មើលមិនច្បាស់
ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាងស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖
លោកគ្រូ ៖ នែប្អូន ! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ !
សិស្ស ៖ បាទលោកគ្រូ ! ខ្ញុំសុំទោស ! ការពិតខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ… ។
លោកគ្រូ ៖ អុញ!!!???
lolz
Comment by chharda — February 6, 2008 @ 11:44 am
ម៉េចក៏កំប្លែងមួយៗ ក្រចេញមុខម៉េះ? ពីរបីអាទិត្យបានឃើញមួយ…
Comment by rak3k — February 7, 2008 @ 3:54 am
សូមលោកចន្ត្រា ជួយប្ដូរតំណឲ្យផង ប្ដូរមក rak3k.blogsome.com វិញ ព្រោះខ្ញុំឈប់ប្រើ wordpress ហើយ។
Comment by rak3k — February 7, 2008 @ 3:56 am