លុយអ្វី ?

January 29, 2008

ស្ត្រី​ពីរ​នាក់​ដែល​ជា​អ្នកជិតខាង​នឹងគ្នា ពេល​ទំនេរ​នា​ថ្ងៃ​ចូលឆ្នាំ​ថ្មី បាន​សំណេះសំណាល​គ្នា​លេង​ថា ៖

- នែ ! កូន​ខ្ញុំ​ទើប​អាយុ ៣​ឆ្នាំ ជួយ​ខ្ញុំ​រកលុយ​បាន​ជាច្រើន​ម៉ឺន​រៀល !
- យ៉ាងម៉េច 
? អ្នកស្រី​អោយ​កូន​ទៅ​ដើរ​សុំទាន​គេ​មែនឬទេ ?
- អ៊ូយ ! មិនមែន​ទេ ! នោះ​គឺជា​លុយ​ជូនពរ​ឆ្នាំ​ថ្មី ដែល​គេ​អោយ​វា​ណា៎ !

- ? ! !

អោយ​ក៏​ដូច​អត់

January 27, 2008

លោក​ប្ដី​ទើបនឹង​ត្រឡប់​មកពី​ជូនពរ​ឪពុក- ម្ដាយក្មេក ប្រពន្ធ​ក៏​សួរ​ភ្លាម​ថា ៖

  • តើ​ម៉ែ​មាន​អោយ​លុយ​អបអរ​ឆ្នាំ​ថ្មី​ដល់​កូនៗ​យើង​ដែរ​ឬ​អត់ ?

  • មាន …. ដែរ តែ​ក៏​ដូច​អត់​ដែរ !
  • ហេតុម៉េច​បានជា​អីចឹង ?
  • ព្រោះថា ក្រោយមក​ម៉ែ​បបួល​លេងបៀ​ចាញ់​គាត់​អស់ហើយ !

អាសយដ្ឋាន

January 25, 2008

បុរស​ម្នាក់​ទើបនឹង​មកពី​ស្រែ​ចូល​ដល់​ទីក្រុង ពេល​មក​ដល់​ចំណតរថយន្ត គាត់​ចង់​ហៅ​ស៊ីក្លូ​អោយ​ដឹក​ទៅផ្ទះ​បងប្អូន​គាត់ តែ​មិន​ដឹង​ប្រាប់​គេ​ថា​យ៉ាងម៉េច ។ ងាក​ចុះ​ងាក​ឡើង​គាត់​ក៏បាន​ឃើញ​អ៊ំស្រី​ម្នាក់​កំពុង​បោយដៃ​ហៅ​ស៊ីក្លូ ហើយ​ពេល​ស៊ីក្លូ​មក​ជិត​អ៊ំស្រី​និយាយ​ថា ៖ "៧២ មុនីរ៉េត" ហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។

មួយស្របក់​ក្រោយមក​ទៀត ក៏​ឃើញ​មាន​យុវជន​ម្នាក់​បោយដៃ​ហៅ​ស៊ីក្លូ និង និយាយ​ថា ២៥ ហែមចៀវហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
អ្នក​ទី ៣ គឺជា​ស្ត្រី​បាន​និយាយ​ថា "៤២ ម៉ៅសេទុង" រួច​ឡើងជិះ​ទៅ ។

ឃើញ​ដូច្នេះ​គាត់​ក៏​មាន​សេចក្ដីក្លាហាន​ឡើង និង​បោយដៃ​ហៅ​ស៊ីក្លូ​រួច​ប្រាប់​ថា "៣៥ ឪអាក្នុយ
ពេលនោះ​ស្រាប់តែ​អ្នកស៊ីក្លូ​ធ្វើ​ភ្នែក​ស្លឺ ! ! ? ?

កូន​ជាអ្វី ?

January 22, 2008

ថ្ងៃមួយ​ប្ដីប្រពន្ធ ២នាក់​បាន​ឈ្លោះប្រកែកគ្នា ។
បុរស​ជាប្ដី​ដោយ​មិនអាច​ទប់បាន​ក៏​បន្ទោសប្រពន្ធ​ថា ៖ ឆោតល្ងង់​មើលតែ​គោ 
!
ចំណែកឯ​ប្រពន្ធ​ក៏​មិនអន់ដែរ​បានតប​ទៅវិញ​ថា ៖ បងឯង​ប្រៀបបាន​សត្វឆ្កែ 
!
ឃើញដូច្នោះ កូនប្រុសម្នាក់​ក៏​បាន​សួរថា ៖ បើ​អីចឹង​ខ្ញុំ​ជា​កូនអ្វី​ទៅម៉ែ ?

