គុណសម្បត្តិ​មនុស្សតឿ

May 29, 2007

មនុស្ស​យើង​រាល់រូប​សុទ្ធតែ​មាន​គុណវិបត្តិ​ឬ​ចំណុច​ខ្វះខាត​រៀងៗខ្លួន តែ​បែរជា​ចូលចិត្ត​អួត​ពី​គុណសម្បត្តិ​ដែល​ខ្លួន​មាន​ទៅវិញ​ដូច​នាយខ្លី និង​នាយវែង​នៅ​ពេល​នេះ​អញ្ចឹង ។

នាយខ្លី : អ្ហេ ! នាយវែង ឯង​គិតថា​មនុស្សតឿ​មាន​ប្រៀប​ជាង​លើ​មនុស្សខ្ពស់​ឬទេ ?

នាយវែង : អត់ទេ មនុស្សតឿ​មាន​តែ​ចាញ់ប្រៀប​មនុស្សខ្ពស់​ប៉ុណ្ណោះ ដូចជា​ពេល​ឈរ​មើល​អ្វី រមែង​ត្រូវមនុស្ស ខ្ពស់​បាំង​ជិតឈឹង រក​តែ​មើល​ស្អី​ក៏​មិនឃើញ​នឹងគេ ។ អញ្ចឹង​ទៅ​ឯង​មក​អួតថា​មនុស្សតឿ​មាន​ប្រៀប​លើ​មនុស្សខ្ពស់​ដូចម្ដេច​ទៅ ?

នាយខ្លី : តែ​គ្នាថា​មនុស្សតឿ​ត្រូវ​បាន​គេ​គោរព​កោតខ្លាច​ណា៎ សូម្បី​តែ​ឯង​ក៏​គោរព​កោតខ្លាច​យើង​ដែរ ។

នាយវែង : មិន​អាច​ទៅ​រួចទេ !!

នាយខ្លី : មិន​អាច​យ៉ាងម៉េច បើ​ពេល​និយាយ​ជាមួយ​យើង​ម្ដងៗ យើង​សង្កេត​ឃើញ​ឯង ឱនមុខ​គំនាប់​យើង​តែ​រហូតហ្នឹង……… 

អំណួត​តៃកុង​រថយន្ត

នៅ​ពេល​ដែល​សាលាក្រុង​រៀបចំ​អោយ​មាន​រថយន្តក្រុង​រត់​ក្នុង​រាជធានី យុវជន កយ និង កន បាន​ជួបគ្នា​និយាយ​ពីរឿង​ការធ្វើដំណើរ​តាម​រថយន្តក្រុង ដោយ​កយ​ចង់អួត​ប្រាប់ កន ពី​ការងារ​ថ្មី​របស់​គេ ។
កយ : អេ្ហ កន ! ឯង​ធ្លាប់​ជិះ​រថយន្តក្រុង​អត់​អស់ប្រាក់​ឬទេ ?
កន : អត់ទេ​វ៉ី ! គ្មាន​នរណា​គេ​យល់ព្រម​អោយ​យើង​ជិះ​ទទេៗ​ទេ ។
កយ : ស្លាប់​ហើយ ! គ្នា​ឯណេះ​វិញ​ឡើង​ជិះ​ពេលណា​គ្មាន​នរណា​ហ៊ាន​ទារប្រាក់​សោះ ។
កន : អ្ហូ ! ឯង​មាន​សិទ្ធិ​អ្វី​ពិសេស ឬ​ពួកម៉ាក ?
កយ : អត់ទេ​ពួកម៉ាក​អើយ ។
កន : អា៎្ហ ! បើ​អញ្ចឹង​ម៉េច​គ្មាន​នរណា​ហ៊ាន​ទារប្រាក់​ពីឯង ។
កយ : មក​ពីគ្នា​ជា​តៃកុង​រថយន្តក្រុង………ហាស………ហាស ហា៎
កន : អើ ! មែនវ៉ី !

៤៩ជួប៥០

May 22, 2007

ប្រពន្ធរបស់មិកកំពុងកៀកកើយជាមួយហ្សូនដែលជាមិត្តភក្តិរបស់ប្តីខ្លួនឯងនៅលើគ្រែ ស្រាប់តែទូរស័ព្ទ លើតុរោទ៍ឡើង។ នាងម្នីម្នាចុះពីគ្រែរត់ទៅលើកទូរស័ព្ទនិយាយ បន្ទាប់មកវិលត្រឡប់មករកសហាយ លើគ្រែវិញ ដោយទឹកមុខរីករាយ ។ ហ្សូន “មិត្តលួចចាក់ក្រោយខ្នងមិត្ត” សួរ ៖
-
អ្នកណាទូរស័ព្ទមក៍ ?
-
បងមិកហ្នឹងណា៎ ។
-
អាមិកណាត់បងដើរលេងជាមួយគ្នា ព្រឹកនេះផង តែបងមិនទាន់បានទៅនៅឡើយ ។ មិនអីទេ, ចាំរឿង ពួកយើងចប់សិន បងនឹងទៅរកវា ។ ចុះវានិយាយអីខ្លះ ?
-
គាត់ថាកំពុងដើរលេងជាមួយបងឯង ។

 ដកស្រង់ពី ៖ កោះសន្តិភាព

គុណសម្បត្តិ

May 21, 2007

លោកមេធាវីសួរអតិថិជនដែលមកពឹងខ្លួនឱ្យតវ៉ារឿងសុំលែងប្តី ៖
-
ដំបូងមុនពេលដែលអ្នកស្រីព្រមរៀបការជាមួយគាត់ ព្រោះគាត់មានគុណសម្បត្តិអ្វីទាក់ទាញចិត្តមែនទេ?
-
ត្រូវហើយ ! គាត់មានគុណសម្បត្តិធំធេងទើបខ្ញុំព្រមស្រឡាញ់គាត់ និងរៀបការជាមួយគាត់ ។ ប៉ុន្តែ ឥឡូវគុណសម្បត្តិនោះ អស់រលីងហើយ, ខ្ញុំនៅជាមួយគាត់ធ្វើអីទៀត ?
-
គុណសម្បត្តិរបស់គាត់ដែលអ្នកស្រីនិយាយនោះដូចម្តេចដែរ? សូមអ្នកស្រីនិយាយឱ្យច្បាស់ ស្រួលខ្ញុំ វែកញែកជាមួយតុលាការ ។
-
គឺប្រាក់ហ្នឹងណា៎ ។ កាលណោះគាត់មានប្រាក់ជាង១លានដុល្លារឯណោះ ។ គាត់ធានាថា ការរួចឱ្យខ្ញុំចាយ យ៉ាងសប្បាយដៃ ។ តាំងពីការរួចដល់ឥឡូវជិត២ឆ្នាំហើយ ខ្ញុំចាយគ្មានសល់អ្វីទៀតទេ ។

 ដកស្រង់ពី ៖ កោះសន្តិភាព

ប្រយោជន៍ទឹកដោះ

May 18, 2007

លោកសាស្ត្រាចារ្យសួរសិស្សក្នុងថ្នាក់ ៖
-
រវាងទឹកដោះគោ និងទឹកដោះម្តាយ តើមួយណាមានប្រយោជន៍ល្អជាង ?
យុវជនម្នាក់លើកដៃឆ្លើយផូង ៖
-
ទឹកដោះម្តាយមានប្រយោជន៍ល្អជាង ។
-
ហេតុអី ?
-
បាទ, ព្រោះដបទឹកដោះម្តាយស្អាតជាងដបទឹកដោះគោ អ្នកណាឃើញក៏ចង់ច្របាច់ ចង់ស្ទាបអង្អែល ។

