មិនអាចជឿបាន

July 20, 2007

បុរសជាប្តីម្នាក់សម្គាល់ឃើញប្រពន្ធមានភាពតោះតើយជាមួយខ្លួន កើតចិត្តសង្ស័យ ក៏ជួលអ្នកស៊ើបការណ៍ ឯកជនម្នាក់ឱ្យតាមដានចាប់ភស្តុតាងប្រពន្ធក្បត់ចិត្តសំរាប់ជាសំអាងលែងលះ ។ មួយសប្តាហ៍ក្រោយអ្នក ស៊ើបការណ៍ឯកជនយកកាស្សែតវីដេអូមួយមកប្រគល់ឱ្យបុរសជាប្តី បន្ទាប់មកអង្គុយចាក់មើលទាំងអស់ គ្នា ។
បុរសជាប្តីឃើញប្រពន្ធរបស់ខ្លួនបណ្តើរប្រុសម្នាក់ ។ ពួកគេសើចកក្អឹកជាមួយគ្នាក្នុងសួនច្បារ រួចហើយ សើចកក្អឹកជាមួយគ្នាក្នុងហាងកាហ្វេ ចុងក្រោយពួកគេសើចកក្អឹកជាមួយគ្នាក្នុងរង្គសាល។ បុរសជា ប្តីបញ្ចោញស្នូរហ៉ឹះ ដោយក្តីក្តៅក្រហាយ ព្រមទាំងនិយាយខ្លាំងៗ ៖
-
ពិតជាមិនអាចជឿបានមែន!
អ្នកស៊ើបការណ៍ឯកជនសួរវិញ ៖
-
លោកនៅតែមិនជឿយ៉ាងម៉េចទៀត បើអ្វីៗច្បាស់ក្រឡែតយ៉ាងនេះទៅហើយ?
-
ខ្ញុំមិនអាចជឿចំពោះអាប្រុសនោះតើ។ វាបណ្តើរប្រពន្ធអ្នកដទៃមិនមែនប្រពន្ធវាផង តែវាបែរជាសប្បាយ ចិត្តម្លឹងៗទៅកើត។ ពិតជាមិនអាចជឿបានមែន ។

មូលហេតុមិនបាញ់

July 19, 2007

នៅក្នុងហាងកាហ្វេ បុរសម្នាក់និយាយប្រាប់មិត្តរបស់ខ្លួនដែលអង្គុយផឹកកាហ្វេជាមួយគ្នា ៖
-
យប់មិញគ្នាកំពុងដេកលក់ស្រួល ស្រាប់តែភ្ញាក់ព្រើត ដោយមានស្នូររ៉ោករ៉ាកក្បែរខ្លួន ។ ពេលបើក ភ្នែកឡើង គ្នាឃើញស្រមោលមនុស្សម្នាក់កំពុងរុករើហោប៉ៅអាវ និងខោរបស់គ្នា ដែលព្យួរនៅជញ្ជាំង ។ ភ្លាមនោះគ្នាហូតកាំភ្លើងខ្លីប្រុងបាញ់ តែ
-
តែយ៉ាងម៉េច?
-
គឺសំរេចចិត្តមិនបាញ់ហ្នឹងណា៎ ។
-
ម៉េចអ៊ីចឹង?
-
ព្រោះគ្នាខ្លាចក្លាយជាប្រុសពោះម៉ាយ។
-
អ៊ីចឹងអ្នកលូកហោប៉ៅនោះ គឺគឺ
-
ត្រូវហើយ! គឺប្រពន្ធគ្នាតែម្តង ។

ថ្លៃភាគហ៊ុន

July 18, 2007

អ្នកគួកជេភាគហ៊ុននិយាយបញ្ចុះបញ្ចូលអតិថិជនម្នាក់ ៖
-
ភាគហ៊ុនក្រុមហ៊ុននេះថ្លៃតែ១ដុល្លារប៉ុណ្ណោះ, ស្អែកខានស្អែកឡើងថ្លៃស្រឺតៗមិនខាន ។ លោកមានលុយ ទិញទុកឱ្យច្រើនទៅ។
ឮដូច្នេះអតិថិជនក៏យល់ព្រមទិញ១.០០០ភាគហ៊ុន អស់ប្រាក់១.០០០ដុល្លារ ។ ស្អែកឡើងថ្លៃភាគហ៊ុន ឡើង២ដុល្លារ ។ ឃើញដូច្នេះ អតិថិជនទិញថែម៥.០០០ភាគហ៊ុន សង្ឃឹមថានឹងបានចំណេញច្រើន។ ពីរថ្ងៃ ក្រោយភាគហ៊ុនឡើង៤ដុល្លារ ។ អតិថិជនប្រញាប់ប្រញាល់ទូរស័ព្ទប្រាប់អ្នកគួកជេ ៖
-
ទិញឱ្យខ្ញុំ១០.០០០ភាគហ៊ុនទៀត ។
រំលងមួយថ្ងៃភាគហ៊ុនឡើងដល់៩ដុល្លារ, អតិថិជនម្នីម្នាបញ្ជាអ្នកគួកជេ ៖
-
លក់វិញទាំងអស់ឱ្យខ្ញុំ !
អ្នកគួកជេសើច ៖
-
លក់ឱ្យអ្នកណា? ប៉ុន្មានថ្ងៃនេះមានតែលោកម្នាក់ឯងប៉ុណ្ណោះដែលទិញ, អ្នកឯទៀតគ្មានអ្នកណាទិញទេ។

