អ្នកជម្ងឺធ្មេញ
ពូម្នាក់ត្រូវទៅជួបគ្រូពេទ្យធ្មេញពេលព្រឹកមួយ ឯមន្ទីរពេទ្យធ្មេញនៅភ្នំពេញ ។ លោកគ្រូពេទ្យ បានសុំឲ្យគាត់ហាមាត់ដើម្បីត្រួតពិនិត្យធ្មេញសិនមុននឹងចាត់ចែងត្រូវធ្វើអ្វីបន្តទៀត ។ គ្រាន់តែគាត់ហាមាត់ភ្លាមឃើញមានកាកសំណល់អាហារពីល្ងាចជាប់ធ្មេញស្អេក តែមិនហ៊ានថាអីទេខ្លាចគាត់អន់ចិត្ត ទើបដកលុយពីហោប៉ៅខោមួយដុល្លារហុចឲ្យ ៖ "ណេះលោកពូ ! យកទៅទិញអំពៅសាងហូបសិនទៅ សឹមមកជួបខ្ញុំម្ដងទៀតណាចា៎ះ" ។
ពូគាត់បានមួយដុល្លារក៏នឹកថា ៖ "លោកគ្រូពេទ្យនេះចិត្តល្អណាស់ បានឲ្យអញមួយដុល្លារទៅហូបអំពៅសាង" ។
មួយសន្ទុះគាត់ត្រឡប់មកវិញ លោកគ្រូពេទ្យបានហៅឱ្យគាត់ចូលជួប ហើយអោយអង្គុយស្រួលបួលទើបឱ្យគាត់ហាមាត់ពិនិត្យធ្មេញម្ដងទៀត ស្រាប់តែគ្រូពេទ្យចាប់ផ្ដើមលាន់មាត់ "អ៊ូយ ! លើសដើម ! ខ្ញុំឲ្យមួយដុល្លារទៅទិញអំពៅសាងហូប ម៉េចបានជាទៅទិញត្រាវហូបវិញអញ្ចឹងពូ ?" គាត់តបថា "ព្រឹកអញ្ចឹងហូបអំពៅសាងម៉េចនឹងបាត់ឃ្លាន ពូឃើញត្រាវវាថោកជាងក៏ទិញហូបទៅ" ។
គ្រូពេទ្យនឹកក្នុងចិត្តថា "ឱអាត្មាអញកម្មក្រាស់ម៉្លេះ ! ឲ្យទៅស៊ីអំពៅសាងទៅ ក្រែងនឹងបានសម្រាលទុក្ខខ្លះ គាត់ទៅពួយត្រាវរឹតតែឲ្យឯងវេទនាថែមទៀត" ។