 ដកស្រង់ពី ៖ កោះសន្តិភាព

ផ្សាយពាណិជ្ជកម្ម

May 17, 2007

អ្នកជំនួញធំម្នាក់ជួបរឿងអកុសលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ។ ពេលស្លាប់ភ្លាម ព្រលឹងគាត់ បាន ឡើងដល់ឋានសួគ៌ និងបានជួបទេវតាមួយអង្គឈរស្ទាក់ផ្លូវ។ ទេវតាអង្គនោះនិយាយប្រាប់គាត់ ៖
-
ចាំយើងបង្ហាញរូបភាពឱ្យមើលសិន, មើលរួចអ្នកឯងមានសិទ្ធិជ្រើសរើសដោយខ្លួនឯង យើងនឹងជួយ បំពេញបំណងតាមក្រោយ ។
ប្រាប់រួចទេវតានាំឈ្មួញដើរទៅឈរខាងមុខអេក្រង់ធំមួយ ហើយយកតេឡេកុម្មង់ចុចបន្តិចស្រាប់តែ រូបភាពបង្ហាញឱ្យឃើញទេវតារាប់រយអង្គផ្លុំខ្លុយអត់បទ អត់ន័យ និង មានមនុស្សរាប់ពាន់នាក់ដើរទៅ ដើរមកយ៉ាងខ្ជិលច្រអូស មិនតែប៉ុណ្ណោះដើរបណ្តើរស្ងាបបណ្តើរ ហាក់ដូចជាពួកគេមួយណាក៏ងងុយដេក។
ទេវតាសួរព្រលឹងឈ្មួញ ៖
-
មើលឃើញច្បាស់ហើយនៅ ?
-
បាទ, ឃើញច្បាស់ហើយ !
-
នេះជាទិដ្ឋភាពប្រចាំថ្ងៃលើឋានសួគ៌។ ឥឡូវយើងឱ្យអ្នកឯងឃើញទិដ្ឋភាពប្រចាំថ្ងៃ នៅឋាននរកម្តង។ មើលរួចអ្នកឯងប្រាប់យើង តើចង់ទៅឋានណា៎ ។
ទេវតាចុចតេឡេកុម្មង់ម្តងទៀតលើ អេក្រង់បង្ហាញរូបភាពពិធីជប់លៀងធំសំបើម ស្រា សាច់ពោរពាស។ មនុស្សម្នាស៊ីផឹករាំច្រៀងហ៊ោកញ្ជ្រៀវកងរំពង, ទឹកមុខសប្បាយរីករាយរកអ្វីប្រៀបពុំបាន បើប្រៀបធៀប នឹងមនុស្សនៅឋានសួគ៌ដែលដើរយ៉ាងប៉ក់ល្វើយ សឹងមិនចង់លើកជើង ឃើញថា ផ្ទុយគ្នាស្រឡះ។ បង្ហាញរូបភាពមួយសន្ទុះ ទេវតានិយាយប្រាប់ ៖
-
នេះជាទិដ្ឋភាពនៅឋាននរក។ យើងឱ្យមើលទិដ្ឋភាពទាំងពីរឋានហើយ, ឥឡូវដល់វេនអ្នកឯងជ្រើសរើស ម្តង តើចង់នៅឋានណា ?
ឈ្មួញឆ្លើយផូងអត់បាច់និយាយច្រើន ៖
-
ខ្ញុំសុំទៅនៅឋាននរក !
គាត់និយាយចប់ពាក្យប៉ុន្មានម៉ាត់នេះ លេចយមបាលពីរនាក់មកដល់ក្រៀកគាត់នាំឆ្ពោះខ្ទះប្រេងកំពុងពុះ គ្រុកៗ ។ ឈ្មួញនោះតក់ស្លុតងាកស្រែកដាក់ទេវតា ៖
-
លោកបោកប្រាស់ខ្ញុំ ។ ទិដ្ឋភាពឋាននរកដែលលោកបង្ហាញខ្ញុំមិនមែនអ៊ីចឹងទេ !
ទេវតាឆ្លើយបណ្តើរដើរចេញបណ្តើរ ៖
-
អ្នកឯងនៅឋានមនុស្សលោករកស៊ីដល់ក្លាយជាអ្នកមានដោយសារពូកែផ្សាយពាណិជ្ជកម្ម ។ រូបភាព អម្បាញ់មិញជាការផ្សាយពាណិជ្ជកម្មតើ, ម៉េចមិនយល់ ? ជួយអត់បានទេ !

ដកស្រង់ពី ៖ កោះសន្តិភាព

លេខសម្ងាត់ខុសស្តង់ដារ

May 16, 2007

មានបុរសម្នាក់ភ្លេចលេខសម្ងាត់សម្រាប់ log ចូល Windows ។ គាត់បានព្យាយាមរកនឹក និងវាយបញ្ចូលពាក្យសម្ងាត់ជាច្រើនលើក តែមិនទទួលបានជោគជ័យដដែល ។ ដោយខឹងខ្លាំងពេក គាត់បានវាយបញ្ចូលពាក្យ ក្ដ! ពេលនោះកុំព្យូទ័របានបង្ហាញ Message ប្រាប់ថា៖ លេខសម្ងាត់មិនត្រឹមត្រូវតាមស្ដង់ដារព្រោះខ្លីពេក។

