ចិញ្ចឹមកូន​ដោយ​ទឹកដោះម្ដាយ

September 30, 2007

វេជ្ជបណ្ឌិត​ណែនាំ​អោយ​ម្ដាយ​ទាំងឡាយ ចិញ្ចឹមទារក​ដោយ​ទឹកដោះម្ដាយ​ទើបជា​ប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែ​មាន​ស្ត្រីម្នាក់​ដើរកាត់​មុខពេទ្យ​ដោយ​អោយ​កូន​បៅទឹកដោះគោ គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រីនោះ​ថា បើមាន​សុខភាពល្អ​គួរអោយ​កូន​បៅទឹកដោះម្ដាយ​ទៅ ។ ពេលនោះ​ស្រាប់តែ​មាន​កូនប្រុស​អាយុប្រហែល ៦ឆ្នាំ ជា​កូនទី២ របស់​ស្ត្រីនោះ​រត់​មកដល់​ហើយ​ឮ​អ្នកគ្រូពេទ្យ​ណែនាំ​បែបនេះ វា​ក៏​លាន់មាត់​ថា ៖

អោយ​អូន​បៅដោះម៉ាក់​យ៉ាងម៉េច បើប៉ា​ដណ្ដើម​ដោះម៉ាក់​បៅ​ដែរនោះ ។

ស៊ើបអង្កេត​សាកសព

September 27, 2007

អ្នកគ្រូមា្នក់​កំពុងបង្រៀន​រឿងស៊ើបអង្កេត​សាកសព អោយ​និស្សិតពេទ្យ​មួយក្រុម ហើយក៏​លើកជា​សំណួរថា ៖
មើល៍ ! នរណា​ដឹង​ខ្លះថា សពនេះ​លង់ទឹក​ស្លាប់​ឬទេ ?


និសិត្ស​ពីរនាក់​បានឆ្លើយ​ស្របគ្នា​ឡើងថា ៖
បាទ ! គឺ​មានតែ​វះកាត់​មើលថា​មានទឹក​នៅក្នុង​សួត ឬ​ក្រពះអាហារ​ឬអត់ !


អ្នកគ្រូពេទ្យ​គ្រាន់តែ​ញញឹម ហើយ​ងាក​ទៅសួរ​និសិត្ស​កំហិលម្នាក់​ទៀតថា ៖
មើល៍ ! ប្អូន សាន តើ​ឯង​ដឹងថា​សពនេះ​ស្លាប់​ដោយសារ​លង់ទឹក​ដែរឬទេ ?


សាន ឆ្លើយភ្លាមថា ៖
បាទ ! អ្នកគ្រូ ធម្មតា​បើ​ដឹងថា​មនុស្សនោះ​លង់ទឹក​ស្លាប់​ម្ល៉េះ​សមស្រែក​អោយ​គេជួយ​បាត់ទៅហើយ ។
អុញ ! មើល​គេឆ្លើយ (​អ្នកគ្រូ​លាន់មាត់​)

ខ្លាច​អ្វី​បំផុត ?

September 25, 2007

នៅក្នុង​សម្ភាសន៍​ជាមួយ​និស្សិត ដែលមាន​បំណង​ប្រឡងចូល​មហាវិទ្យាល័យ​ពេទ្យ លោកស្រី​សាស្ត្រាចារ្យ​សួរសំណួរ​ទៅ​នាងធារ៉ា ថា ៖
- មើល៍ ! ប្អូន​បើប្អូន​ចង់ជាប់​ជា​គ្រូពេទ្យ តើ​ប្អូន​ខ្លាចអ្វី​ជាងគេ​ក្នុងចំណុច​ខាងក្រោម ៖

  • ខ្លាច​ម្ជុលចាក់ថ្នាំ

  • ខ្លាច​វះកាត់

  • ខ្លាច​ខ្មោចអ្នកជម្ងឺ

  • ខ្លាច​ក្លិនស្អុយឆ្អាប


ខណៈនោះ ធារ៉ា ឆ្លើយភ្លាមថា ៖
- ចាស ! អ្នកគ្រូ​រាល់ចំណុច​ខាងលើ​ទាំងប៉ុន្មាន នាងខ្ញុំ​មិនខ្លាច​ទេ !


អ្នកគ្រូ​ហាក់ឆ្ងល់​ហើយ​សួរតប​ទៅវិញ​ថា ៖
- បើ​មិនខ្លាច​ចំណុច​ខាងលើ តើ​ប្អូន​ខ្លាចអ្វី​ទៅវិញ ?
- ចាស ! រឿង​ដែល​នាងខ្ញុំ​ខ្លាចបំផុត​នោះ គឺ​ខ្លាចប្រលងធ្លាក់ !
- អូអ្ហូ 
! ឯង​ឆ្លើយនេះ​ពិតជា​ត្រឹមត្រូវ​ហើយ ដូចនេះ​អោយ​ឯង​ជាប់ស្វ័យប្រវត្តិ​តែម្ដង​ទៅ !

