មិនដែល​បាត់ខ្លួនទេ

April 4, 2008

អ្នកដំណើរ​ម្នាក់​បាន​ជួល​ទូក​មួយ​សម្រាប់​ជិះ​ឆ្លង​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត ។ ចៃដន្យ​ថ្ងៃ​ដែល​គាត់​ឆ្លង​គឺ​មាន​ខ្យល់​យ៉ាងខ្លាំង និង​រលក​ធំៗ​ដោយ​ហេតុនេះ​ហើយ​ទើប​គាត់​មាន​ការ​ខ្លាច​រអា​បន្តិច ។

អ្នកដំណើរ ៖ ម្ចាស់ទូក​តើ​លោក​ប្រាកដ​ទេ​ដែល​ថា​ពួកយើង​ឆ្លង​ទន្លេ​នេះ​ដោយ​សុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មាន​បញ្ហា​ទេលោក
អ្នកដំណើរ ៖ តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាត់​ខ្លួន​ក្នុង​ទន្លេ​នេះ​ដែរ​ឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់​មានទេ​កន្លងមក ព្រោះ​កាល​ពី​អាទិត្យមុនប្អូនប្រុស​ខ្ញុំ​បាន​លិច​ទូក​នៅ​ទន្លេនេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ក៍​រកវា​ឃើញ​វិញ
អ្នកដំណើរ ៖ ហ៎ា!!?