ហេងវិញ

May 11, 2007

មាន​បុរស​ម្នាក់​បាន​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន និង​សាហាយស្មន់ នៅពេល​ត្រលប់​មក​ផ្ទះ​វិញ ទីបញ្ចប់​ត្រូវ​ទទួល​ទោស​ជា​ឃាតករ ។

ថ្ងៃបន្ទាប់ រឿងនេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត ផ្សព្វផ្សាយ​គ្រប់​ទីកន្លែង ។ បុរស​ម្នាក់​ដែល​ជា​អ្នកជិតខាង​បាន​ដឹង​ដំណឹង​នេះ​ក៏​និយាយ​ថា : "​ហឺយ​! ហេងវិញ​! រឿងនេះ​កើតឡើង​នៅ​ចំ​ថ្ងៃអង្គារ បើ​មិន​ចឹង​វា​នឹង​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​។ ស្រាប់​តែ​អ្នកជិតខាង​ម្នាក់ទៀត​ឆ្ងល់​ក៏​សួរ​ទៅ​បុរស​នោះ​ថា : "​ហេតុអ្វី​ក៏​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​? វា​នឹង​មាន​អ្វី​កើត​ទៀត​?​" "​បើ​ប្ដី​នោះ​មក​នៅ​ថ្ងៃច័ន្ទ អ្នកស្លាប់​នោះ​គឺ​ខ្ញុំ​ទេ​! រឿងអី​មិន​ធ្ងន់ធ្ងរ​នោះ​

ដកស្រង់ពី ៖ មហាសំណើច 

វង្វេង​ផ្លូវ

May 10, 2007

កូន​និយាយ​ទៅ​កាន់​ឪពុក​ថា : "​ពុក​នេះ​ជា​ត្រីវិស័យ​កូន​ជូន​ទៅ​ពុក​។ ឪពុក​ឆ្ងល់​សួរ​កូន​វិញ​ថា : "​ឱ្យ​ពុក​ធ្វើអី​? មិន​ទុក​លេង​ខ្លួនឯង​វិញ​ទៅ​?​" ។ កូន​ឆ្លើយ​ថា : "​ក្រែង​ពេល​ពុក​ចេញ​ពី​បា​ម្ដង​ៗ​តែងតែ​វង្វេង​ផ្លូវ​មែនទេ​?​" 

ដកស្រង់ពី ៖ មហាសំណើច 

សុវត្ថិភាព​ជាចម្បង

May 9, 2007

ថ្ងៃមួយ​ម្ដាយ​និយាយ​ប្រាប់​កូន​ថា : "​កូន​សម្លាញ់​ម្ដាយ កូន​ត្រូវ​ចាំ​ថា​ឱ្យ​តែ​របស់របរ​ណា​មាន​សារៈសំខាន់​ត្រូវ​ចាក់សោរ​ទុក​ក្នុង​ទូ​នេះណា​ដឹងទេ ដើម្បី​ការពារ​កុំ​ឱ្យ​វា​បាត់បង់​។ កូន​គាត់​ចាំ​សម្ដី​របស់គាត់​ទុក ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ម្ដាយ​រក​កូនសោរ​មិន​ឃើញ ។ កូន​ក៏​ប្រាប់​ម្ដាយ​យ៉ាង​តក់ក្រហល់​ថា : "​ម៉ាក់​…​កូន​បាន​ចាក់សោរ​ទុក​កូនសោរ​ក្នុង​ទូ​ទុក​បាត់​ហើយ ព្រោះ​វា​ជា​របស់​សំខាន់​កូន​ខ្លាច​បាត់​អី​

ដកស្រង់ពី ៖​មហាសំណើច 

ថា​ញ៉ាំ​ញ៉ាំ​មែន​!

May 8, 2007


David ប្រាប់​ពី​បំណង​ដែល​ខ្លួន​មាន​ទៅ​ដល់​ឪពុក​គេ ។
David :
ប៉ាប៉ា​! ពេល​ធំឡើង​កូន​ចង់ក្លាយ​ទៅ​ជា​អ្នកផ្សងព្រេង​នៅ​ប៉ូលខាងជើង​ដ៏​ល្បីឈ្មោះ​ម្នាក់ ។
ឪពុក
: ល្អណាស់​តើ​! កូន​មាសឪពុក​!
David :
អញ្ចឹង​ខ្ញុំ​ចង់​ហ្វឹកហាត់​វា​ឥឡូវនេះ​បាន​ទេ​ប៉ាប៉ា​?
ឪពុក : ហាត់​យ៉ាងម៉េច​ទៅ​កូនសម្លាញ់​?
David :
ងាយ​ណាស់ គឺ​ប៉ាប៉ា​ឱ្យ​កូន​មួយថ្ងៃ​មួយដុល្លារ​ទិញ​ការ៉េម​ញ៉ាំ​មក ដើម្បី​ឱ្យ​កូន​ស៊ាំ​នឹង​ភាពត្រជាក់​ឱ្យ​ហើយ ដល់ពេល​ទៅ​ប៉ូលខាងជើង​នឹង​មិន​បាច់​ព្រួយ​

