តាម​ទំហំ

March 31, 2008

គ្រូ​និយាយ​ជាមួយ​សិស្ស​ប្រុស​៣នាក់
គ្រូ ៖ ពួក​ឯង​ទាំង​៣ គួរ​តែ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​ជាង​នេះ
សិស្ស​ទាំង​បី ៖ ម៉េច​អញ្ចឹង​លោកគ្រូ?
គ្រូ ៖ ព្រោះ​ញ៉ាំ​ត្រី ធ្វើ​ឲ្យ​ឆ្លាត
សិស្ស​ទី១ ៖ ចុះ​ត្រូវ​ញ៉ាំ​ត្រី​អ្វី​ទៅ​លោកគ្រូ?
គ្រូ ៖ សិស្ស​ទី១​ធ្វើ​លំហាត់​ខុស ៣​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រី​ប្លាធូ
សិស្ស​ទី២ ៖ រួច​ចុះ​ខ្ញុំ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស ៦​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រីរ៉ស់
សិស្ស​ទី៣ ៖ ចុះ​ខ្ញុំ​វិញ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស​ទាំងអស់ ត្រូវ​ទៅ​ញ៉ាំ​ត្រី​បាឡែន

លែង​មាន​ប្រយោជន៍

March 29, 2008

ខ្ទើយ​ម្នាក់​យំ​នៅ​ក្នុង​បារ ។ អ្នក​ក្រឡុក​ស្រា​ឃើញ​ដូច្នេះ​ក៏​និយាយ​លួងលោម​និង​សួរ​ពី​ដំណើរ​ដើមទង ៖ ខ្ទើយ ៖ សង្សារ​របស់​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ​ស្មោះ​ទេ អ្នក​ក្រឡុក​ស្រា ៖ ហេតុអ្វី​ក៏​អ្នក​គិត​ថា គេ​មិន​ស្រលាញ់​អ្នក​ស្មោះ? ខ្ទើយ ៖ ពេល​ខ្ញុំ​ឈឺ​ជំងឺ​បន្តិចបន្តួច គេ​ក៏​មិន​មក​រក​ខ្ញុំ ព្រោះ​ខ្ញុំ​អស់​ប្រយោជន៍​សម្រាប់​គេ​ហើយ អ្នក​ក្រឡុក​ស្រា ៖ ចុះ​អ្នក​ឈឺ​អ្វី​ទៅ? ខ្ទើយ ៖ ខ្ញុំ​កើត​ឫសដូងបាត

ចប់ហើយខ្ញុំ

March 24, 2008

ស្ត្រី​ម្នាក់​កំពុងតែច្រៀង ស្រាប់តែ​ពូ​បាត់​បាន​រិះគន់​នាង ទៅកាន់​ពូ​ម៉ៅ​ដែល​ឈរ​ពី​ក្រោយ​គាត់ ។

ពូបាត់ ៖ សំឡេង​នាង​ពិបាក​ស្ដាប់ណាស់ តើ​លោក​ស្គាល់​នាងទេ?
ពូម៉ៅ ៖ បាទ​នាង​ជា​ប្រពន្ធ​ខ្ញុំ
ពូបាត់ ៖ ឲ្យ​ខ្ញុំ​សុំទោស ការពិត​សំឡេង​នាង​ល្អ​ទេ តែ​ខ្ញុំ​ឆ្ងល់​ពីណា​គេ​​ជា​អ្នក​សរសេរ​បទ​ចំរៀង​ដូច​ឆ្គួត​អញ្ចឹង
ពូម៉ៅ ៖ បាទ​បទ​នឹង​ក៏​ខ្ញុំ​ជា​អ្នក​សរសេរ​ដែរ
ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!

 

គ្រាន់តែ ២+២ មិនចេះដែរ!

March 20, 2008

ផ្លយ​ជា​សិស្ស​ម្នាក់​រៀន​ថ្នាក់ទី២ ​វាឆ្លាត ហើយ​ពូកែ​ទៀត ទាស់​តែ​វាមិន​សូវ​ដឹង​រឿង​រាក់ជ្រៅ ។ មាន​ថ្ងៃ​មួយ​នោះ​នៅ​ក្នុង​ថ្នាក់រៀន​អ្នក​គ្រូ​បាន​សួរ​ផ្លយ​ថា ៖ មើល​ផ្លយ​ ២+២ ត្រូវ​ជា​ប៉ុន្មាន?

នៅ​ពេល​នេះ​ផ្លយ​ទៈតុ​ផាំង ហើយ​ក៏​ដើរ​ចេញ​ទៅ​ផ្ទៈ​បាត់​ទៅ ។ លុះ​ទៅ​ដល់​ផ្ទៈ​ម្ដាយ​វា​ក៏​សួរ​វា​ថា ៖ "អាផ្លយ​ម្ដេច​ក៏ឯង​ចេញ​មក​ផ្ទៈ​លឿន​ម្លេះ​ថ្ងៃនេះ?"

ផ្លយ ៖ មិន​ដឹង​ជា​រៀន​ធ្វើ​អី​ទេម៉ែ បើ​គ្រូ​គ្រាន់តែ ២+២ ក៏​មកសួរ​ខ្ញុំដែរ ។

ម្ដាយ ៖ អើ! ឯង​ធ្វើ​អញ្ចឹង​បាន​ត្រូវ​អាកូន! 

