អាសយដ្ឋាន

January 25, 2008

បុរស​ម្នាក់​ទើបនឹង​មកពី​ស្រែ​ចូល​ដល់​ទីក្រុង ពេល​មក​ដល់​ចំណតរថយន្ត គាត់​ចង់​ហៅ​ស៊ីក្លូ​អោយ​ដឹក​ទៅផ្ទះ​បងប្អូន​គាត់ តែ​មិន​ដឹង​ប្រាប់​គេ​ថា​យ៉ាងម៉េច ។ ងាក​ចុះ​ងាក​ឡើង​គាត់​ក៏បាន​ឃើញ​អ៊ំស្រី​ម្នាក់​កំពុង​បោយដៃ​ហៅ​ស៊ីក្លូ ហើយ​ពេល​ស៊ីក្លូ​មក​ជិត​អ៊ំស្រី​និយាយ​ថា ៖ "៧២ មុនីរ៉េត" ហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។

មួយស្របក់​ក្រោយមក​ទៀត ក៏​ឃើញ​មាន​យុវជន​ម្នាក់​បោយដៃ​ហៅ​ស៊ីក្លូ និង និយាយ​ថា ២៥ ហែមចៀវហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
អ្នក​ទី ៣ គឺជា​ស្ត្រី​បាន​និយាយ​ថា "៤២ ម៉ៅសេទុង" រួច​ឡើងជិះ​ទៅ ។

ឃើញ​ដូច្នេះ​គាត់​ក៏​មាន​សេចក្ដីក្លាហាន​ឡើង និង​បោយដៃ​ហៅ​ស៊ីក្លូ​រួច​ប្រាប់​ថា "៣៥ ឪអាក្នុយ
ពេលនោះ​ស្រាប់តែ​អ្នកស៊ីក្លូ​ធ្វើ​ភ្នែក​ស្លឺ ! ! ? ?