ទ្រាំមិនបានទេ!
លោកសំណាងគឺជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យមួយ សិស្សនៅមហាវិទ្យាល័យនោះភាគច្រើនស្គាល់គាត់ ព្រោះគាត់ជាគ្រូដែលពេលបង្រៀន គឺគិតតែពីបង្រៀន មិនដែលចេះនិយាយលេងសើចជាមួយសិស្សដើម្បីផ្លាស់ប្ដូរបរិយាកាសទេ តែគាត់បែរជាគ្រូដែលសិស្សទាំងអស់ឧស្សាហ៍យកមកនិយាយលេងសើចទៅវិញ ។
ថ្ងៃមួយ គាត់បាននិយាយជាមួយសិស្សថ្មីៗរបស់គាត់ថា "ខ្ញុំដឹងថាខ្ញុំគឺជាគ្រូដែលនិយាយមិនសូវមានជាតិ មានទឹកដម ហើយឆាប់ធ្វើឱ្យគេធុញទៀតផង ដូច្នេះខ្ញុំមិនខឹងនឹងអ្នកទាំងអស់គ្នាដែលឧស្សាហ៍មើលនាឡិកាពេលខ្ញុំកំពុងបង្រៀនទេ តែខ្ញុំមិនអាចទ្រាំមើលអ្នកទាំងអស់គ្នាដោះនាឡិកាចេញមកគោះព្រោះគិតថាវាមិនដើរនោះទេ ។
ដកស្រង់ពី ៖ មហាសំណើច