សងសឹក

June 4, 2008

នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ តូ ជា​យុវជន​កំហិល​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ការ​ទាំងអស់​ដែរ។ ខណៈ​កំពុង​អង្គុយ តូ បាន​ក្រឡេក​ទៅ​ឃើញ​យុវតី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ដោយ​សារធាតុ​កំហិល តូ ក៏​ដើរ​សំដៅ​ទៅ​រក​នារី​នោះ ហើយ​បន្លឺ​វាចា​សំណួរ ៖

តូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ…! អនុញ្ញាតិ​ឲ្យ​ខ្ញុំ​រួម​តុ​ជាមួយ​ផង​បានទេ?

ខណៈ​នោះ​ស្រាប់​តែ​យុវតី​នោះ​ក្រោកឡើង​ស្រែក​ខ្លាំងៗ​ថា ៖

យុវតី ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ…?

តូ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​របស់​ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​បាន​សម្លឹង​មករក​ខ្លួន។ តូ​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។

បន្តិច​ក្រោយ​មក​យុវតី​ក៏​ដើរ​សំដៅ​មក​តុ​របស់​តូ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​តូ ៖

យុវតី ៖ សុំទោស…! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ…។ សឹង​តែ​យុវតី​និយាយ​ចប់​មិនទាន់ តូ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖

តូ ៖ ថាម៉េច…! មួយ​យប់​ថ្លៃ​ដល់ទៅ​ ៥០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ…!!!

Comments »

The URI to TrackBack this entry is: http://trajoke.blogsome.com/2008/06/04/p366/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.