យប់នេះអញទៅផ្ទះឯង
យុវជនម្នាក់ផ្ញើសារតាមប្រព័ន្ធ SMS ឲ្យនារីដែលខ្លួនចាប់អារម្មណ៍ "អូនសំឡាញ់ ! ពេលអូនអានសារនេះ គឺអូនជំពាក់បងការណាត់ជួបមួយ បើអូនលុបសារនេះ គឺអូនជំពាក់បងសេ្នហាមួយ តែបើរក្សាសារនេះទុក គឺជំពាក់បងស្នាមថើបមួយ បើអូនឆ្លើយតបវិញ គឺអូនជំពាក់បងសព្វយ៉ាង តែបើអូនមិនឆ្លើយតបទេ បានសេចក្តីថាអូនស្រឡាញ់បង !" មួយសន្ទុះក្រោយស្រាប់តែយុវជនទទួលបានសារឆ្លើយតប តែ ផ្ញើតាមទូរស័ព្ទផេ្សង "អញជាមិត្តប្រុសរបស់នាង, ឯងឃើញសាររបស់យើងហើយ យប់នេះត្រូវតែជួប យើង បើឯងលុបសារនេះ ឯងទទួល១០ដៃ តែបើរក្សាសារនេះទុក ឯងត្រូវទទួល២០ជើង បើឯង ឆ្លើយតបវិញ ឯងជំពាក់យើងសព្វបែបយ៉ាង រាប់ទាំងព្រនង់ផង តែបើឯងមិនឆ្លើយតបទេ យប់នេះអញ ទៅផ្ទះឯងទូទាត់បញ្ជីឲ្យដាច់ស្រេច !"