១០ យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​នាង​នឹក

September 26, 2006

តើធ្វើយ៉ាងណាដើម្បីឱ្យនាង "នឹក"?

បើ​អ្នក​ចង់​ទាក់ទាញ​ឱ្យ​អ្នក​ណា​ម្នាក់​ស្រឡាញ់​ចូល​ចិត្ត ឬ​ចាប់​ចិត្ត​ស្នេហា​នោះ​គួរ​ចាប់​ផ្តើម​ដោយការធ្វើឱ្យ ភាគីម្ខាងទៀត "នឹក" ខ្លួនជាមុនសិន។ បើ​អាច​ធ្វើ​ឱ្យ​មនុស្សដែលអ្នក ស្រឡាញ់ពេញចិត្តនឹក​អ្នកបាននោះ បញ្ជាក់ឱ្យឃើញថា អ្នក​អាចឈ្នះលើចិត្តមនុស្សម្នាក់ នោះបានពាក់កណ្តាលហើយ ។
ជាការ​ពិតណាស់អ្នកចង់ឱ្យភាគីម្ខាងទៀត "នឹក" អ្នក​ក្នុង​ផ្លូវ​ល្អ​និង​ភាព​ជា​វិជ្ជមាន​ដូច្នេះ ការ​ដែលធ្វើឱ្យគេ នឹកអ្នកបានច្រើន ឬយូរប៉ុនណានោះ ​វា​ស្ថិត​នៅលើសមត្ថភាពពិសេស ផ្ទាល់ខ្លួនរបស់អ្នក​ហើយ សូមស្វែងយល់​តាម​វិធីសាស្ត្រទាំង១០ខាងក្រោមនេះ ៖

 

  1. បើមិនអាចទៅជួបនាងបាននោះ អ្នក​គួរ​ផ្ញើ​បាច់ផ្កា​ដល់​នាង​ដើម្បី​ជា​ការ​រំលឹក​ដល់​ ​ការ​ចង​ចាំ​របស់​នាង​ ​ដែល​មាន​ចំពោះ​អ្នក​ជំនួស​វិញ​ ​។ សម្រាប់​ការ​ផ្តល់​បាច់ផ្កា​មិន​ថា​ ​ជា​ផ្កា​អ្វី​ ​នោះ​ទេ​ ​គឺ​សុទ្ធសឹងតែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទាំងអស់​ ​ព្រោះ​នារី​ជា​ភេទ​ដែល​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ​ហើយ​ថែម​ ​ទាំង​ចូល​ចិត្ត​នៅ​តែ​ជាមួយ​របស់របរ​ ​ស្អាតៗ​ស្រាប់​ទៀត​ផង​ ​។ ដូច្នេះ​បើ​មាន​អ្នក​ណា​ម្នាក់​យក​ផ្កា​ ​ដ៏​ស្រស់​ស្អា​តទៅ​ប្រគល់​ឱ្យ​ដល់​ ​ដៃ​នាង​ផង​នោះ​ ​នាង​ច្បាស់​ជា​ពេញចិត្ត​ជាមួយនឹង​ក្តី​ព្យាយាម​ ​របស់​ភាគី​ម្ខាង​ទៀត​ ​ជាក់​ជា​មិន​ខាន​ ​។​យក​ល្អ​គួរ​ចេះ​ជ្រើសរើស​យក​ផ្កា​ផង យ៉ាង​ហោច​ណាស់​គួរ​ស៊ើប​ឱ្យ​ដឹង​ថា​ ​តើ​ ​នាង​ចូល​ចិត្ត​ផ្កា​អ្វី​ដើម្បី​ការពារ​កុំឱ្យ​មានការ​អ​សទ្ធា​ចំពោះ​យើង​ ​។​
  2. ​ផ្តល់​សត្វ​ចិញ្ចឹម​ដល់​នាង ដូច​ជា​ត្រី​, កណ្តុរ​, ទន្សាយ​, ឆ្មា​ ​និង​ឆ្កែ​ ​ជាដើម​ ​ឬ​មួយ​ក៏​នឹក​ក្នុង​ចិត្ត​ថា​ ​តើ​សត្វ​ប្រភេទ​ណា​ដែល​អាច​ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្តបាន​ ​គឺ​យក​សត្វ​នោះ​តែ​ម្តង​ ​។ 
  3. ជូនទឹកអប់ដល់នាង ដោយ​ត្រូវ​ជ្រើសរើស​ម៉ាក​យីហោ​ណា​ ​ដែល​មានឈ្មោះ​យ៉ាង​ជ្រាលជ្រៅ​ដូច​ជា​ ​ម៉ាក​ ​"ស្រឡាញ់​ស្មោះ​" "ជាប់​អន្ទាក់​ស្នេហ៍​" និង​ ​"នឹក​ជា​និច្ច​និរន្តរ៍​" ជាដើម​។​ ​ជា​ការ​ពិត​ណាស់​ទឹកអប់​ ​សម័យនេះ​ម៉ាក​យីហោ​នីមួយៗ​សុទ្ធតែ​បញ្ជាក់​ពី​អត្ថន័យ​របស់​វា​ ​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​មនុស្ស​។​ ​
  4. ​កុំ​ភ្លេច​ផ្ញើ​ប័ណ្ណ​ជូនពរ​ដែល​មាន​អត្ថន័យ​ស្នេហា​ផ្អែមល្អែម​ឱ្យ​នាង ស្រួល​មិន​ស្រួល​នាង​អាច​សរសើរ​ ​អ្នក​នៅ​ក្នុង​ចិត្ត​ថា​ ​អ្នក​គឺជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់​ផង​ក៏​ថា​បាន​។​
  5. ទិញឈុតដំណេក, ឈុត​រាត្រី​ ​ឬ​ឧបករណ៍​សម្រាប់​លេង​ពេល​រាត្រី​ឱ្យ​នាង។​ ​ត្រង់​ចំណុច​នេះ​បញ្ជាក់​ថា​ ​អ្នក​គឺជា​មនុស្ស​ល្អិតល្អន់​ ​និង​មានការ​បារម្ភ​ពី​នាង​ ​។ បើ​អ្នកទិញ​ភួយ​ជូន​នាង​ ​នៅ​ក្នុង​ចិត្ត​នាង​អាច​គិត​ថា​ ​អ្នក​មានការ​បារម្ភ​ពី​ខ្លួន​នាង​។​ ​ទោះបី​អ្នក​មិន​អាច​ផ្តល់​ភាព​កក់ក្តៅ​ ​ដល់​នាង​បាន​ក៏​ពិតមែន​ ​ប៉ុន្តែ​នៅ​ ​ពេល​យក​ភួយ​នោះ​មក​ដណ្តប់​នាង​ក៏​នឹក​ពី​គុណសម្បត្តិ​របស់​អ្នក​ជាក់​ជា​មិន​ខាន​។​ ​
  6. ​ថតរូប​ជាមួយ​នាង​ដែល​មាន​ទំហំ​ធំ​ល្មម​អាច​យក​ទុក​សម្រាប់​មើល​មុខ​អ្នក។ 
  7. ​បង្កើត​ជា​សៀវភៅ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ ដោយ​បិទ​រូបថត​អ្នក​និង​នាង​ ​ហើយ​ ​សរសេរ​បរិយាយ​ ​ពី​រឿងរ៉ាវ​ ​អតីតកាល​ដ៏​ផ្អែមល្ហែម​ ​លុះ​នៅ​ពេល​ដែល​នាង​យក​មក​មើល​ ​នោះ​នឹង​ធ្វើ​ឱ្យ​នាង​នឹកឃើញ​រឿង​ ​អតីតកាល​ទាំងនោះ​ផង​ដែរ​។​ ​
  8. ​ជូន​បន្ទះ​ស៊ីឌី​បទចំរៀង​មនោសញ្ចោតនា ហើយ​ឱ្យ​នាង​សន្យា​ថា​ ​នឹង​បើក​ស្តាប់​នៅ​ ​រៀង​រាល់ពេល​ដែល​ ​ស្រងេះស្រងោច​ ​ប៉ុន្តែ​ការ​ពិត​នៅ​មាន​អ្នក​ម្នាក់​ផង​ដែរ​ដែល​មិន​ធ្វើ​ឱ្យ​ ​នាង​ស្រងេះស្រងោច​ ​ឬ​ខ្លាច​។​
  9. ​ចំណាយ​ប្រាក់​ទិញគ្រឿង​តុបតែង​លំអកាយ​ឱ្យ​នាង​មួយ​បំប្លេ។ ទិញ​គ្រឿង​លំអ​ដែល​រំពឹង​ថា​ ​នាង​អាច​ ​យក​ជាប់​តាម​ខ្លួន​បាន​រហូត​ ​ដើម្បី​គ្រាន់​ជា​សញ្ញា​សម្គាល់ថា​ទោះជា​មាន​សុខ​ ​ឬ​ទុក្ខ​ ​អ្នក​នៅ​ក្បែរ​នាង​រហូត​។​ ​
  10. សរសេរ​សំបុត្រ​ស្នេហា​បង្ហាញ​ពី​ទឹកចិត្ត​ជា​លាយ​លក្ខណ៍អក្សរ ព្រោះ​បើ​ត្រឹមតែ​និយាយ​ថា​ ​ស្រឡាញ់​ ​ឬ​ពេញចិត្ត​នោះ​វា​អាច​ជា​ខ្យល់​ដែល​ផ្លុំ​ចេញ​តាម​មាត់​ ​ហើយ​វារ​សាត់​ ​តាម​ខ្យល់​បាត់​ ​គឺ​និយាយ​បាន​ក៏​អាច​ ​ភ្លេច​បាន​។​ ​ការ​សរសេរ​ជា​ពាក្យពេចន៍​នោះ​វា​មាន​ភាព​ជ្រាលជ្រៅ​នៅ​ក្នុង​ចិត្ត​ជាង​ ​ប៉ុន្តែ​បើសិន​សរសេរ​ ​ហើយនឹង​ធ្វើ​ឱ្យ​នាង​លង់សម្តី​ ​ឬ​អត់​ ​នោះ​ត្រូវ​ទុក​ឱ្យ​ពេលវេលា​ជា​អ្នក​ពិសោធន៍​ ​។

