គ្រាន់តែ ២+២ មិនចេះដែរ!
ផ្លយជាសិស្សម្នាក់រៀនថ្នាក់ទី២ វាឆ្លាត ហើយពូកែទៀត ទាស់តែវាមិនសូវដឹងរឿងរាក់ជ្រៅ ។ មានថ្ងៃមួយនោះនៅក្នុងថ្នាក់រៀនអ្នកគ្រូបានសួរផ្លយថា ៖ មើលផ្លយ ២+២ ត្រូវជាប៉ុន្មាន?
នៅពេលនេះផ្លយទៈតុផាំង ហើយក៏ដើរចេញទៅផ្ទៈបាត់ទៅ ។ លុះទៅដល់ផ្ទៈម្ដាយវាក៏សួរវាថា ៖ "អាផ្លយម្ដេចក៏ឯងចេញមកផ្ទៈលឿនម្លេះថ្ងៃនេះ?"
ផ្លយ ៖ មិនដឹងជារៀនធ្វើអីទេម៉ែ បើគ្រូគ្រាន់តែ ២+២ ក៏មកសួរខ្ញុំដែរ ។
ម្ដាយ ៖ អើ! ឯងធ្វើអញ្ចឹងបានត្រូវអាកូន!