ខែ​ដែល​យើង​​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច

October 5, 2007

លោកគ្រូ​សួរ​ទៅ​កូនសិស្ស​ថា ៖ ខែ​ណា​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ ?

សិស្ស​លើកដៃ​ព្រោងព្រាត លោកគ្រូ​ហៅ​សិស្ស​ម្នាក់​អោយ​ឆ្លើយ "​បាទ ! ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​តិច​ជាងគេ​គឺ​ខែ​កុម្ភៈ​
លោកគ្រូ​សួរ​បន្ត​ទៀត​ថា
"​តើ​ហេតុអ្វី​ទៅ ?​" សិស្ស​ឆ្លើយ​ទៀត​ថា "​ពីព្រោះ​ខែ​នេះ​មានតែ ២៨ ឬ ២៩ ថ្ងៃ​ទេ ឯ​ខែ​ឯទៀត មាន​ដល់ទៅ ៣០ និង ៣១ ថ្ងៃ ឯណោះ​ណា៎​លោកគ្រូ​" លោកគ្រូ​សរសើរ​ថា "​ល្អ​ណាស់​"

ស្រាប់តែ​ជើងល្អ​ម្នាក់ទៀត​លើកដៃ​សុំ​ឆ្លើយ​នូវ​សំនួរ​ដដែល​ថា "​ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ គឺ​ខែរងារ​ព្រោះ​ខ្ញុំ​មិនសូវ​បាន​ដុសធ្មេញ​រាល់​ព្រឹក​ទេ ត្រជាក់​ណាស់​…. ថ្នាំដុសធ្មេញ​ខ្ញុំ​អស់​តិច​ណាស់​ក្នុង​ខែ​នោះ​

ថ្លៃថ្នូរ​តាម

October 3, 2007

យុវជន​ក្រីក្រ​ម្នាក់​ក្លាហាន ចូល​ទៅ​សារភាព​ចំពោះ​មុខ​ឪពុក-ម្ដាយ​ខាង​ស្រី ។

យុវជន ៖ សូម​អ៊ំ​មេត្តា​ឲ្យ​ខ្ញុំ និង​កូន​ស្រី​អ៊ំ បាន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ផង​ចុះ !
ម្ដាយ​កូនស្រី ៖ យើង​មិន​ឲ្យ​​កូនស្រី​យើង​ទៅ​​ថោកទាប ល្ហេមល្ហាម​តាម​ឯង​ទេ 
!
យុវជន ៖ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ថ្លៃថ្នូរ​តាម​អ៊ំ​ទេតើ 
!

ផែនដី​រាង​មូល​ដូច​បាល់

October 1, 2007

កូន​ប្រុស​តូច សួរ​ឪពុក​វា​ថា ៖

កូន ៖ តើ​ផែនដី​មាន​រាង​ដូចម្ដេច​ទៅ​ប៉ា ?
ឪពុក ៖ ផែនដី​មាន​រាង​មូល​ដូច​បាល់ តែ​វា​ខុសគ្នា​ត្រង់ថា​ពេល​ផែនដី​វិល​ទៅ​មិន​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់ តែ​បើ​បាល់​វិញ​វា​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់​បាន ។
កូន ៖ ម៉េច​អញ្ចឹង​ប៉ា ?
ឪពុក ៖ បាល់​មូល​ជួនកាល​អា​ក្រុម​ខ្លាំង​ចាញ់​អា​ក្រុម​ខ្សោយ ធ្វើ​អោយ​​អ្នក​ភ្នាល់​បាល់​​ក្រឡាប់​ភីង 
!
កូន ៖
! ? !