ក្លាយជាអ្នកមានព្រោះតែបាល់
នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការនៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈពេលជាងប្រាំឆ្នាំមក ។ មានក្រុមអ្នកកាសែតជាច្រើនបានមកសុំជួបសម្ភាសជាមួយនាយ អាត ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ ។
អ្នកកាសែត ៖ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើឲ្យលោកក្លាយទៅជាមហាសេដ្ឋី ឲ្យខ្ញុំបានដឹងផងបានទេ ?
អាត ៖ អ្ហូ !…..ងាយដូចបកចេកអីចឹង ! គឺវាអីចេះ ! ក្រុមបាល់ទាត់ "ប្លែកប៊ីន" លេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ !
អ្នកកាសែត ៖ បើអីចឹងលោកលែងភ្នាល់បាល់មែនទេ ?
អាត ៖ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ "ប្លែកប៊ីន" បានមកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើបបានខ្ញុំក្លាយជាអ្នកមានបាន៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ ។