គឺ​ឪពុក​ខ្ញុំ

June 6, 2008

អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។

-       អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!

-       អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង…!

-       អញ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!

-       អាឡួ! ឯង​ថា​ម៉េច​អាច្រូច?

-       អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!

-       អាឡូ! អាណា​គេ និយាយ?

-       គឺ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ…!

-       !!!???