ចាញ់បាល់

March 7, 2008

ខែ​នេះ ជា​រដូវ​ប្រកួត​បាល់ទាត់ ។ ព្រឹក​ថ្ងៃនេះ​មាន​មនុស្ស​បី​នាក់​នៅ​ក្នុង​បន្ទប់​មួយ ។ ពីរ​នាក់​អាន​កាសែត ម្នាក់​មិន​មាន​កាសែត​អាន​គឺ​អង្គុយ​រង់ចាំ ។ អ្នកមាន​កាសែត​អាន​ម្នាក់​ឆ្លើយឆ្លង​ជាមួយ​អ្នក​រង់ចាំ ។

អ្នក​រង់ចាំ បង អាន​ឲ្យ​ឮៗ ឲ្យ​ខ្ញុំ​ស្ដាប់​ផង បានទេ!

អ្នកអាន អាន​មិនបាន​ឮ​ទេ អស់កម្លាំង !

អ្នក​រង់ចាំ ម៉េច​បានជា​អស់កម្លាំង ? យប់មិញ……..

អ្នកអាន អត់​ចាញ់​កូន​ទេ ! តែ​ចាញ់​បាល់ !

អ្នក​រង់ចាំ អុញ​…….. ! ! !

បោយ​នេះ​ចំ​មែន

March 5, 2008

បោយ​ជាទី​សំណព្វចិត្ត​របស់​លោក​ស័ក្ដិ ៥​ម្នាក់​បាន​រៀបចំ​បាយទឹក​ទទួល​ភ្ញៀវ​ចៅហ្វាយ ។ រៀប​ដល់​ពេល​នឹង​ទទួលទាន​ទៅ​ហើយ លោក​ស័ក្ដិ​៥ បាន​ក្រឡេក​ឃើញ សម ស្លាបព្រា វា​មិនសូវ​ជា​ស្អាត​ក៏​ឲ្យ​បោយ​យក​ទៅ​លាង​ចេញ ។ បោយ​ក៏​យក​ទៅ​លាង​យ៉ាង​ប្រញាប់ ហើយ​យក​មក​ឲ្យ​វិញ​តែ​ក្នុង​រយៈពេល​ខ្លី ព្រោះ​ពេលវេលា​ទទួលទាន​ដល់​ហើយ​ដោយ​ខំ​លាង​ឲ្យ​ស្អាត​ថែមទៀត​ផង ។ ស្រាប់តែ​លោក​ស័ក្ដិ ៥ នៅ​មិន​ពេញចិត្ត​ទៀត "​លាង​រួច​ហើយ​ឬ ?​" លោកនាយ​សួរ ។ "​បាទ !​" បោយ​ឆ្លើយ ។ "​អី​ក៏​លាង​លឿន​ម្ល៉េះ ?….ទៅ ! យក​ទៅ​លាង​ម្ដងទៀត​លោក​នាយ​តប ។ លុះដល់​ចាំ​បាត់​យូរ​ពេក លោក​នាយ​ក៏​ស្រែក "​អ្ហែង​លាង​អី​ក៏​យូរ​ម្ល៉េះ អា​អើយ​អា !​" "​បាទ, លាង​ឆាប់​ពេក ខ្លាច​មិន​ស្អាត​ទាន !​"  បោយ​តប ។

ក្លាយ​ជា​អ្នកមាន​ព្រោះតែ​បាល់

March 1, 2008

នាយ អាត ឡូម៉ា ក្លាយ​ទៅជា​ភ្នាក់ងារ​រើស​សំរាម​មាន​លើស​គេឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​គេ​បាន​ធ្វើការ​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​មក ។ មាន​ក្រុម​អ្នកកាសែត​ជាច្រើន​បាន​មក​សុំ​ជួប​សម្ភាស​ជាមួយ​នាយ អាត ក្រោយ​ពី​នាយ​បាន​ទទួលជោគជ័យ​ក្នុង​ការងារ ។

អ្នកកាសែត លោក អាត សូម​លោក​ជួយ​ប្រាប់​នូវ​ភាព​អាថ៌កំបាំង ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅជា​មហាសេដ្ឋី ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​បានទេ ?

អាត ៖ អ្ហូ !…..ងាយ​ដូច​បកចេក​អីចឹង ! គឺ​វា​អីចេះ ! ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" លេង​បាល់​មិន​បាន​ល្អ​សោះ ម៉្លោះហើយ​ខ្ញុំ​ក៏​ក្លាយ​ទៅជា​អ្នកមាន​ទៅ !

អ្នកកាសែត ៖ បើ​អីចឹង​លោក​លែង​ភ្នាល់បាល់​មែនទេ ?

អាត ៖ មិនមែនទេ ! ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" បាន​មក​មើល​បាល់ទាត់ ហើយ​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់​គេ​រាល់​លើក ហើយ​បាន​ហ៊ោ​ដេញ​គ្រវែង​នឹង​ដប​ទឹក​បរិសុទ្ធ ខ្ញុំ​ក៏បាន​ប្រមូល​រើស​យក​ដប​ទៅ​លក់​រាល់​ពេល ម៉្លោះហើយ​ទើបបាន​ខ្ញុំ​ក្លាយ​ជា​អ្នកមាន​បាន​៥​ឆ្នាំ​មកនេះ ខ្ញុំ​ប្រមូល​ប្រាក់​បាន​ច្រើន​លាន​ហើយ ។