អត់និយាយខុសទេ

July 17, 2007

តាមផ្លូវស្ងាត់ ចោរម្នាក់ចេញស្ទាក់ផ្លូវអ្នកដំណើរជាស្ត្រីចំណាស់ ៖
-
ឈប់សិន ! យើងមានរឿងត្រូវនិយាយគ្នាឱ្យជ្រះស្រឡះ ។ ក្នុងកាបូបមីងឯងមានលុយតែមួយម៉ឺនរៀល ប៉ុណ្ណោះ ហេតុម៉េចព្រឹកមិញពេលខ្ញុំឆក់តាមផ្លូវស្រែកថាបាត់ប្រាក់ជិតមួយលានរៀល ?
-
មីងនិយាយអត់ខុសទេ។ ប្រាក់មួយម៉ឺនរៀលនោះ មីងប្រុងយកទៅទិញកន្ទុយលេខ។ គិតទៅមើល, មួយម៉ឺនរៀលបើត្រូវវិញតើបានប៉ុន្មាន ?

ឆាប់ទ្បើង

July 16, 2007

ម៉ោង១០យប់នាងក្រមុំលបៗដើរចេញក្រៅ តែជួបឪពុកត្រង់មាត់ទ្វារត្រូវឪពុកសួរៈ
-
ថ្មើរណេះហើយកូនឯងចង់ទៅណា ?
-
ចាស ខ្ញុំយកសំបុត្រទៅដាក់ប្រអប់សំបុត្រនៅមាត់ផ្លូវបន្តិច។ ពេលថ្ងៃការងារច្រើនពេកខ្ញុំចេះតែភ្លេច ទាន់ឥឡូវនឹកឃើញ យកដាក់ឱ្យហើយ ។
-
អ៊ីចឹងទៅដាក់ឆាប់ឡើងទៅ ប៉ាឮប្រអប់សំបុត្រហួចស៊ីញ៉ូពីរដងហើយ ។

ជ្រើសមួយណា ?

July 13, 2007

ប្តីទ្រាំលែងរួចនឹងប្រពន្ធដែលងប់នឹងកន្ទុយលេខពេក ខ្លួនធ្វើការបើកប្រាក់ខែមកប៉ុន្មានអស់ប៉ុណ្ណឹង ក៏ចេញ ឱសានវាទឱ្យប្រពន្ធជ្រើសរើស ៖
-បងទ្រាំលែងរួចហើយ, ពេលនេះអូនឯងរើសយកមួយទៅរវាងបង និងកន្ទុយលេខ អូនជ្រើសយកមួយ ណាពិតប្រាកដ ? -ខ្ញុំជ្រើសយកបង !
-ម៉េចពីមុនមិននិយាយអ៊ីចឹង ?
-ព្រោះពេលនេះខ្ញុំអស់រលីងពីខ្លួនហើយ…

ហេតុម៉េច ?

July 12, 2007

កូនស្រីសួរម្តាយ ៖
-
ហេតុម៉េចស្រីៗត្រូវតែរៀបការអ៊ីចឹង ម៉ែ ?
-
រៀបការដើម្បីកុំឱ្យញ៉ាំបាយម្នាក់ឯង និង
-
និងយ៉ាងម៉េច ?
-
និងដេកគ្រែមួយម្នាក់ឯង ។

ល្បឿនខុសគ្នាចូលពេទ្យដូចគ្នា

July 11, 2007

ក្នុងមន្ទីរពេទ្យមួយអ្នករបួសអណ្តើកសួរ អ្នករបួសទន្សាយ ៖
-
ម៉េចបងឯងរបួស ?
-
មកពីខ្ញុំបើកលឿនពេកបុករបាំងចែកផ្លូវ ។ ចុះបងឯងយឺតគើមៗសោះម៉េចរបួសដែរ ?
-
ខ្ញុំឆ្លងផ្លូវមិនទាន់ ត្រូវគេបុកចំហៀងខ្លួន។

រៀនថ្នាក់ណា ?

