបាល​កំពុង​មាន​ប្រធានាធិបតី​ថ្មី រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​កំពុង​ដេក​លក់ ចំណែក​ប្រជាជន ខ្លះ​លេច​អាចម៍​ដាក់​ខោ ខ្លះ​មាន​ទុក្ខ​ជា​ទំងន់​…​" 

ដកស្រង់ពី ៖ មហាសំណើច 

តាចាស់​ប៉ះ​ចោរ​ថ្មី

December 23, 2006

អំពើ​ប្លន់​មិន​បាន​សម្រេច​មួយ​បាន​កើតឡើង ។ មហាសំណើច​សួម​ជួន​ខ្លឹមសារ​ទាំងមូល​ដូច​តទៅ ៖

ចោរ ៖ " ហ្អេ​! ម៉ូតូ​ឌុប តោះ​ទៅត្រង់​ហើយ​បត់​ឆ្វេង ។ ជិតដល់​កន្លែង​ស្ងាត់​តា​ម៉ូតូ​ឌុប​សួរ ៖ " បត់​ទៅ​ណា​ទៀត ? " ។ ចោរ​ដក​កាំភ្លើង​ភ្ជង់​ចង្កេះ​តា ៖ " ឈប់​ម៉ូតូ​ភ្លាម អា​កញ្ចាស់​! " តា​មិន​ឈប់​បែរ​ជា​មួល​ហ្គែ​ថែម រំពេច​នោះ​ម៉ូតូ​ក៏​លឿន​ដូច​ព្យុះ ។ ចោរ​ស្រែក​គំរាម ៖ " ឈប់ភ្លាម​អា​កញ្ចាស់​! ប្រយ័ត្ន​អញ​បាញ់​! " ។ តា​គំរាម​វិញ ៖ " បាញ់​ទៅ​ដួល​ងាប់​ទាំងអស់​គ្នា អញ​មិន​ស្ដាយ​ទេ​! អញ​អាយុ ៦៩ ឆ្នាំ​ហើយ​! " ។ តា​មិន​ព្រម​បន្ថយ​ល្បឿន ចោរ​ភ័យ ៖ " ឈប់​ទៅ​តា​! ខ្ញុំ​ឈប់​ប្លន់​ហើយ​.​.​. " ។ តា​តប ៖ " អញ​មិន​ជឿ​ឯង​ទេ បើ​អញ​ឈប់ ឯង​ច្បាស់​ជា​បាញ់​អញ​ហើយ​! " ។ ចោរ​បោះ​កាំភ្លើង​ចោល​ហើយ​យំ ៖ " ដាក់​ខ្ញុំ​ចុះ​ទៅ​តា​.​.​. ខ្ញុំ​បោះ​កាំភ្លើង​ចោល​ហើយ​តា​! " " អស់​កាំភ្លើង​ក៏​ឯង​អាច​វាយ​អញ​ស្លាប់​ដែរ​! " តា​មិន​ព្រម​ឈប់​ហើយ​បើក​ម៉ូតូ​ដូច​ព្យុះ​រហូត​ដល់​កន្លែង​ប៉ូលីស ។

ដកស្រង់ពី ៖ មហាសំណើច

អៀន​ឱ្យ​ត្រូវ​បទ​!