វង្វេង វង្វាន់​ក្រោយ​ បាល់ទាត់​ពិភពលោក

September 24, 2007

ក្រោយបញ្ចប់​បាល់ទាត់​ពិភពលោក មាន​របាយការណ៍​ដែល​គួរអោយ​ចាប់អារម្មណ៍​របស់​មន្ទីរពេទ្យមួយ ៖

ផ្នែក​ជម្ងឺបេះដូង ៖ មនុស្ស​ឈឺស្លាប់​កាន់តែ​ច្រើន ព្រោះ​បេះដូងគាំង​នៅពេល​គាំទ្រ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ខ្លួន ។


ផ្នែក​កោសល្យវិច័យ ៖ អ្នកជម្ងឺ​ត្រូវ​រថយន្តបុក​ព្រោះ​ប្រញាប់​ត្រឡប់​ទៅមើល​បាល់ទាត់​ពិភពលោក​តាំងតែ​ពីក្បាលព្រលប់ ។

ផ្នែក​ប្រសូត និងគាំពារ​ទារក ៖ មនុស្សស្រី​មានការ​តាំងគភ៌​ច្រើនណាស់ ព្រោះថា​មានការ​ស៊ុតបញ្ចូលទី​ជានិច្ច គឺ​ក្នុង​មួយប្រកួត​ទាត់​ចូលទី​ពីពីរ​ទៅ​បីគ្រាប់​ឯណោះ ។

ផលិតកម្មថ្មីរឿង “នេសាទកង្កែប”

September 10, 2007

នរណា​ក៏ថា​រឿងនេះ​ឆ្ងាញ់ដែរ!
នេសាទ​បាន​យក​មក​ឆាក្ដៅ កង្កែបបោក ឆា​គ្រឿង ញាត់​សណ្ដែកដី…

កន្លែង​លាក់​សុវត្ថិភាព

ឪពុក​បាន​និយាយ​ទៅកាន់ ណារី​ ជា​កូន​ក្រមុំ​វ័យ១៨​ឆ្នាំថា "ណារី​ថ្ងៃនេះ​ពុកត្រូវ​ទៅ​ធ្វើការ​ថែម​ម៉ោង កូន​នៅ​ចាំ​ផ្ទះ​ឲ្យ​ស្រួលបួល​ណា ព្រោះ​ម្ដាយ​ឯង​ក៏​មិន​នៅ"។ នៅ​ពេល​ឪពុក​ចេញ​ទៅ​ធ្វើការ​បាត់ ចោរ​មួយ​ក្រុម​ក៏​បាន​ចូល​មក​ប្លន់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៅអស់ ។ ឪពុក​ត្រឡប់​មកវិញ​ឃើញ​ផ្ទះ​ត្រូវ​ចោរ​គាស់​រលីង ក៏​និយាយ​ទៅកាន់​កូនស្រី​ថា ៖

ឪពុក ៖ កូន​មិនអី​ទេឬ? រួច​ចុះ​គ្រឿង​អលង្ការ​ចោរ​យក​ទៅ​អស់​ហើយ​មែនទេ?

ណារី ៖ អត់ទេ! គ្រឿង​មាសពេជ្រ​កូន​លាក់​បាន​ល្អណាស់!

ឪពុក ៖ រួច​ចុះកូនឯងលាក់ទុក​ឯណា ម៉េច​បាន​ជាពុក​មិនឃើញ?

ណារី ៖ គឺ​លាក់ទុក​ក្នុង​ខោទ្រនាប់​នោះអី!

ឪពុក​ដកដង្ហើមធំ​ រួច​និយាយ​បន្ត​ទៅ​ទៀតថា ៖ "ម៉ែ​ឯង​មិនគួរ​ទៅ​ខេត្ត​សោះ ប្រហែល​កូនឯង អាចលាក់​គ្រឿង​មាសពេជ្រ​បាន​ប៉ុណ្ណឹងទៅហើយ ចុះ​ទម្រាំ​បើ​ម៉ែឯង​នៅ មុខ​ជា​លាក់​បាន​ច្រើន​ជាង​នេះ​​ទៀត" ។ 

លោកឪពុក​ក្មេក​មាន​សំណាង​ជាង

September 8, 2007

កូនប្រសារ ៖ លោក​ឪពុក​ក្មេក​មាន​សំណាង​ណាស់​ដែល​បាន​ប្រពន្ធ​ដូចជា​ម៉ាក់ក្មេក ។

ឪពុកក្មេក ៖ សំណាង​ស្អីទៅ! ម៉ាក់ក្មេក​របស់ឯង​ក៏ដូចជា​ប្រពន្ធ​របស់​ឯងដែរ ម្ងៃៗ​គិតតែពីរអ៊ូរទាំ រង៉ាំរង៉ូវ​ស្ទើរតែ​ប្រេះ​បែក​ដើមទ្រូង​ស្លាប់ ។

កូនប្រសារ ៖ គឺនែ! លោក​ឪពុកក្មេក​មាន​សំណាង​ត្រង់ថា លោកឪពុក​ចាស់ហើយ នៅទ្រាំទ្រម៉ាក់ក្មេក​មិន​បាន​យូរប៉ុន្មាន​ទៀតទេ ប៉ុន្តែ​ខ្ញុំវិញ​នៅ​កម្មក្រាស់​ត្រូវ​ទ្រាំទ្រ​ជាមួយ​កូនស្រី​របស់លោកឪពុកក្មេក​យូរអង្វែង​តទៅទៀត។