July 10, 2007

សិស្សពីរនាក់និយាយគ្នា ៖
-
នៅជិតផ្ទះអញមានអាមួយនោះរៀនថ្នាក់ទី៦ តែអត់ចេះអីសោះ អក្សរក៏អានមិនរួចដែរ ម៉្លោះហើយ ម៉ែឪវាបង្ខំឱ្យរៀនកួរថ្នាក់ទី១រាល់ល្ងាច ។ អញឆ្ងល់ណាស់ តើឆ្នាំក្រោយវាដោះស្រាយយ៉ាងម៉េចទៅ ?
-
មានអីពិបាក, ឆ្នាំក្រោយពេលព្រឹករៀនថ្នាក់ទី៧ ពេលល្ងាចរៀនកួរបន្តថ្នាក់ទី២ ទៀតទៅ ។

ទៅបរបាញ់

July 9, 2007

ប្រុសៗមួយហ្វូងបបួលគ្នាទៅបាញ់សត្វក្នុងព្រៃ ។ ពួកគេចែកគ្នាជាច្រើនក្រុមដោយមួយក្រុមមានគ្នា ២នាក់ ហើយណាត់ជួបគ្នាវិញត្រង់ផ្លូវចូលទៅជាយព្រៃ នាពេលល្ងាចថ្ងៃជិតលិច ។ ល្ងាចនេះបុរស ម្នាក់ត្រឡប់មកវិញម្នាក់ឯង ដោយមានលីឈ្លូសតូចមួយក្បាលផង ចំណែកដៃគូរបស់គេអត់មានមក ជាមួយ ។ ឃើញដូច្នេះ បុរសម្នាក់នៅក្រុមផ្សេងសួរៈ
-
ឯណាហារីដៃគូបងឯង ។
-
វាហត់ពេកដួលសន្លប់ក្នុងព្រៃឃ្លាតពីកន្លែងនេះប្រហែល២គីឡូម៉ែត្រ ។
អ្នកឯទៀតភ្ញាក់បើកភ្លែកក្រឡង់ ៖
-
ចុះម៉េចទុកចោលហារីក្នុងព្រៃ ហើយលីឈ្លូសនេះមកវិញ ?
-
ខ្ញុំគិតច្បាស់ហើយ បើលីអាហារីមក ដោយទុកឈ្លូសនេះក្នុងព្រៃ ឈ្លូសនេះមុខជាត្រូវគេលួចបាត់។ អ៊ីចឹងហើយទើបខ្ញុំសម្រេចចិត្តលីឈ្លូសនេះចេញមក ព្រោះគ្មានអ្នកណាលួចហារីធ្វើអីទេ ។ ហារីងើប ពីសន្លប់វាត្រឡប់មកផ្ទះដោយខ្លួនឯងបានតើ ។

ជិតបានតែងតាំង

July 6, 2007

គ្រូបង្វឹកបាល់ទាត់ម្នាក់មានជំងឺធ្ងន់ ដែលពិបាកនឹងឆ្លងផុត។ មិត្តភក្តិគាត់ដែលជាគ្រូបង្វឹកបាល់ទាត់ដែរ និយាយជាមួយគាត់ ៖
-
លោកបងត្រូវខិតខំរកមធ្យោបាយផ្តល់ដំណឹងឱ្យខ្ញុំបានដឹងពីពិភពលោកខាងណោះ ផងណា៎ ។
កន្លះឆ្នាំក្រោយទូរស័ព្ទរោទ៍ឡើង។ នៅដើមខ្សែខាងណោះ គឺសម្លេងរបស់គ្រូបង្វឹកបាល់ទាត់ដែល បានអនិច្ចកម្ម ៖
-
ពិភពដែលខ្ញុំរស់នៅក៏មានបាល់ទាត់ដែរ ។ ពេលនេះខ្ញុំមានដំណឹងអាក្រក់មួយល្អ មួយចង់ប្រាប់បងឯង ។
-
បើអ៊ីចឹងប្រាប់ដំណឹងល្អមុនមក៍ ។
-
លោកបងឯងជិតមានឱកាសដណ្តើមពានរង្វាន់ C1 ជាលើកដំបូងក្នុងជីវិតហើយ។
-
អស្ចារ្យមែន ! ចុះដំណឹងអាក្រក់ ?
-
ក្រុមបាល់ទាត់ឋាននរក និងក្រុមបាល់ទាត់ឋានសួគ៌ឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្នុងការប្រកួតជម្រុះ ដណ្តើមយកពានរង្វាន់ C1 ខាងមុខ ។ ហេតុនេះសប្តាហ៍ក្រោយ បងឯងត្រូវបានយមរាជតែងតាំងជាគ្រូបង្វឹក ក្រុមបាល់ទាត់ឋាននរកហើយ ។