December 22, 2006

ប្រពន្ធ​ចន​ធំ​ធាត់​នៅ​ស្រុក​ស្រែ នាង​មាន​ចរិត​អៀន​ខ្មាស់​ក្រាស់ ហើយ​ពុំ​សូវ​ចេះ​មាត់​ក​។ រាល់​ពេល​រួម​ស្នេហា​នាង​តែង​សុំ​ចន​ឱ្យ​បិទ​ភ្លើង​ឱ្យ​អស់​។ រៀប​ការ​ហើយ​បី​ឆ្នាំ​តែ​ពុំ​មាន​កូន​មួយ​នឹង​គេ​សោះ ក៏​នាំ​នាង​ប្រពន្ធ​មក​ឱ្យ​ពេទ្យ​ពិនិត្យ។ ក្រោយ​ពិនិត្យ "​ប្រពន្ធ​លោក​នូវ​បរិសុទ្ធ​!​" គ្រូ​ពេទ្យ​ប្រាប់​ចន​។ "​មិន​អាច​ទៅ​រួច​ទេ​! ខ្ញុំ​ការ​បី​ឆ្នាំ​ហើយ​ណា​លោក​គ្រូ​ពេទ្យ​!​" ចន​តប​។ មិន​អស់​ចិត្ត ចន​នាំ​ប្រពន្ធ​ទៅ​ជួប​គ្រូ​ពេទ្យ​ម្នាក់​ទៀត​។ "​ប្រពន្ធ​លោក​នៅ​ព្រហ្មចារី​!​" គ្រូ​ពេទ្យ​ប្រាប់​ចន​។ "​កុំ​លេង​សើច​លោក​គ្រូ​ពេទ្យ​… " ចន​តប​។ "តែ​នេះ​ជា​ការ​ពិត​!​" គ្រូ​ពេទ្យ​បញ្ជាក់​។ ចន​មិន​ជឿ ដាច់​ចិត្ត​នាំ​ប្រពន្ធ​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ចំណាស់​ដែល​ត្រូវ​ជា​ឪពុក​មា​បង្កើត​ពិនិត្យ​។ "​ប្រពន្ធ​ក្មួយ​ឯង​នៅ​ក្រមុំ​ហ្នឹង​!​" គ្រូ​ពេទ្យ​ចំណាស់​ប្រាប់​ចន​។ "​ម៉េច​នឹង​កើត​ពូ​! មួយ​សប្ដាហ៍​តិច​បំផុត​បួន​ដង​ហើយ​ខ្ញុំ​ការ​បី​ឆ្នាំ​ហើយ​" ចន​តប ។ "​ពូ​កុហក​ក្មួយ​ធ្វើ​អី​! នាង​ពិត​ជា​នៅ​ព្រហ្មចារី​មែន​ប៉ុន្តែ​រន្ធ​គូថ​នាង​រលាក​យ៉ាង​ធ្ងន់​ធ្ងរ​!​" 

ដកស្រង់ពី ៖ មហាសំណើច 

ចៅហ្វាយ​ក្រមុំ

December 21, 2006

នៅ​ក្នុង​បន្ទប់​នៃ​គេហដ្ឋាន​ស្កឹមស្កៃ​មួយ​នាង​ចៅហ្វាយ​ក្រមុំ អាយុ ១៩​ឆ្នាំ​ងូត​ទឹក​ហើយ​ដើរ​តំរង់​កន្សែង​។ នាង​រុំ​ចង​ពុង​ហើយ​ភ្លាម ស្រាប់​តែ​នាយ​លេខា​រូប​សង្ហា​បើក​ទ្វារ ឃ្វាំង​! "​ភ្ញៀវ​មក​ដល់​ហើយ​អ្នក​នាង​!​"​។ នាង​ភ្ញាក់​ព្រើត​ហើយ​បន្ទោស "​បូរ៉ា​! ថ្ងៃ​ក្រោយ ត្រូវ​គោះ​ទ្វារ​ជា​មុន ហើយ​រង់ចាំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​សិន មុន​នឹង​ចូល​ក្នុង​បន្ទប់​របស់​ខ្ញុំ​! នេះ​សំណាង​ខ្ញុំ​ហើយ​ដែល​រុំ​កន្សែង​ទាន់​! កុំ​អី​…​"​"​មិន​បាច់​បារម្មណ៍​ទេ​អ្នក​នាង​! ខ្ញុំ​តែង​មើល​តាម​ប្រហោង​រន្ធ​សោ​ហើយ​មុន​នឹង​ខ្ញុំ​បើក​ទ្វារ​!​"​

ដកស្រង់ពី ៖ មហាសំណើច 

សុជីវធម៌​ឆ្កែ

December 20, 2006

ថ្ងៃ​មួយ កូន​ឆ្កែ​ប្រទះ​ឃើញ​សត្វ​ជន្លេន​កំពុង​ស៊ី​ដី​នៅ​ក្បែរ​ជ្រាំ​មួយ​។ វា​ស្ទុះ​វឹង​ត្រឡប់​ទៅ​រក​មេ​វា​ដែល​កំពុង​បរិភោគ "​ម៉ាក់​! អម្បាញ់មិញ​កូន​ឃើញ​អា​ជន្លេន​វា​ស៊ី​ដី​គួរ​ឱ្យ​ខ្ពើម​!​"​"​ឈប់​និយាយ​! ម៉ាក់​លេប​អាចម៍​មិន​ចូល​ទេ​…​!​"​

ដកស្រង់ពី ៖ មហាសំណើច 

ពាល ស៊ី ពាល

December 19, 2006

ចោរ​កម្ម​ប្លន់​ធនាគារ​មួយ​បាន​កើត​ឡើង​។ បី​ថ្ងៃ​ក្រោយ​មក ចោរ​ប្លន់​បី​នាក់​ត្រូវ​ប៉ូលីស​បាញ់​ស្លាប់ និង​ចាប់​បាន​មេ​ខ្លោង​ម្នាក់​ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​។ ក្រោយ​ចំណាយ​ពេល​អស់​ច្រើន​ថ្ងៃ ប្រើ​ទាំង​ទារុណកម្ម​សួរ​ចំលើយ ជនល្មើស​នៅ​តែ​មិន​ព្រម​ប្រាប់​ពី​កន្លែង​លាក់​លុយ​។ មេ​ប៉ូលីស បញ្ជា​ឱ្យ​អ្នក​បក​ប្រែ​ព្រមាន​ជនល្មើស​ជា​លើក​ចុង​ក្រោយ "​អា​ក្បាល​រឹង​! បើ​ឯង​មិន​ប្រាប់​អញ​ទៀត អញ​នឹង​សម្លាប់​ឯង​ចោល​!​"​។ ក្រោយ​បាន​ស្តាប់​អ្នក​បកប្រែ​ហើយ ជនល្មើស​បាន​រៀប​រាប់ "​លុយ​ខ្ញុំ​កប់​នៅ​ក្រោម​ពាង​ទឹក​ទុក​ជីវិត​ឱ្យ​ខ្ញុំ​ផង​!​"​។ អ្នក​បកប្រែ "​លោក​ប៉ូលីស​! វា​ថា​ចង់​សម្លាប់ សម្លាប់​មក​! បើ​វា​គេច​រួច​វិញ​វា​នឹង​ទៅ​ចាប់​រំលោភ​ប្រពន្ធ និង កូន​ក្រមុំ​លោក​ប៉ូលីស​ឱ្យ​សប្បាយ​ម្តង​!​"​

ដកស្រង់ពី ៖ មហាសំណើច 

កូន​ឆ្លាត​ជាង​ឪ​!

December 18, 2006

ក្រោយ​បាយ​ល្ងាច សុខ និង​ឪពុក​អង្គុយ​មើល​ទូរទស្សន៍ ចំណែក នារី ជួយ​លាង​ចាន​ម្តាយ​នៅ​ក្នុង​ផ្ទះ​បាយ​។ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​លឺ​សំលេង​បែក​ចាន "​ប្រាវ​!​" ពី​ក្នុង​ផ្ទះ​បាយ​។ "​ច្បាស់​ជា​ម៉ាក់​ជា​អ្នក​ធ្វើ​ឱ្យ​បែក​ចាន​!​" សុខ​ប្រាប់​ឪពុក​។

"​ម៉េច​បាន​កូន​ឯង​ដឹង​ថា​ម៉ាក់​ឯង​ជា​អ្នក​ធ្វើ​ឱ្យ​បែក​ចាន​?​" ឪពុក​សួរ​សុខ​។ "​បើ​សិន នារី ជា​អ្នក​ធ្វើ​បែក​ច្បាស់​ជា​លឺ​ម៉ាក់​ស្រែក​ជេរ​បែក​ផ្ទះ​មិន​ខាន​! មិន​អញ្ចឹង​ប៉ា​…​!​"​

ដកស្រង់ពី ៖ មហាសំណើច 

នាយ​ឡឺកឺ​!

