ជ្រើសរើសប្រពន្ធ
យុវជនម្នាក់ទោះបីនាំនារីណាមកផ្ទះជម្រាបសួរម្ដាយក៏ម្ដាយមិនពេញចិត្តដែរ។ គាត់ប្រឆាំងមិនឱ្យកូនប្រុសគាត់យកនាងនោះធ្វើប្រពន្ធដាច់ខាត ។
យុវជនយើងទាល់តម្រិះពុំដឹងស្រីប្រភេទណាទើបម្ដាយសប្បាយចិត្ត នាយក៏សួរយោបល់អ្នកជិតខាង ហើយបានដំបូន្មានដូចតទៅ ៖
-ក្មួយឯងត្រូវរកនារីណារូបរាងដូចម្ដាយរបស់ក្មួយឯង គឺដូចទាំងរូបរាង និងឫកពា ។ រកបាននារីប្រភេទនោះមុខជាត្រូវចិត្តគាត់មិនខាន ។
យុវជនយើងធ្វើតាមដំបូន្មានរបស់អ្នកជិតខាង ទីបំផុតក៏រកបាននារីម្នាក់ដូចចិត្តមែន ។ នាយប្រាប់ អ្នកជិតខាងវិញ ៖
-អ៊ំស្រីនិយាយត្រូវណាស់, ម្ដាយខ្ញុំយល់ព្រមឱ្យខ្ញុំរៀបការជាមួយនារីចុងក្រោយហើយ ។
-នាងនោះដូចម្ដាយរបស់ក្មួយឯងមែនទេ?
-បាទ,! ដូចបេះបិទ ដូចតាំងពីរូបរាង តាំងពីឫកពា តាំងពីរបៀបស្លៀកពាក់ និង ដាំស្ល។ ប៉ុន្តែ…
-ប៉ុន្តែយ៉ាងម៉េច ?
-ប៉ុន្តែ ឪពុកខ្ញុំបែរជាស្អប់នាងបំផុត ។