ប្រុសៗ ដូចតែគ្នា

December 13, 2007

 

 

 

មូលហេតុ​ច្រៀង​ពីរោះ

December 4, 2007

ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ស្ដាប់​ចាប​យំ​លើ​មែក​ឈើ ឮ​ពីរោះ​ត្រចៀក​ពេក​ក៏​សួរ​ប្តី ៖

-បង​ស្ដាប់​មើល, ចាប​នោះ​សំឡេង​ស្រួយ ច្រៀង​ពីរោះ​មែនទែន ។ វា​ជា​ចាប​សោះ ហេតុ​ម៉េច​ច្រៀង ពីរោះ​ម៉្លេះ?
-
វា​ត្រូវតែ​ច្រៀង​ពីរោះ​អ៊ីចឹង​ហើយ ព្រោះ​ក្នុង​ចិត្ត​វា​គ្មាន​ជាប់​ជំពាក់​អ្វី​ដូច​បង។
-
ជាប់​ជំពាក់​យ៉ាងម៉េច?
-
វា​គ្មាន​ប្រពន្ធ គ្មាន​ជំពាក់​បំណុលគេ គ្មាន​ខ្វល់​រឿង​អត់​ការងារ​ធ្វើ អត់​ដែល​តឹងទ្រូង​ដោយសារ ប្រពន្ធ​រំអុក​ទារ​ខោអាវ​ម៉ូដ​ទាន់សម័យដូច្នេះ​វា​ត្រូវតែ​ច្រៀង​ពីរោះ​អញ្ចឹង​ហើយ ។

ជ្រើសរើស​ប្រពន្ធ

December 3, 2007

យុវជន​ម្នាក់​ទោះបី​នាំ​នារី​ណា​មក​ផ្ទះ​ជម្រាប​សួរ​ម្ដាយ​ក៏​ម្ដាយ​មិន​ពេញចិត្ត​ដែរ។ គាត់​ប្រឆាំង​មិន​ឱ្យ​កូន​ប្រុស​គាត់​យក​នាង​នោះ​ធ្វើ​ប្រពន្ធ​ដាច់ខាត ។

យុវជន​យើង​ទាល់​តម្រិះ​ពុំ​ដឹង​ស្រី​ប្រភេទ​ណា​ទើប​ម្ដាយ​សប្បាយចិត្ត នាយ​ក៏​សួរ​យោបល់​អ្នកជិតខាង ហើយ​បាន​ដំបូន្មាន​ដូច​តទៅ ៖
-
ក្មួយ​ឯង​ត្រូវ​រក​នារី​ណា​រូបរាង​ដូច​ម្ដាយ​របស់​ក្មួយ​ឯង គឺ​ដូច​ទាំង​រូបរាង និង​ឫកពា ។ រក​បាន​នារី​ប្រភេទ​នោះ​មុខជា​ត្រូវ​ចិត្ត​គាត់​មិនខាន ។

យុវជន​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នកជិតខាង ទី​បំផុត​ក៏​រក​បាន​នារី​ម្នាក់​ដូច​ចិត្ត​មែន ។ នាយ​ប្រាប់  អ្នក​ជិតខាង​វិញ ៖
-
អ៊ំ​ស្រី​និយាយ​ត្រូវ​ណាស់, ម្ដាយ​ខ្ញុំ​យល់ព្រម​ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​នារី​ចុងក្រោយ​ហើយ ។
-
នាង​នោះ​ដូច​ម្ដាយ​របស់​ក្មួយ​ឯង​មែនទេ?
-
បាទ,! ដូចបេះបិទ ដូច​តាំង​ពី​រូបរាង តាំង​ពី​ឫកពា តាំង​ពី​របៀប​ស្លៀកពាក់ និង ដាំ​ស្ល។ ប៉ុន្តែ
-
ប៉ុន្តែ​យ៉ាងម៉េច ?
-
ប៉ុន្តែ ឪពុក​ខ្ញុំ​បែរ​ជា​ស្អប់​នាង​បំផុត ។

របៀប​តាមដាន​ប្រពន្ធ

December 2, 2007

បុរស​បី​នាក់​និយាយ​គ្នា​ពី​របៀប​តាមដាន​ប្រពន្ធ​នៅ​ពេល​ខ្លួន​ត្រូវ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​យូរ​ថ្ងៃ។ បុរស​ទី​មួយ​និយាយ ប្រាប់​បុរស​ពីរ​នាក់​ទៀត​ថា ៖
-
ទម្លាប់​របស់​ខ្ញុំ​គឺ​ប្រើ​ម៉ាស៊ីនថត​សំឡេង។ ខ្ញុំ​លួច​បង្កប់​ម៉ាស៊ីនថត​សំឡេង​ក្នុង​បន្ទប់ដេក ។ ពេល​ត្រឡប់ មក​ពី​បំពេញ​បេសកកម្ម​តាម​ខេត្ត​វិញ យក​ម៉ាស៊ីន​នោះ​បើក​ស្ដាប់​ដឹង​ខ្ទេចខ្ទី រឿងរ៉ាវ​ដែល​ប្រពន្ធ​នៅផ្ទះ ធ្វើ​អី​ខ្លះ ។
បុរស​ទី​ពីរ​ងក់​ក្បាល​តិចៗ ៖
-
របៀប​ហ្នឹង​ក៏​គ្រាន់បើ​ម៉្យាងដែរ តែ​ខ្ញុំ​ចូលចិត្ត​ប្រើ​កាមេរ៉ា​ជាង។ ខ្ញុំ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ដេក ពេល​មក​វិញ​បើក​មើល​ឃើញ​ទាំងអស់​ប្រុស​ណា​ខ្លះ​មក​រញ៉េរញ៉ៃ​ជាមួយ​ប្រពន្ធ​ខ្ញុំ ។
ដល់​វេន​បុរស​ទីបី ៖
-
ចំណែកខ្ញុំ ខ្ញុំ​មិន​ធ្វើ​ដូច​បង​ទាំងពីរ​ទេ។ ធ្វើ​អ៊ីចឹង​ដឹង​បានតែ​នៅ​ក្នុង​បន្ទប់, ចុះបើ​គេ​ទៅ​ណា​ទៅ​ណី​នៅ​កន្លែង ផ្សេង​ធ្វើ​ម៉េច​ដឹង​ទៅ?
វិធី​របស់​ខ្ញុំ​គឺ​មក​ដល់​ផ្ទះ​ភ្លាម​ខ្ញុំ​ធ្វើ​ជា​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នៅ​ក្បែរ​ផ្ទះ​ថា ម៉េច​អ្នក​ឯង​ក្បត់​ចិត្ត​ប្ដី​អញ្ចឹង? ស្ត្រី​នោះ​ខឹង ច្រឡោត​ឆ្លើយ​វិញ ខ្ញុំ​មិនមែន​ស្រី​ធុន​ប្រពន្ធ​លោក​ឯង​ទេ កុំ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស។ រួចហើយ គាត់​និយាយ​ហែកកេរ្តិ៍​ប្រពន្ធ​ខ្ញុំ​ទាំងអស់។ ដូច្នេះ​ប្រពន្ធ​ខ្ញុំ​ធ្វើ​អី​នៅ​កន្លែង​ណា​ក៏​ខ្ញុំ​ដឹង​គ្មាន​សល់ ។