គ្រូស័ក្តិសិទ្ធិ
យាយសាយគឺជាគ្រូល្បីប្រចាំច្បារអំពៅ ។ អ្នកណាឈឺសន្លាក់ដៃសន្លាក់ជើង ឬ ថ្លោះដៃ ថ្លោះជើង គឺយាយសាយអាចផ្លុំឱ្យជាសះស្បើយបានទាំងអស់ ។ ថ្ងៃមួយពេលយាយសាយកំពុងតែសូតធម៌ផ្លុំជើងឱ្យអ្នកជំងឺ ស្រាប់តែអ្នកជិតខាងគាត់ម្នាក់រត់មកប្រាប់ : "យាយសាយអើយ! អាពៅចៅយាយធ្លាក់ពីលើដើមស្វាយថ្លោះដៃបាត់ទៅហើយ!!" "ពុទ្ធោចៅយាយ!! ឆាប់…ឆាប់នាំគ្នាជួយដឹកវាទៅរកពេទ្យភ្លាម!!" យាយសាយភ័យបះដៃបះជើង ។
ដកស្រង់ពី ៖ មហាសំណើច
