សេះអី ក៏ធំម្លេះ!
ម៉ុក និង ម៉ែន ជាសម្លាញ់នឹងគ្នា នឹង ជាអ្នកទេសចរណ៍មកពីទីក្រុងភ្នំពេញ ។
ពេលធ្វើដំណើរដល់ផ្លូវបំបែកចូលកន្លែងឆ្នេរកម្សាន្តក្រុងកែប ម៉ុកក៏បានឃើញសេះមួយយ៉ាងធំ… ។
- ម៉ុក ៖ យីសម្លាញ់ ! សេះអីក៏ធំម្ល៉េះ គ្នាអត់ដែលឃើញសោះ !
- ម៉ែន ៖ អឺ ! សេះនៅទីនេះអីក៏ធំម្ល៉េះហ្ន ! បានពូជមកពីណាធំជាងគេម្ល៉េះ ?
- អ្នករួមដំណើរ ៖ ឆ្កួតទេអ្ហី ! នេះជារូបចម្លាក់សេះស ពួកឯងអត់ដឹងទេអ្ហី ?
- ម៉ុក និង ម៉ែន ៖ ឡប់សតិ ! បើដឹងនរណាថា… ។