ទិញ​ទូរស័ព្ទ

April 18, 2008

ពូម៉ៅ​គាត់​ចង់​ទិញ​ទូរស័ព្ទ រួច​គាត់​ក៏​បាន​ទៅ​ដល់​ហាង​មួយ ។

អ្នក​លក់ ៖ តើ​ពូ​ចង់​ទិញ​ទូរស័ព្ទ​ម៉ាក​អី​ដែរ?
ពូ​ម៉ៅ ៖ ​មាន​អា​ម៉ាក​ណា​ប្រើ​បាន​យូរ ហើយ​មិន​ងាយ​ខូច​ទេ?
អ្នកលក់ ៖ ច៎ាស​មាន ដូចជា  Nokia, Samsung, LG…
ពូម៉ៅ ៖ ខ្លាចតែ​វា​ថ្លៃ​ពេក​ទេ​ដឹង?
អ្នក​លក់ ៖ Nokia នេះ ១៨០$ Sumsung នេះ​ ១៥០$
ពូ​ម៉ៅ ៖ ទេ ខ្ញុំ​ចង់​បាន​​អា​ណា​ដែល​​ប្រើ​ទុក​គប់​ចោរ​អត់ស្ដាយ ព្រោះ​ឥឡូវ​ចោរ​ឆក់​ទូរស័ព្ទ​ច្រើន​ណាស់!
អ្នក​លក់ ៖ អើ! មើល​គាត់!!!??? 

World Cup 2006

April 10, 2008

ពូរុន​មាន​សំបុត្រ​សម្រាប់​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ២​សន្លឹក ។ ពេល​គាត់​កំពុង​អង្គុយ​រង់ចាំ​ការ​ប្រកួត​ចាប់ផ្ដើម​ស្រាប់តែ​មាន​ក្មេង​ម្នាក់​សួរ​គាត់ ៖

ក្មេងប្រុស ៖ កន្លែង​អង្គុយ​ជាប់​ពូ​មាន​នរណា​អង្គុយទេ?
ពូរុន ៖ អត់​មាន​ទេ​ក្មួយ!
ក្មេងប្រុស ៖ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ទាំងមូល​មាន​កន្លែង​ទំនេរ!
ពូរុន ៖ ការពិត​វា​ជា​កន្លែង​របស់​ប្រពន្ធ​ពូ​ទេ តែ​នាង​បាន​ស្លាប់​ទៅហើយ!
ក្មេងប្រុស ៖ ឲ្យ​ខ្ញុំ​សុំទោស! ចុះ​ហេតុអ្វី​ពូ​មិន​ហៅ បងប្អូន​ឬ​អ្នក​ជិតខាង​ មក​ជាមួយ?
ពូរុន ៖ ពួកគេ​រវល់​រៀបចំបុណ្យ​សព​ប្រពន្ធ​របស់​ពូ!
ក្មេងប្រុស ៖ !!!???? 

ទុកឲ្យអញ!

April 8, 2008

ថ្ងៃទី១
ប្អូន ៖ បងៗ​ទូរទស្សន៍​យើង​ខូច​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ធ្វើ!

ថ្ងៃទី២
ប្អូន ៖ បងៗកុំព្យូទ័រ​យើង​ខូចទៀត​​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ឲ្យ​គេ​ធ្វើ! អញ្ចឹង​ក៏​ប្រាប់​អញ​ដែរ!

ថ្ងៃទី៣
បង ៖ ឈប់! ថ្ងៃនេះ​ខូច​អី​ទៀត​ហើយ?
ប្អូន ៖ ស្រី​ខូច​បង!
បង ៖ អើ​អាហ្នឹង​ទុក​ឲ្យ​អញ​យក​ទៅ​ធ្វើ!

អំណោយថ្ងៃកំណើត

April 6, 2008

អ្នកទិញ ៖ ខ្ញុំ​ចង់​ទិញ​អាវ​រងា​ឲ្យ​ឆ្កែ​របស់​ខ្ញុំ
អ្នកលក់ ៖ តើ​វា​ពាក់​លេខ​ប៉ុន្មាន​ដែរ​អ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេច​បាត់​ទៅហើយ
អ្នកលក់ ៖ ហេតុអ្វី​បាន​ជា​មិន​នាំ​វា​មក​តែ​ម្ដង​ទៅ?
អ្នកទិញ ៖ មិន​បានទេ! ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​វា ខ្ញុំ​ចង់​ឲ្យ​វា​មាន​ការ​ភ្ញាក់​ផ្អើល
អ្នក​លក់ ៖ !!! 

មិនដែល​បាត់ខ្លួនទេ

April 4, 2008

អ្នកដំណើរ​ម្នាក់​បាន​ជួល​ទូក​មួយ​សម្រាប់​ជិះ​ឆ្លង​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត ។ ចៃដន្យ​ថ្ងៃ​ដែល​គាត់​ឆ្លង​គឺ​មាន​ខ្យល់​យ៉ាងខ្លាំង និង​រលក​ធំៗ​ដោយ​ហេតុនេះ​ហើយ​ទើប​គាត់​មាន​ការ​ខ្លាច​រអា​បន្តិច ។

អ្នកដំណើរ ៖ ម្ចាស់ទូក​តើ​លោក​ប្រាកដ​ទេ​ដែល​ថា​ពួកយើង​ឆ្លង​ទន្លេ​នេះ​ដោយ​សុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មាន​បញ្ហា​ទេលោក
អ្នកដំណើរ ៖ តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាត់​ខ្លួន​ក្នុង​ទន្លេ​នេះ​ដែរ​ឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់​មានទេ​កន្លងមក ព្រោះ​កាល​ពី​អាទិត្យមុនប្អូនប្រុស​ខ្ញុំ​បាន​លិច​ទូក​នៅ​ទន្លេនេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ក៍​រកវា​ឃើញ​វិញ
អ្នកដំណើរ ៖ ហ៎ា!!? 

អ្នកណា​ធំជាង

April 2, 2008

ស្ត្រី​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា ចូលចិត្ត​និយាយ​គ្នា​រឿង​អីវ៉ែអីវ៉ាន់​របស់​ខ្លួន​ឯង​ថា​អ្នកណា​ធំជាង ។

ស្ត្រី​ទី១ ៖ អីវ៉ែអីវ៉ាន់​របស់​ខ្ញុំ​ធំជាង​
ស្ត្រី​ទី២ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង​ឯង
ស្ត្រី​ទី១ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង
ស្ត្រី​ទី២ ៖ អញ្ចឹង​ពេល​ដែល​ឯង​ជួយ​ខ្លួនឯង ឯង​ប្រើ​អ្វី​រុក​ចូល​ទៅ
ស្ត្រី​ទី១ ៖ ខ្ញុំ​ប្រើ​ត្រសក់​ធំៗ ចុះ​ឯង​វិញ?
ស្ត្រី​ទី២ ៖ ខ្ញុំ​ក៏​ប្រើ​ត្រសក់​ដែរ
ស្ត្រី​ទី១ ៖ ឯង​ក៏​ប្រើ​ត្រសក់​ដូចគ្នា​ដែរ នៅ​មក​ថា​របស់​ឯង​ធំ​ជាង​យើង​ទៅ​កើត
ស្ត្រី​ទី២ ៖ ប្រាកដ​ជា​ធំ​ជាង​របស់​ឯង​ហើយ ព្រោះ​របស់​ឯង​គ្រាន់តែ​ប្រើ​ត្រសក់​ធម្មតា តែ​របស់​ខ្ញុំ​គឺ​ប្រើ​ត្រសក់ស្រូវ ។