១០​ចំណុច​ដែល​នារី​ទាំងឡាយ​ចង់​ឲ្យ​បុរស​យល់ចិត្ត

June 4, 2006

នៅ​លើ​លោកយើង​នេះ​មាន​រឿង​រាវ​ជា​ច្រើន​ដែល​នារី​គ្រប់​រូប​ចង់​ឲ្យ​បុរស​បាន​ដឹង។ ខាង​ក្រោម​នេះ​គឺ​ជា​១០​ចំណុច​សំខាន់ៗដែល​នារី​ទាំង​ឡាយ​បាន​ដឹង​ជា​ទី​បំផុត ៖

. ពេល​ខ្ញុំ​យំ​មិន​ខ្វល់​ថា​ខ្ញុំ​ត្រូវ​ ឬ​ខុស​ទេ បង​ត្រូវ​តែ​មក​លួង​លោម​ខ្ញុំ។

. បង​មិន​ចាំ​បាច់​ត្រូវ​ការ​ភាព​សង្ហាក៏​បាន ប៉ុន្ដែ​ដាច់ខាត​ត្រូវ​តែ​មាន​អនាម័យ​ស្អាត​។

. ក្នុង​រយះពេល​១ខែ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ ២ ឬ ៣​ថ្ងៃ ហើយ​អាច​នឹង​ឆាប់ខឹង​ផ្តេស​ផ្ដាស​គ្មាន​ហេតុផល បង​យក​ល្អ​គួរតែ​ទ្រាំ​នឹង​ខ្ញុំ​ក្នុងរយះ​ពេល​នោះ​ផង​។

. ពេល​ខ្ញុំ​មាន​អារម្មណ៍​មួរម៉ៅ​ក៏​គប់​ទូរស័ព្ទដៃ​បង​ចោល តែតាម​ការពិត​ខ្ញុំ​ចង់​ឲ្យ​បង​ទូរស័ព្ទ​មក​លួង​លោម​ខ្ញុំក្នុងពេល​នោះ​ភ្លាមៗ។

. ពេល​នៅ​មុខ​មិត្ត​ភ័ក្ត​ខ្ញុំ សង្ឃឹមថា​បង​អាច​សំដែង​នូវ​ការ​ស្រលាញ់ នឹង​គិត​ដល់​ខ្ញុំ​ជាង​ពេល​ធម្មតា។

. ពេល​ខ្ញុំ​ធ្វើ​ម្ហូប​ឲ្យ​បង​ញ៉ាំ បង​មិន​ត្រូវ​និយាយ​ថា ពិបាកញ៉ាំឬ ពិបាក​លេប​ទេ បង​ត្រូវ​និយាយ​ពាក្យថា "ឆ្ងាញ់ណាស់!"

. បើ​សិន​ជាខ្ញុំ​ប្រាប់​បង​ថា ខ្ញុំ​ចង់​សម្រក​ទម្ងន់ តែ​តាម​ពិត​ខ្ញុំ​ចង់​ស្តាប់​ពាក្យ​បង​និយាយថា "​អូន​មាន​ធាត់​ឯណា មិន​ចាំបាច់​សម្រក​ទម្ងន់អីទេ ​ឲ្យ​តែ​បង​ពេញ​ចិត្ត​នឹង​អូន​ទៅ​បាន​ហើយ"

. បង​យក​ល្អ​មិនគួ​រមាន​មិត្ត​ភ័ក្តស្រី ​ឬ​បង​ប្អូន​ធម៌​ស្រី​ជាដើម​។

. ខ្ញុំ​តែង​តែ​សង្ឃឹម​ថា​​មិត្ត​ស្រីៗ​នៅ​កន្លែងធ្វើការ​របស់បង​ សុទ្ធ​តែ​មាន​រូប​សម្បត្តិអាក្រក់ ឬ ជា​ប្រពន្ធ​គេ​ជាដើម។

១០. នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​រឿង​អ្វី​ខុស​បង​អាច​ធ្វើ​ការ​ណែនាំ និង​ទូន្មាន​ខ្ញុំបាន ប៉ុន្ដែ​សំខាន់​គឺ​ក្រោយ​ពេល​នោះ​រួច​មក​បង​ត្រូវ​ចេះ​លួង​លោម​ខ្ញុំ​ដោយ​ក្តី​អាណិត​ស្រលាញ់​ផង។

ដកស្រង់ពី ៖ អស់កង្វល់