បោយនេះចំមែន
បោយជាទីសំណព្វចិត្តរបស់លោកស័ក្ដិ ៥ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្ដិ៥ បានក្រឡេកឃើញ សម ស្លាបព្រា វាមិនសូវជាស្អាតក៏ឲ្យបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកឲ្យវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយដោយខំលាងឲ្យស្អាតថែមទៀតផង ។ ស្រាប់តែលោកស័ក្ដិ ៥ នៅមិនពេញចិត្តទៀត "លាងរួចហើយឬ ?" លោកនាយសួរ ។ "បាទ !" បោយឆ្លើយ ។ "អីក៏លាងលឿនម្ល៉េះ ?….ទៅ ! យកទៅលាងម្ដងទៀត" លោកនាយតប ។ លុះដល់ចាំបាត់យូរពេក លោកនាយក៏ស្រែក "អ្ហែងលាងអីក៏យូរម្ល៉េះ អាអើយអា !" ។ "បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !" បោយតប ។
hahah pit jea funny nas
Comment by chharda — March 5, 2008 @ 4:12 am
សួស្តីលោក
ខ្ញុំសុំសួរបន្តិចបានទេ គឺខ្ញុំឆ្ងល់ត្រង់ Plugins តើយើងត្រូវចុចឱ្យចេញជា Deactivate ឬ activate ប្រសិនបើ
ត្រូវការប្រើ
Comment by សុទ្ធិពង្ស — March 5, 2008 @ 3:01 pm
ត្រូវយក Activate បើត្រូវការប្រើ
Comment by trajoke — March 9, 2008 @ 3:00 am