December 16, 2006

បុរស​ម្នាក់​មាន​មាឌ​មាំ សាច់​ដុំ​ធំ​ៗ​ដើរ​ចូល​ក្លឹប​បុក​ប៊ីយ៉ា​ហើយ​ស្រែក​ទាំង​កំហឹង "​អា​ណា​ឈ្មោះ​អា​សេត​?​"​។ ភ្លាម​នោះ បុរស​រាង​ស្គម​ម្នាក់​ឆ្លើយ​តប "​គឺ​អញ​!​"​។ មិន​បង្អង់​បុរស​មាឌ​ធំ​ស្ទុះ​ហក់​ទៅ​វាយ​បុរស​ស្គម​ចំ​មាត់​មួយ​ដៃ​យ៉ាង​ពេញ​ទំហឹង​ធ្វើ​ឱ្យ​បុរស​ស្គម​បាក់​ធ្មេញ​មុខ​២​។ បុរស​ស្គម​បែរ​ជា​សើច​ធ្វើ​ឱ្យ​បុរស​មាឌ​ធំ​កាន់​តែ​ខឹង​វាយ​ថែម​មួយ​ដៃ​ទៀត​បណ្តាល​ឱ្យ​បាក់​ខ្ទង់​ច្រមុះ​។ បុរស​ស្គម​សើច​កាន់​តែ​ខ្លាំង បុរស​មាឌ​ធំ​ចំ​លែក​ក្នុង​ចិត្ត​ស្រែក​ទាំង​កំហឹង "​សើច​ឪ​ឯង​អី​?​"​"​ឯង​ចាញ់​បោក​អញ​ហើយ​តាម​ពិត​អញ​មិន​មែន​ឈ្មោះ​សេត​ទេ​! អញ​ឈ្មោះ សយ​!​"​

ដកស្រង់ពី ៖ មហាសំណើច 

ទឹកឃ្មុំសុទ្ធ

December 15, 2006

មីង​សំគាត់​បាន​ដើរលក់​ទឹកឃ្មុំ និង​ស្រែក​អំពាវនាវ​ថា "ទឹកឃ្មុំសុទ្ធ…អើយ​ទឹកឃ្មុំសុទ្ធ"។ គាត់ដើរ​បណ្ដើរ អំពាវនាវ​បណ្ដើរ ពេលនោះ​មីងសយ​កំពុង​អង្គុយ​មុខ​ផ្ទះ​ក៏​ស្រែក​សួរ "ទឹកឃ្មុំ​ហ្នឹង​លក់​មួយ​លីត្រ​ប៉ុន្មាន?" "៨៥០០៛…ចែ!" មីង​សំ​តប។ "៨០០០៛ លក់​ទេ?" មីងសយ​ស្រែក​សួរ​បន្ត ។ "លក់​​មិន​បាន​ទេ! ព្រោះ​ស្ករ វា​ឡើង​ថ្លៃ!" ។

ដោយ ៖ ឆេកូ 

និយម​ន័យ “​ស្រវឹង​”

មីង​ភឹម ដេញ​កូន​ប្រុស​ឱ្យ​ទៅ​ហៅ​ឪពុក​ដែល​កំពុង​ផឹក​ស្រា​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។ តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​កូន​ប្រុស​សួរ​ឪពុក "​ប៉ា​ស្រវឹង​ហើយ​មែន​ទេ​?​"​"​មិន​ទាន់​ស្រវឹង​ទេ​កូន​…​" ឪពុក​ឆ្លើយ​។ "​ម៉េច​បាន​ប៉ា​ដឹង​ថា​ប៉ា​ស្រវឹង រឺ មិន​ទាន់​ស្រវឹង​?​" កូន​សួរ​បន្ត​។ "​ឥឡូវ​កូន​មើល​ស្រី​ពីរ​នាក់​ដែល​កំពុង​ដើរ​នោះ​មើល​បើ​ប៉ា​ស្រវឹង ស្រី​ពីរ​នាក់​នោះ​នឹង​ក្លាយ​ទៅ​ជា​បួន​" ឪពុក​ឆ្លើយ​។ "​ហ្អាក​! ពីរ​នាក់​ឯ​ណា​តែ​ម្នាក់​ហ្នឹង​ប៉ា​!​"​

ដកស្រង់ពី ៖ មហាសំណើច