ប្រុសៗ ដូចតែគ្នា

សូមទាញអត្ថបទនេះ "សូមអានអ្នកនឹងឃើញ!" រួចអានវានៅម៉ោង ១២ យប់ ហើយកុំភ្លេចបើកឧបករណ៍បំពងសំលេងរបស់កុំព្យូទ័រអ្នកផង។
សួមសំណាងល្អ!
លុយអាចទិញផ្ទះ ប៉ុន្តែមិនអាចទិញស្រុកកំណើត
លុយអាចទិញគ្រែ ប៉ុន្តែមិនអាចទិញការគេងលក់
លុយអាចទិញនាឡិកា ប៉ុន្តែមិនអាចទិញពេលវេលា
លុយអាចទិញសៀវភៅ ប៉ុន្តែមិនអាចទិញចំណេះដឹង
លុយអាចទិញចំណី ប៉ុន្តែមិនអាចទិញការស្រេកឃ្លាន
លុយអាចទិញតួនាទី ប៉ុន្តែមិនអាចទិញការគោរព
លុយអាចទិញឈាម ប៉ុន្តែមិនអាចទិញជីវិត
លុយអាចទិញថ្នាំ ប៉ុន្តែមិនអាចទិញសុខភាព
លុយអាចទិញការរួមភេទ ប៉ុន្តែមិនអាចទិញការស្រលាញ់
លុយអាចទិញការធានារ៉ាប់រង ប៉ុន្តែមិនអាចទិញសុវត្ថិភាព
លោកអ្នកឃើញទេ មានលុយមិនមែនមានន័យថាមានអ្វីៗទាំងអស់នោះទេ៕
តាមរយៈភ្នាក់ងារយើងបានឲ្យដឹងថាម្សិលមិញ វេលាម៉ោង ៥ល្ងាច ម្ចាស់កសិដ្ឋានម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ត្រូវគោធាក់សន្លប់ធំ។ ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេល២ម៉ោងនៅកន្លែងកើតហេតុទើបដឹងថាមិនមែនកំហុសគោទេ គឺមកពីជនរងគ្រោះលេងពងគោ ពេលនិយាយទូរស័ព្ទជាមួយស្រីស្នេហ៍។ ព័ត៌មានខ្លីរបស់ភ្នាក់ងារយើងសម្រាប់ថ្ងៃនេះសូមចប់តែប៉ុណ្ណេះ។
ដកស្រង់ពី ៖ មហាសំណើច
ឆាកប្រយុទ្ធស្លាប់រស់រវាងមនុស្សវាយជាមួយឆ្កែ តើនរណាឈ្នះ?
ចម្លើយគឺ ៖ គំនិតអាក្រក់របស់អ្នកពិតជាត្រឹមត្រូវ!
បើឈ្នះ ៖ មនុស្សនោះព្រៃផ្សៃជាងសត្វឆ្កែទៅទៀត។
បើចាញ់ ៖ មនុស្សនោះអន់ជាងសត្វឆ្កែទៅទៀត។
បើស្មើ ៖ មនុស្សដូចឆ្កែ ឆ្កែដូចមនុស្ស។
ដូច្នេះកុំឈ្លោះជាមួយឆ្កែអី វាអត់ចំណេញទេ!!!
ដកស្រង់ពី ៖ មហាសំណើច
តាមប្រភពតគ្នាមួយបានឲ្យដឹងថាម្សិលម៉ិញ វេលាម៉ោង១ថ្ងៃត្រង់មានគ្រោះថ្នាក់ចរាចរមួយគួរឲ្យរន្ធត់។ តាមលឺ សាក្សីបានឲ្យដឹងថាស្រ្តីបីនាក់ត្រូវរ៉ូឡូកិនសំប៉ែតដូចចេកចៀន។ ទទួលដំណឹងភ្លាមភ្នាក់ងារយើងក៏រត់ឡើងស៊ីក្លូដើម្បីទៅថតព្រឹត្តការណ៍ជាក់ស្ដែង។ ទៅដល់កន្លែងកើតហេតុទើបដឹងថាពុំមានស្រ្តីណាម្នាក់ត្រូវកិនស្លាប់ដោយសាររ៉ូឡូទេ គឺរ៉ូឡូកិនសំបកត្រីខកំប៉ុងរូបស្រីបីនាក់តែប៉ុណ្ណោះ។ ព័ត៌មានខ្លីសម្រាប់ថ្ងៃនេះសូមចប់តែប៉ុណ្ណេះ។
ដកស្រង់ពី ៖ មហាសំណើច