ថ្ងៃក្រោយ​កុំ​ធ្វើ​អញ្ចឹង!

May 1, 2008

 ទារក​ម្នាក់​បាន​ប្រសូត​មក​ដោយ​មាន​ការ​ចម្រើន​វ័យ​ឆាប់​ជាង​ទារក​ទូទៅ ។ វា​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​សម្រាល​កូន លុះ​ឃើញ​ពេទ្យ​ឆ្មប​នៅ​ក្បែរ​នោះ វា​ក៏​សួរ​ថា ៖

ទារក ៖ តើ​លោក​ជា​គ្រូ​ពេទ្យ​ដែល​មក​ជួយ​សម្រាល​ខ្ញុំ​មែនទេ?

គ្រូពេទ្យ ៖ បាទ! គឺ​ខ្ញុំ​នេះ​ហើយ ។

ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ប្រសូត​ខ្ញុំ​តាម​វិជ្ជាជីវៈ​ប្រកប​ដោយ​សុវត្ថិភាព ។

ទារក​កំហូច​ក៏​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​ម្ដងទៀត ហើយ​ឃើញ​ម្ដាយ​ក៏​សួរ​ទៀត​ថា ៖

ទារក ៖ អ្នក​ជា​ម្ដាយ​របស់​ខ្ញុំ​មែនទេ?

ម្ដាយ ៖ មែនហើយ!

ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ថែទាំ​ខ្ញុំ​បាន​ល្អ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ ។

បន្ទាប់​មក​ទារក​កំហូច​បាន​សម្លក់​សម្លឹង​បុរស​ដែល​នៅ​ក្បែរ​ម្ដាយ​រួច​សួរ​ថា ៖

ទារក ៖ លោក​ជា​ឪពុក​ខ្ញុំ​មែន​ទេ?

ឪពុក ៖ មែន​ហើយ!

ភ្លាម​នោះ​ទារក​កំហូច​បាន​រំកិល​គូទ​ទៅ​ជិត​ឪពុក ហើយ​លើក​ម្រាម​ចង្អុល​ដៃ​ញុល​ថ្ងាស​ឪពុក ៧-៨​ដង​រួច​ប្រាប់​ឪពុកថា ៖

ទារក ៖ ខ្ញុំ​ចង់​ឲ្យ​ប៉ា​ឯង​ចាំ​ទុក​ក្នុង​ខួរ​ថា ធ្វើ​អញ្ចឹង អញ្ចឹង​គឺ​វា​ឈឺ​ណាស់​ដឹង​ទេ?

ឪពុក ៖ អុញ!!!………..

Comments »

The URI to TrackBack this entry is: http://trajoke.blogsome.com/2008/05/01/p363/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.