យល់ស្ថានភាព
ក្មេងប្រុសម្នាក់រត់ចូលទៅស្នងការប៉ូលីសទាំងតក់ក្រហល់ ។
ក្មេងប្រុស : "ពូប៉ូលីស!! មានមនុស្សមួយក្រុមកំពុងតែវាយគ្នា!!"
ប៉ូលីស : "មនុស្សធំ ឬក៏កូនក្មេង? វាយតាំងពីអង្កាល់?"
"សុទ្ធតែមនុស្សធំ ពួកគាត់វាយតាំងពីកន្លះម៉ោងមុនឯណោះ…" ក្មេងប្រុសតប ។
ប៉ូលីសបន្ទោសក្មេង : "ចុះយូរហើយម៉េចក៏មិនមកប្រាប់??"
ក្មេងប្រុសតប : "មកពីមុនដំបូង ប៉ាខ្ញុំគ្នាពីរនាក់វាយគេម្នាក់ តែអម្បាញ់មិញស្រាប់តែគ្នាគេបួននាក់ទៀតរត់មកជួយ…" ។
ដកស្រង់ពី ៖ មហាសំណើច