អាយុ​របស់កណ្ដុរ

January 20, 2008

នៅក្នុង​ថា្នក់រៀន គ្រូ​បាន​សួរសិស្ស ៖ មើល ! កូនៗ​ទាំងអស់គ្នា ! តើ​កូនៗ​ដឹងទេថា​អាយុ​របស់កណ្ដុរ​មាន​ប៉ុន្មានឆ្នាំ ?
- សុខ បាន​លើកដៃ​ហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ​មានអាយុ​ប្រហែល​ពីរឆ្នាំ !
- បូរ៉ា បាន​លើកដៃ​ហើយឆ្លើយ
៖ បាទ ! អ្នកគ្រូ ! កណ្ដុរ​មានអាយុ​បីឆ្នាំ !
- អ្នកគ្រូ
មើល​កូនណា​ដឹងទៀត ?
- ប្រុញ បានឆ្លើយ ៖ បាទ 
! អ្នកគ្រូ ! បើតាម​ខ្ញុំគិត អាយុ​របស់កណ្ដុរ​វាស្ថិត​នៅលើ​ឆ្មា​ជាអ្នកកំណត់​អ្នកគ្រូ !

- អ្នកគ្រូ …  ! !

ពាក់ក្រវិល

January 10, 2008

<!– @page { size: 8.5in 11in; margin: 0.79in } P { margin-bottom: 0.08in } –>

ក្នុង​ផ្ទះ​មួយ​មាន​កូនស្រី​ទើប​តែ​រៀបការ​ថ្មីៗ ។ យុវជន​កំហូច​ម្នាក់​ដើរ​ក្បែរ​ជញ្ជាំង​នៃ​បន្ទប់​មួយ​នេះ ។ ពេល​ព្រលប់ៗ ក៏​ចាប់អារម្មណ៍​នឹង​សំឡេង​ចម្លែក ។

កូនក្រមុំ អូន​ឈឺ​ណាស់ !

កូន​កំលោះ ទ្រាំ​បន្តិច​ទៅ មុនដំបូង​ឈឺ​អញ្ចឹង​ហើយ !

ក្មេង​ខូច ប្ដី​ពាក់​ក្រវិល​ឲ្យ​ប្រពន្ធ​សោះ ! ! !

កោរចេញទៅ

January 7, 2008

លោក​សង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​លំ​មួយ។ នៅ​តាម​ផ្លូវ​នោះ​មាន​ដើម​អម្ពិល​មួយ​ដើម ហើយ​ក្មេង​ស្រី​ម្នាក់​កំពុង​តែ​បេះ​ត្រួយ​​អម្ពិល នៅ​លើ​ដើម​អម្ពិល​នោះ។ គាប់ជួន​ជា​លោក​គាត់​និមន្ត​មកដល់​ហើយ​គាត់​បាន​ងើយ​ឡើង​ទៅ​លើ​ដើម​អម្ពិល  ហើយ​ក៏​បាន​ហៅ​ក្មេង​ស្រី​នោះ​ឲ្យ​ចុះ​មក​ក្រោម។ 

ក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​២ម៉ឺន​រៀល​ទៅ​ចាយ​ទៅ 

ក្មេងស្រី​​បាន​លុយ​​អ​រ​រខិបរខុប រត់​ទៅ​ប្រាប់​ម្ដាយ​ថា​លោក​សង្ឃ​ឲ្យ​លុយ​ពេល​ខ្លួន​កំពុង​ឡើង​បេះ​ត្រួយ​អម្ពិល។
ម្ដាយ​ក្មេង​ស្រី​គិត​ក្នុង​ចិត្ត​ថា "យី​កូន​អញ​បាន​ប៉ុណ្ណឹង ចុះ​ទម្រាំ​អញ​បាន​ប៉ុណ្ណា​ទៅ" ។ ស្អែក​ឡើង​ម្ដាយ​ក្មេង​ស្រី​នោះ​​ក៏​បាន​ទៅ​ឡើង​បេះ​ត្រួយ​អម្ពិល​ម្ដង ។ គាប់ជួន​ពេល​នោះ​លោក​សង្ឃ​បាន​មក​បិណ្ឌបាត​តាម​ផ្លូវ​ដដែល​ហើយ​បាន​ងើយ​ឡើង​លើ​មើល​ម្ដាយ​ក្មេង​ស្រី​​នោះ​បេះ​ត្រួយ​អម្ពិល ហើយ​ក៏​បាន​ហៅ​​នាង​ឲ្យ​ចុះ​មកក្រោម។

ម្ដាយក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​ ២រយ​រៀល​ ទៅ​ទិញ​ ឡាម​​កោរចេញទៅ!
ម្ដាយក្មេង​ស្រី ៖ អុញ….!!!