ដកស្រង់ពី ៖​ មហាសំណើច 

ខ្សែក្រវ៉ាត់​សុវត្ថិភាព

May 7, 2007

មុន​ពេល​យន្តហោះ​ចេញដំណើរ : "​សូម​អ្នកដំណើរ​ទាំងអស់​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យ​បាន​ជាប់ ព្រោះ​បន្តិចទៀត​នេះ យន្តហោះ​នឹង​ធ្វើការ​ហោះហើរ​ហើយ​…​" 

ក្រោយពេល​យន្តហោះ​ហោះ​ឡើង : "​សូម​អ្នក​ទាំងអស់​គ្នា​រឹត​ខ្សែក្រវ៉ាត់​ឱ្យ​តឹង​បន្តិច ព្រោះ​ថា​ភ្នាក់ងារ​យើងខ្ញុំ​ភ្លេច​រៀបចំ​អាហារ​ពេលព្រឹក​មក​តាម​បាត់​ទៅ​ហើយ​

ដកស្រង់ពី ៖ មហាសំណើច 

លឿន​ទៅ​ប្ដី​ខ្ញុំ​កំពុង​តែ​ចាំ​ក្នុង​ឡាន​!

May 3, 2007

គូស្វាមី​ភរិយា​ដែល​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង​មួយគូ​បាន​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ ។ កូនក្រមុំ​ដើរ​ផ្សារ​ទិញ​របស់របរ​អស់ពេល​ជិត​បីម៉ោង​ទើប​ឱបដៃ​កូនកំលោះ​ចេញ​ពី​ផ្សារ ទៅ​កាន់​ចំណតឡាន​ដើម្បី​ទៅ​ផ្ទះ​វិញ ។ ពេល​កូនកំលោះ​បើកឡាន​រៀប​នឹង​ចេញ ស្រាប់តែ​កូនក្រមុំ​ថា​ភ្លេច​ទិញ​ថ្នាំ OK ឱ្យ​កូនកំលោះ​ចាំ​ក្នុង​ឡាន​សិន ហើយ​ខ្លួន​រត់​ទៅ​ទិញ​មួយភ្លេត​មក​វិញ​ហើយ នៅ​ពេល​ទៅ​ដល់​ឱសថស្ថាន កូនក្រមុំ​និយាយ​ទាំង​ប្រញាប់​ថា : "​អត់ទោស​បងស្រី​ឱ្យ OK ខ្ញុំ​មួយ​ប្រអប់​មក ប្ដី​ខ្ញុំ​កំពុង​តែ​ចាំ​ក្នុង​ឡាន​!​" 

ដកស្រង់ពី ៖ មហាសំណើច 

អសុជីវធម៌

May 2, 2007

នៅ​ពេល​ម៉ោងរៀន គ្រូ​កំពុង​បង្រៀន​ស្រាប់​តែ​ឃើញ​សិស្ស​ម្នាក់​កំពុង​ដេក​ក្រាប​លក់​លើ​តុ គ្រូ​ក៏​ហៅ​សិស្ស​នោះ​ឱ្យ​ក្រោកឡើង​រួច​សួរ ។

គ្រូ : ក្រោកឡើង​…​! ដូចម្ដេច​ដែល​ហៅ​ថា​អសុជីវធម៌​?
សិស្ស
: បាទ​អ្នកគ្រូ​! អសុជីវធម៌​គឺ​នៅ​ពេល​ដែល​យើង​ទៅ​រំខាន​ដំនេក​របស់​អ្នក​ដទៃ​ដែល​កំពុង​ដេកលក់​ស្រួល​នោះ​អី គេ​ហៅ​ថា អសុជីវធម៌​ហើយ​… 
អ្នកគ្រូ
: …​!​!​!

ដកស្រង់ពី ៖ មហាសំណើច