កោរចេញទៅ

January 7, 2008

លោក​សង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​លំ​មួយ។ នៅ​តាម​ផ្លូវ​នោះ​មាន​ដើម​អម្ពិល​មួយ​ដើម ហើយ​ក្មេង​ស្រី​ម្នាក់​កំពុង​តែ​បេះ​ត្រួយ​​អម្ពិល នៅ​លើ​ដើម​អម្ពិល​នោះ។ គាប់ជួន​ជា​លោក​គាត់​និមន្ត​មកដល់​ហើយ​គាត់​បាន​ងើយ​ឡើង​ទៅ​លើ​ដើម​អម្ពិល  ហើយ​ក៏​បាន​ហៅ​ក្មេង​ស្រី​នោះ​ឲ្យ​ចុះ​មក​ក្រោម។ 

ក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​២ម៉ឺន​រៀល​ទៅ​ចាយ​ទៅ 

ក្មេងស្រី​​បាន​លុយ​​អ​រ​រខិបរខុប រត់​ទៅ​ប្រាប់​ម្ដាយ​ថា​លោក​សង្ឃ​ឲ្យ​លុយ​ពេល​ខ្លួន​កំពុង​ឡើង​បេះ​ត្រួយ​អម្ពិល។
ម្ដាយ​ក្មេង​ស្រី​គិត​ក្នុង​ចិត្ត​ថា "យី​កូន​អញ​បាន​ប៉ុណ្ណឹង ចុះ​ទម្រាំ​អញ​បាន​ប៉ុណ្ណា​ទៅ" ។ ស្អែក​ឡើង​ម្ដាយ​ក្មេង​ស្រី​នោះ​​ក៏​បាន​ទៅ​ឡើង​បេះ​ត្រួយ​អម្ពិល​ម្ដង ។ គាប់ជួន​ពេល​នោះ​លោក​សង្ឃ​បាន​មក​បិណ្ឌបាត​តាម​ផ្លូវ​ដដែល​ហើយ​បាន​ងើយ​ឡើង​លើ​មើល​ម្ដាយ​ក្មេង​ស្រី​​នោះ​បេះ​ត្រួយ​អម្ពិល ហើយ​ក៏​បាន​ហៅ​​នាង​ឲ្យ​ចុះ​មកក្រោម។

ម្ដាយក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​ ២រយ​រៀល​ ទៅ​ទិញ​ ឡាម​​កោរចេញទៅ!
ម្ដាយក្មេង​ស្រី ៖ អុញ….!!!

1 Comment »

The URI to TrackBack this entry is: http://trajoke.blogsome.com/2008/01/07/p334/trackback/

  1. haha…..haaaa….r
    hey so so ha….haaa……

    Comment by kingkong — January 11, 2008 @ 7:32 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.