រឿងឆ្មាមានទម្ងន់
នៅក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីរបីក្បាលទុកគ្រាន់ចាប់កណ្ដុរនៅពេលយប់ ។ គាត់ស្រឡាញ់ឆ្មារបស់គាត់ណាស់ ។ ថ្ងៃមួយស្រាប់តែឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូពេទ្យមកមើលឆ្មារបស់គាត់ ។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយ
គ្រូពេទ្យ ៖ សូមជួយអបអរសាទរលោកយាយ ! ឆ្មារបស់លោកយាយមានទម្ងន់ហើយ !
លោកយាយ (និយាយទាំងកំហឹង) ៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ?
កំពុងជជែកគ្នា ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិចលោអាឆ្មាឈ្មោលមួយនោះទេដឹង ?
លោកយាយ ៖ មិនមែនទេក្មួយ ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ !
គ្រូពេទ្យ ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ !
លោកយាយ ៖ អីចឹងមែនអីក្មួយ !